លោក Tatsuo Suzuki ថតទីក្រុងតូក្យូដែលបង្ហាញពីស្ថាន​ភាពផ្លូវចិត្តរបស់ប្រជាជន

Punk Rock ជាប្រភេទចង្វាក់ភ្លេងមានសន្ទុះលឿនដែលកំពុងពេញនិយមសម្រាប់យុវជននៅចុងទសវត្សឆ្នាំ ១៩៧០ ។

Tatsuo Suzuki គឺជាអ្នកថតរូបតាមដងផ្លូវនៅទីក្រុងតូក្យូ។ គាត់ចាប់ផ្តើមថតរូបតាំងពីឆ្នាំ ២០០៨ ដើមឡើយគ្រាន់​តែ​ជា​ចំណូល​ចិត្ត​ប៉ុណ្ណោះ។ រូបភាពរបស់អ្នកថតរូបបង្ហាញពីចំណាប់អារម្មណ៍ ដែលឆ្លុះបញ្ចាំងការស្វែងយល់លម្អិត និងបង្ហាញពីទស្សនៈពិសេសរបស់ទីក្រុងតូក្យូ។

តាមទស្សនៈរបស់លោក Suzuki ទីក្រុងតូក្យូនាំមកនូវអារម្មណ៍ punk rock អាថ៌កំបាំង ច្បាស់ និងសោះកក្រោះ។ លោក Suzuki មានកេរ្តិ៍ឈ្មោះល្បីល្បាញ គាត់ដាក់ចេញសៀវភៅរូបភាពដែលមានឈ្មោះថា Friction/Tokyo Street ហើយ​ទទួល​បាន​រង្វាន់​សៀវភៅ Steidl ។

អ្នកថតរូបបានអោយដឹងថា៖

“ក្រោមក្រសែភ្នែករបស់ខ្លួន ខ្ញុំចង់បង្ហាញអំពីភាពតានតឹង អស់សង្ឃឹម បរិយាកាសមានសម្ពាធ អារម្មណ៍ដែលមាន​នៅ​ក្នុង​ទីក្រុង​នេះ” ។

អ្នកថតរូបចាប់ផ្តើមអាជីពជាអ្នកថតដោយថតអ្វីគ្រប់យ៉ាងពេលទំនេរ។ សូម្បីតែពេលដែលគាត់រវល់ក៏គាត់ចេញក្រៅដើម្បីថតអ្វីដែលធ្វើអោយគាត់ចាប់អារម្មណ៍ផងដែរ។ លោក Suzuki យល់ថានោះជាវិធីល្អបំផុតក្នុងការបង្ហាញអារម្មណ៍​របស់​ខ្លួន ដំបូងនោះគឺកំហឹង ល្បឿន និងចំណាប់អារម្មណ៍ពិសេស។

លោក Suzuki រៀនថតរូបដោយខ្លួនឯង។ ដំបូងគាត់ថតរូបភាពតាមចិញ្ចើមផ្លូវជាមួយនឹងប្រធានបទអ្នកគ្មានផ្ទះសម្បែង ជាក្រុមមនុស្សដែលធ្វើអោយគាត់ចាប់អារម្មណ៍បំផុត។ លោក Suzuki យល់អំពីការលំបាកតាមរយៈស្ថាន​ភាព​ផ្លូវចិត្តរបស់ពួកគេ គាត់ចង់បង្ហាញពីអារម្មណ៍របស់ខ្លួនតាមរយៈរូបថត។ អ្នកថតរូបដូចជាមិនមានទំនាក់​ទំនង​ជាមួយពួកគេទេ គាត់គ្រាន់តែសុំការអនុញ្ញាតដើម្បីថតរូបប៉ុណ្ណោះ។

លោក Suzuki ច្រើនថតនៅ Shibuya គាត់មិនដឹងថាខ្លួនចូលចិត្តតំបន់នេះដែរទេ ប៉ុន្តែនេះជាតំបន់ដែលគាត់ស្គាល់ជាងគេ ដែលទាក់​ទង​នឹង​ពេលវេលាអ្នកនិពន្ធកាលនៅរៀនសាកលវិទ្យាល័យ។ កន្លែងនេះមានសម្លេងអ៊ូអរ មមាញឹក តែ​ក៏​គួរអោយចាប់អារម្មណ៍ណាស់ដែរ។

អ្នកថតរូបរូបនេះលេងហ្គីតា និងសម្តែងក្នុងក្រុមតន្រ្តីតាំងពីពេលនៅរៀនមហាវិទ្យាល័យ។ ប៉ុន្តែក្រោយមកគាត់មានការងារផ្សេង ហើយបំភ្លេចអារម្មណ៍រីករាយពេលសម្តែង។ ក្នុងរយៈពេល ២៥ ឆ្នាំលោក Suzuki ធ្វើការនៅ Fujitsu Ltd, ដែលជាក្រុមហ៊ុន CNTT ផ្នែកលក់ទំនិញ។ ការថតរូបបានរំលឹកលោក Suzuki ពីតន្ត្រីដែលជាមិត្តចាស់របស់​គាត់។

ដូច្នេះក្នុងស្ទីលថតរូបរបស់ខ្លួនលោក Suzuki ឆ្ពោះទៅរកកំឡុងពេលបង្ហាញពីតន្ត្រីដែលគាត់ចូលចិត្ត។ រូបភាពរបស់​គាត់​ក៏​ដូច​ជា Punk rock មានលក្ខណៈសាមញ្ញ លឿន និងច្បាស់លាស់។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: