ប្តីប្រពន្ធជនជាតិជប៉ុនត្រួតសម្លាប់សិស្សស្រីម្នាក់

បន្ទាប់ពីបាត់ខ្លួនប្រហែលមួយសប្តាហ៍សាកសពនារីម្នាក់អាយុ ១៨ ឆ្នាំឈ្មោះ Kana Washino ត្រូវបានគេរកឃើញនៅ​ខេត្ត Yamanashi ជិតទីក្រុងតូក្យូ។ សាកសពរបស់ Washino ត្រូវបានបញ្ជាក់នៅតំបន់ដាច់ស្រយាល នាងត្រូវចាក់​ចំនួន ៤ កាំបិតនៅពីក្រោយខ្នង រីឯកមានស្លាកស្នាមត្រូវខ្សែពួរចងរឹត។

ជនដៃដល់នៃករណីនេះជាប្តីប្រពន្ធឈ្មោះ Shohei Komori អាយុ ២៧ ឆ្នាំ និងប្រពន្ធឈ្មោះ Izumi អាយុ ២៨ ឆ្នាំរស់​នៅ​ខេត្ត Gunma ដែលបានសារភាពថាសម្លាប់ ហើយចោលសាកសពរបស់ Washino មែន។

បុរសជាប្តី Komori និយាយថាគាត់ស្គាល់ Washino ប្រហែលពីរឆ្នាំមុនតាមរយៈបណ្តាញសង្គម Twitter ចំណែកប្រពន្ធ​របស់គាត់បែរជាប្រច័ណ្ឌបន្ទាប់ពីដឹងរឿងនេះ។ មួយរយៈពេលក្រោយមកអ្នកទាំងបីក៏សម្រេចណាត់ជួបគ្នា។

កាលពីថ្ងៃទី ២៨ ខែសីហា Kana Washino ដែលរស់នៅសង្កាត់ Sumida ទីក្រុងតូក្យូចេញពីផ្ទះវេលាម៉ោងប្រហែល ៣ៈ៣០នាទីរសៀល នាងនិយាយប្រាប់គ្រួសារថាចេញទៅជួបមិត្ត ហើយនឹងត្រលប់មកវិញក្នុងពេលឆាប់ៗ។ នៅវេលា​ម៉ោង ៦ៈ៣០នាទីដោយសារតែមិនឃើញកូនស្រីត្រលប់មកវិញ ម្តាយរបស់នាងបានប្រញាប់រាយការណ៍ទៅប៉ូលីស។

មុននោះប្តីប្រពន្ធ Komori បានបើកឡានទៅទទួលនាង បន្ទាប់ពីនិយាយមិនត្រូវគ្នាពួកគេទាំងពីរនាក់ក៏សម្រេច​ចិត្ត​ធ្វើសកម្មភាព។

ប៉ូលីសក៏បានបន្ថែមថា Washino គេងមួយយប់នៅផ្ទះរបស់ពួកគេទាំងពីរ។

យោងតាមសក្ខីកម្មពួកគេទាំងពីរសម្លាប់ Washino នៅផ្ទះបណ្តោះអាសន្ន ហើយប៉ូលីសក៏បានរកឃើញខ្សែពួរមួយនៅទីនោះផងដែរ។

ប៉ូលីសនិយាយថាពួកគេមិនបានរកឃើញដានឈាមរបស់ Washino ក្នុងរថយន្តទេ ចំណុចនេះធ្វើអោយពួកគេសង្ស័យថាប្តីប្រពន្ធទាំងពីរនាក់និយាយកុហកកន្លែងដែលជនរងគ្រោះស្លាប់។ ផ្ទះបណ្តោះអាសន្នត្រូវចាក់សោធ្វើអោយ​ប៉ូលីសកាន់​តែ​សង្ស័យថាប្តីប្រពន្ធនេះមានបំណងលាក់បាំងសាកសព។

RIN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: