កីឡាករជនពិការកម្ពុជា វ៉ាន វ៉ុន ទទួលបានចំណាត់ថ្នាក់លេខ៧ នៃព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកតូក្យូ ឆ្នាំ២០២០
CAMSOC-ភ្នំពេញ៖ កីឡាករជនពិការជម្រើសជាតិកម្ពុជា វ៉ាន វ៉ុន បានបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រហើយ ដោយទទួលបានចំណាត់ថ្នាក់លេខ៧ ក្រោយប្រើថិរវេលា ១៤.២១វិនាទី លើវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ ១០០ម៉ែត្រ នៃព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ (2020 Tokyo Paralympic Games) នៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។
រូបភាព Cambodia SEA GAME 2023
សម្រាប់កីឡាករជ័យលាភីវិញ្ញាសាដែលមានបេក្ខភាពប្រកួតវគ្គផ្ដាច់ព្រ័ត្រ ៨នាក់នេះ មេដាយមាសបានទៅកីឡាករថៃ Athiwat Paeng-Nuea ប្រើថិរវេលា ១៣.៧៦វិនាទី ខណៈមេដាយប្រាក់បានទៅអតីតម្ចាស់មេដាយមាសនៅទីក្រុង Rio ឆ្នាំ ២០១៦ គឺកីឡាករហ្វាំងឡង់ Leo Pekka Tahti ប្រើថិរវេលា ១៣.៨៥វិនាទី និងមេដាយសំរឹទ្ធបានទៅកីឡាករម៉ិកស៊ិក Juan Pablo Garcia ប្រើថិរវេលា ១៣.៨៧វិនាទី។
ចំពោះកីឡាករ វ៉ាន វ៉ុន ដ្បិតមិនអាចដណ្ដើមមេដាយជូនជាតិ តែលោកធ្វើបានយ៉ាងល្អ ជាមួយការបង្កើតកំណត់ត្រាផ្ទាល់ខ្លួន ឈានដល់វគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ពិភពលោក ៤ ឆ្នាំម្ដងនេះ។ មិនតែប៉ុណ្ណោះ វ៉ាន វ៉ុន ក៏បានបំបែកថិរវេលាចាស់របស់ខ្លួន ដែលធ្វើបានក្នុងការប្រកួតជម្រុះ (Heat-1) ដោយប្រើថិរវេលា ១៤.៣៩ វិនាទីផងដែរ។
ប្រភព Cambodia SEA GAME 2023
Japo Cambodia