ការនិយមថ្មីរបស់ប្រជជនជប៉ុនដើររក “ថ្មស្នេហា”

ខែកញ្ញាមកដល់ ប៉ុន្តែជប៉ុននៅតែក្តៅខ្លាំងដដែល។

អាកាសធាតុ​បែបនេះថ្មដែលនៅក្រោមកម្តៅថ្ងៃប្រាកដជាឡើងក្តៅខ្លាំង ប្រសិនបើដើរជើងទទេរបាតជើងរបស់អ្នក​នឹង​ក្លាយ​ជា​សាច់​អាំង។

ថ្មីៗនេះការដើរប្រមូលថ្មកំពុងពេញនិយមនៅប្រទេសជប៉ុន។

ក្នុងអំឡុងពេលនេះអ្នករាល់គ្នាគួរតែកាត់បន្ថយការជួបជុំគ្នា។ ដោយសារជំងឺរាតត្បាតប៉ះពាល់ដល់សេដ្ឋកិច្ច យើងក៏គួរតែកាត់បន្ថយការចំណាយផងដែរ។ ក្នុងស្ថានភាពនេះដើរប្រមូល “ថ្មឥតគិតថ្លៃ” ជាចំណូលចិត្តដែលល្អបំផុត។ 

នៅជប៉ុនថ្មប្រមូលផ្តុំភាគច្រើនតាមច្រាំងទន្លេ ទឹកទន្លេហូរខ្លាំងធ្វើអោយថ្មប៉ះទង្គិចគ្នាបណ្តាលអោយសឹករិចរិលប្តូររូបរាង។ ដូច្នេះហើយបានជាថ្មមានរូបរាង និងទំហំសម្បូរបែប ដើររកថ្មដែលមានរូបរាងប្លែកៗក៏ជារឿងសប្បាយម្យ៉ាងដែរ។

ក្រៅពីនេះថ្លៃធ្វើដំណើរអ្នកនឹងមិនចាំបាច់ចំណាយបន្ថែមឡើយ។ បរិយាកាសល្អ អ្នកអាចមកលេងក្នុងអំឡុងជំងឺរាតត្បាត។

ទន្លេ Shimanto ជាកន្លែងផ្តួចផ្តើមការនិយមនេះហូរកាត់ខេត្ត Kochi ដែលល្បីជាមួយនឹងប្រភពទឹកស្អាត។

បច្ចុប្បន្នតំបន់នេះកំពុងត្រូវគេចាត់ទុកជា “ដែនដីនៃក្តីស្រលាញ់” ។ តើអ្នកគិតថារូបភាពនេះមើលទៅគួរអោយស្រលាញ់ដែរទេ?

មើលទៅគួរឱ្យស្រឡាញ់តែវាងាយរលំណាស់ មិនថារលំប៉ុន្មានដងក៏ថ្មនេះនៅតែមាននរណាម្នាក់លើកឡើងវិញ។

មិនមែននិយាយពីរឿងព្រលឹងវិញ្ញាណនោះទេ ប៉ុន្តែសំដៅលើភ្ញៀវទេសចរណ៍ដែលមកដល់ទីនេះតែងតែដើររក “ថ្ម​សេ្នហា” ដើម្បីលើកបញ្ឈរឡើង។ អ្នកខ្លះអង្គុយរង់ចាំបញ្ឈរអោយបាន ១០ ដងផង។

មិនច្បាស់ថាធ្វើបែបនេះដើម្បីអ្វីនោះទេ ប៉ុន្តែប្រហែលជាទេវតានឹងមើលឃើញចិត្តរបស់ពួកគេ ហើយជួយអោយរឿង​ស្នេហា​របស់ពួកគេប្រសើរឡើង។

ថ្មីៗនេះកន្លែងនេះបានក្លាយជាកន្លែង check in សម្រាប់គូស្នេហ៍ដែលគេហៅថា “ផ្លូវស្នេហ៍” ។

ថ្មមានរូបបេះក៏គួរឱ្យស្រលាញ់ណាស់ដែរ ប៉ុន្តែប្រសិនបើក្រឡេកមើលសព្វទៅថ្មផ្សេងទៀតក៏មានរូបរាង និងគួរឱ្យចាប់​អារម្មណ៍​ដូច​គ្នា។

អ្នកខ្លះប្រមូលធ្វើដូចជាសារមន្ទីរថ្ម។

រូបភាព thisiscolossal

តើអ្នកឃើញរូបភាពអ្វីខ្លះ?

ថ្មទាំងនេះមើលទៅដូចមុខរបស់មនុស្ស គួរឱ្យចាប់អារម្មណ៍ណាស់មែនទេ? អ្វីដែលពិសេសជាងនេះទៅទៀតរូបរាងថ្មគឺសុទ្ធតែមកពីធម្មជាតិ មិនមែនមនុស្សជាអ្នកធ្វើនោះទេ។

ក្រុមចម្រៀង

ទម្រង់មុខដូចជាកំពុងច្រៀង។

Elvis Presley

ថ្មដែលមើលទៅដូចជាតារាចម្រៀងអាមេរិក។

ថ្ម Moai នៅ Easter Island

ថ្ម Moai គឺជាថ្មដែលឆ្លាក់ដោយសិប្បនិម្មិត រីឯថ្មនេះធម្មជាតិ ១០០% ។ បើប្រៀបនឹងថ្មនេះហាក់ដូចជាពិសេសជាងមែនទេ?

ដើមឡើយថ្មទាំងនេះស្ថិតនៅរាយប៉ាយជុំវិញ យើងតែងគិតថាថ្មគ្រាន់តែជាថ្មគ្មានអ្វីពិសេសទេ។ ទោះជាយ៉ាងណាក៏ដោយថ្មក៏អាចក្លាយជាចំណូលចិត្តផងដែរ។ តើអ្នកត្រៀមខ្លួនដើររកថ្មហើយឬនៅ? កុំភ្លេចលាងថ្មអោយស្អាត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: