ជប៉ុនព្រមានបង្ហាញឈ្មោះមន្ទីរពេទ្យដែលបដិសេធស្ត្រីមានផ្ទៃ​ពោះ​ឆ្លងកូវីដ ១៩ បណ្តាលឱ្យទារកស្លាប់

ជប៉ុនបានប្រកាសថានឹងរាយនាមមន្ទីរពេទ្យដែលបដិសេធអ្នកជំងឺកូវីដ ១៩ ក្នុងករណីទារកទើបនឹងកើតស្លាប់ដោយសារស្ត្រីមានផ្ទៃ​ពោះឆ្លងកូវីដ ១៩ គ្មានកន្លែងទទួល។

បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃទី ២៣ ខែសីហា រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន និងអភិបាលក្រុងតូក្យូ Yuriko Koike បានស្នើឱ្យអាជ្ញាធរសុខាភិបាល និងសាកលវិទ្យាល័យវេជ្ជសាស្ត្រសហការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាត​ត្បាត បន្ទាប់ពីមន្ត្រីទទួលស្គាល់ស្ថានភាពមន្ទីរពេទ្យមួយចំនួនបដិសេធមិនព្យាបាលអ្នកជំងឺកូវីដ ១៩ ។

មន្ត្រីស្នើអោយអ្នកជំងឺ និងគ្លីនិកនៅទីក្រុងតូក្យូខិតខំប្រឹងប្រែងដើម្បីធានាថាមានគ្រែគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ហើយបញ្ជូនបុគ្គលិកទៅកន្លែងដែលត្រូវការជំនួយ។ រដ្ឋាភិបាលជប៉ុនបានព្រមានថានឹងប្រកាសព័ត៌មានជាសាធារណៈ ហើយរាយនាមមន្ទីរពេទ្យទាំងឡាយដែលបដិសេធមិនទទួលយកអ្នកជំងឺ។

រូបភាព https://newsbeezer.com/

វិធានការណ៍នេះផ្អែកលើច្បាប់ការពារជំងឺឆ្លងដែលបានធ្វើវិសោធនកម្មកាលពីខែកុម្ភៈ អនុញ្ញាតអោយអ្នកគ្រប់គ្រងមានសិទ្ធិបង្ខំឱ្យមន្ទីរពេទ្យឯកជនជួយ។ ថ្វីត្បិតតែទីក្រុង Osaka និង Sapporo ក៏បានធ្វើការស្នើសុំស្រដៀងគ្នានេះដែរ ហើយនេះជាលើកដំបូងដែលរដ្ឋាភិបាលកណ្តាលប្រើច្បាប់សម្រាប់ដាក់សម្ពាធលើវិស័យថែទាំសុខភាពឯកជន។

វិធានការណ៍នេះត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលជប៉ុន និងទីក្រុងលើកឡើង បន្ទាប់ពីទារកម្នាក់ស្លាប់កាលពីសប្តាហ៍​មុននៅទីក្រុង Kasshiwa ខេត្ត Chiba ។

ម្តាយរបស់ទារកស្រីជាស្ត្រីមានផ្ទៃពោះផ្ទុកជំងឺកូវីដ ១៩ ដែលកំពុងដាក់ខ្លួននៅដាច់ដោយឡែកនៅផ្ទះ។ ពេលសម្រាល​កូន​នាងមិនបានបញ្ជូនទៅមន្ទីរពេទ្យនោះទេ ព្រោះកន្លែងដែលដាក់អោយនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យគ្មានគ្រែទំនេរសម្រាប់ស្ត្រីមានផ្ទៃពោះ។ បន្ទាប់ពីស្រែកអោយជួយអស់រយៈពេល ១០ ម៉ោង ស្ត្រីមានផ្ទៃពោះត្រូវត្រលប់ទៅផ្ទះតែម្នាក់ឯង។ ទារកដែលកើតមិនគ្រប់ខែនៅផ្ទះបានស្លាប់។

មន្រ្តីសុខាភិបាលក្នុងតំបន់បានបញ្ជាក់ថាមន្ទីរពេទ្យមួយចំនួននៅទីក្រុង Kasshiwa បានបដិសេធមិនទទួល​យក​ស្ត្រី​មានផ្ទៃពោះដែលឆ្លងជំងឺកូវីដ ១៩ រូបនោះ។ ករណីនេះបានបង្កឱ្យមានការខឹងសម្បារជាសាធារណៈ ខណៈដែល​មន្ទីរពេទ្យជាច្រើនបានទទួលការឧបត្ថម្ភធនពីរដ្ឋាភិបាលនៅឆ្នាំ ២០២០ ដើម្បីថែទាំអ្នកជំងឺកូវីដ ១៩ ប៉ុន្តែមិនបានបំពេញភារកិច្ចរបស់ខ្លួន។

ជប៉ុនកត់សម្គាល់ករណីឆ្លងចំនួន ១៦,៥៨៩ នាក់បន្ថែមទៀតកាលពីថ្ងៃទី ២៣ ខែសីហា ដែលជាលើកដំបូងក្រោម ២០,០០០ ករណីក្នុងរយៈពេល ៦ ថ្ងៃចុងក្រោយនេះ។ ជប៉ុនបានអោយដឹងថាអ្នកជំងឺចំនួន ១,៨៩៨ នាក់នៅតែត្រូវការការព្យាបាលយ៉ាងសកម្ម និងអ្នកស្លាប់ដោយសារកូវីដ ១៩ ប្រហែល ៣២ នាក់នៅថ្ងៃដដែល។

Japo Camboida

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: