ទៅសិក្សានៅតូក្យូ តើគួរតែជួលផ្ទះនៅជាយក្រុងដែរទេ?

ទៅសិក្សានៅតូក្យូ តើគួរតែជួលផ្ទះនៅជាយក្រុងដែរទេ?

អ្នកកំពុងត្រៀមខ្លួនទៅសិក្សានៅប្រទេសជប៉ុន ហើយព្រួយបារម្ភចំពោះការចំណាយដែលត្រូវរ៉ាប់រងពេលនៅឆ្ងាយ​ពី​ផ្ទះ​មែន​ទេ? ក្នុងនោះការស្វែងរកកន្លែងស្នាក់នៅប្រហែលជាកង្វល់ធំបំផុត។

នេះក៏ជាបញ្ហាទីមួយដែលមនុស្សជាច្រើនធ្វើខុសផងដែរ។

ប្រសិនបើអ្នកទើបតែចាប់ផ្តើមស្វែងរកផ្ទះឬគិតថាខ្លួនបរាជ័យក្នុងការស្វែងរកផ្ទះនៅទីក្រុងតូក្យូ ថ្ងៃនេះខ្ញុំសូមណែនាំជូនអ្នកអចលនទ្រព្យដែលអាចរកប្រាក់ចំណេញអនុញ្ញាតអោយអ្នករស់នៅទីក្រុងក្នុងតម្លៃ​ថោក​សមរម្យ។

១. សន្សំសំចៃថ្លៃធ្វើដំណើរ

នៅទីក្រុងតូក្យូមានរថភ្លើងច្រើនរាប់មិនអស់ គ្រាន់តែឡើងរថភ្លើងអ្នកអាចទៅដល់ណាក៏បាន។ ប៉ុន្តែស្ថានភាពកកស្ទះចរាចរណ៍នៅទីក្រុងតូក្យូមានភាពច្របូកច្របល់ណាស់។ គ្មាននរណាចង់ឡើងរថភ្លើងដែលមានមនុស្សច្រើន ហើយត្រូវឈររហូតនោះទេ។ គ្រាន់តែគិតលើការចំណាយកម្លាំងដូចនេះរាល់ថ្ងៃនោះការសិក្សា និងការងារក៏លែង​ល្អ​ទៅហើយ។

ជាទូទៅសាលាភាសាជប៉ុនស្ថិតនៅទីក្រុង ប្រសិនបើនៅក្បែរនោះ អ្នកអាចដើរឬជិះកង់ទៅសាលារៀន។

មិនត្រឹម​តែប៉ុណ្ណឹងថ្លៃធ្វើដំណើរតាមរថភ្លើងក៏ថ្លៃណាស់ដែរ។ ទោះបីជាអ្នកជួលបានផ្ទះថោកក៏មិនល្អប៉ុន្មានប្រសិន​បើ​ថ្លៃធ្វើដំណើរថ្លៃ។ ឧទាហរណ៍ពីស្ថានីយ៍ Soka ខេត្ត Saitama ទៅដល់ Takadanobaba ជាកន្លែងប្រមូលផ្តុំសាលា​ភាសា​ជប៉ុន សំបុត្រទៅមកមានតម្លៃ ២១.៤៧០ យ៉េន។

២. ភាពខុសគ្នានៃប្រាក់ធ្វើការក្រៅម៉ោង

ភាគច្រើននិស្សិតអន្តរជាតិសិក្សាផងធ្វើការក្រៅម៉ោងផងដើម្បីបង់ថ្លៃសិក្សា ទោះជាយ៉ាងណាចំពោះការងារក្រៅម៉ោងដែលដូចគ្នា ប៉ុន្តែប្រាក់ខែបែរជាមានភាពខុសគ្នារវាងទីក្រុង និងជនបទ។ ដូច្នេះប្រសិនបើធ្វើការដូចគ្នា នៅ​ទី​ក្រុង​ប្រាកដ​ជាចំណេញជាង។

ហាងភាគច្រើនមានទីតាំងស្ថិតនៅទីប្រជុំជន ដូច្នេះប្រសិនបើអ្នកនៅទីក្រុងនឹងមានឱកាសឃើញបិទប្រកាសជ្រើសរើសបុគ្គលិក។

៣. ងាយក្នុងការធ្វើដំណើរទៅគ្រប់ទីកន្លែង

នៅថ្ងៃសម្រាកមិនថាទៅជប៉ុនក្នុងគោលបំណងសិក្សាឬការងារនោះទេ អ្នកគួរតែឆ្លៀតពេលទំនេរទៅកន្លែងផ្សេង​ៗ។ ក្នុងករណីនៅទីក្រុងទៅណាមកណាក៏ជិតជាងដែរ ដោយសារខ្សែរថភ្លើងច្រើនត្រូវបានរចនាឡើងផ្តោតសំខាន់តំបន់​ទីក្រុង។

មនុស្សជាច្រើនគិតថាប្រសិនបើពួកគេនៅក្បែរស្ថានីយ៍ Soka នោះការធ្វើដំណើរនឹងមានភាពងាយស្រួល ប៉ុន្តែគ្មាន​នរណា​ចង់​ដើរលេងជុំវិញ Saitama រហូតនោះទេ។

ដូច្នេះនៅទីប្រជុំជនមានភាពងាយស្រួល និងថោកជាង។

ដោយសារតែភាពងាយស្រួលទាំងអស់ខាងលើនេះ ជាការពិតអចលនទ្រព្យនៅតំបន់ទីប្រជុំជនក៏មានតម្លៃថ្លៃជាង​ដែរ។ នោះជាមូលហេតុ​ដែលនិស្សិតអន្តរជាតិច្រើនរស់នៅតំបន់ជនបទ ប៉ុន្តែខ្ញុំគិតថាជម្រើសនោះមិនល្អប៉ុន្មាន​ឡើយ។

*** Share house – ផ្ទះល្វែងរួម

ក្នុងករណីនេះអ្នកអាចជ្រើសរើសសេវាកម្មស្នាក់នៅដែលគេហៅថា Share House (ផ្ទះល្វែងរួម)។ សេវាកម្មនេះផ្តល់បន្ទប់​ឯក​ជន ប៉ុន្តែមានកន្លែងប្រើរួមដូចជាបង្គន់ បន្ទប់ទឹក និងផ្ទះបាយ។

ដោយសារកន្លែងស្នាក់នៅមានការបែងចែក ដូច្នេះតម្លៃជួលក៏ថោកជាងដែរ។ អាស្រ័យលើអចលន​ទ្រព្យតម្លៃត្រឹម​តែ ៣ ម៉ឺន​យ៉េន។

ក្រៅពីនេះសេវាកម្មក៏រួមបញ្ចូលទាំងការសម្អាតបន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមដូចជាម៉ាស៊ីនត្រជាក់ គ្រែ ទូខោ​អាវ ទូ​ទឹក​កក។

ប្រសិនបើអ្នកកំពុងស្វែងរកអចលនទ្រព្យឬមិនពេញចិត្តនឹងអចលនទ្រព្យដែលអ្នកកំពុងរស់នៅ។ សូមពិចារណាជម្រើសនេះ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: