មន្រ្តីប៉ូលីសជាន់ខ្ពស់ម្នាក់ត្រូវចាប់ខ្លួនពីបទលួចថតក្រោមសំពត់ស្រ្តីនៅស្ថានីយ៍រថភ្លើងជប៉ុន
ប៉ូលីសនៅ Odawara ខេត្ត Kanagawa ទើបតែចាប់ខ្លួនមន្រ្តីប៉ូលីសអាយុ ៤០ ឆ្នាំម្នាក់ ព្រោះតែសង្ស័យថាលួចថតក្រោមសំពត់ស្រ្តីនៅឯស្ថានីយ៍រថភ្លើង។
Sankei Shimbun រាយការណ៍ករណីកើតឡើងវេលាម៉ោង ៦ ព្រឹកថ្ងៃទី ៣ ខែកញ្ញានៅស្ថានីយ៍ JR Kozu ទីក្រុង Odawara ប្រទេសជប៉ុន។ ជនសង្ស័យគឺលោក Tomoharu Matsushita ជាមន្រ្តីប៉ូលីសជាន់ខ្ពស់នៅស្ថានីយ៍ប៉ូលីស Totsuka គាត់ត្រូវចោទប្រកាន់ថាប្រើស្មាតហ្វូនរបស់ខ្លួនថតក្រោមសំពត់ស្រ្តីពេលឡើងជណ្តើររថភ្លើង។
នាយកដ្ឋានប៉ូលីស Odawara បានរាយការណ៍អំពីហេតុការណ៍នេះថា៖ បន្ទាប់ពីកត់សម្គាល់ឃើញថាមានអ្វីមួយចាក់ចូលភ្លៅ ហើយមើលឃើញលោក Matsushita កំពុងកាន់ទូរស័ព្ទស្មាតហ្វូនដាក់ក្រោមសំពត់របស់នាង ស្ត្រីរូបនោះទាញយកកាបូបរបស់លោក Matsushita ហើយស្រែកហៅមនុស្សនៅជុំវិញជួយ។ បុគ្គលិកសន្តិសុខស្ថានីយ៍ម្នាក់បានមកជួយស្ត្រីនោះ ហើយទូរស័ព្ទហៅលេខសង្គ្រោះបន្ទាន់ ១១០ ទៅកាន់ប៉ូលីសក្នុងតំបន់។
បន្ទាប់ពីត្រូវចាប់ខ្លួនលោក Matsushita បានបដិសេធដាច់ខាតចំពោះការចោទប្រកាន់នេះ។
ទោះជាយ៉ាងណានាយកដ្ឋានប៉ូលីសបានរកឃើញភស្តុតាងក្នុងទូរស័ព្ទរបស់លោក Matsushita ដែលជាវីដេអូឃ្លីបរយៈពេល ៥៣ វិនាទី បានថតរូបភាពរបស់ស្រ្តីនោះ។
AD