កែច្នៃសំរាមទៅជាគំរូរូបខ្នាតតូចដែលផ្តើមគំនិតដោយ Studson Studio
Studson Studio អ្នកធ្វើគំរូរូបខ្នាតតូចបានធ្វើការកែច្នៃសំរាមគ្រប់ប្រភេទទៅជាម៉ូឌែលចម្រុះពណ៌។ ម៉ូដែលទាំងនេះត្រូវបានបំផុសគំនិតដោយខ្សែភាពយន្តរបស់ Studio Ghibli ។
រូបភាព https://www.spoon-tamago.com/
វីដេអូរបស់ Studson Studio មានរយៈពេលពី ១០ ទៅ ៥០ នាទីដែលអ្នកអាចមើលឃើញដំណើរការធ្វើគំរូខាងលើ។ វីដេអូនីមួយៗនាំមកនូវអារម្មណ៍រំជើបរំជួល ល្អិតល្អន់ និងភាពកំប្លុកកំប្លែងរបស់អ្នកច្នៃប្រឌិតផងដែរ។
គំរូបន្ទប់ទឹកសាធារណៈនៅ Spirited Away
វត្ថុធាតុដើមចម្បងគឺប្រអប់ក្រដាសជូតមាត់។
វត្ថុប្រើប្រាស់ប្រចាំថ្ងៃដែលត្រូវគេចាត់ទុកជាសំរាម ឥឡូវនេះត្រូវបានធ្វើឡើងវិញទៅជាស្នាដៃសិល្បៈ។ ចូរក្រឡេកមើលរូបភាព និងវីដេអូធ្វើគំរូរូបក្នុងរឿង Ghibli ដែលផ្តើមគំនិតដោយ Studson Studio ។
Howl’s Moving Castle
ធ្វើពីកំប៉ុងមី និងប្រអប់ដាក់គ្រាប់ធញ្ញជាតិ។
Laputa: Castle in the Sky
ធ្វើពីប្រអប់ប្លាស្ទិក ក្រដាសរឹង
ផ្ទះរបស់ Kiki ក្នុង Kiki’s Delivery Service
ធ្វើពីសំបកប្រអប់ក្រដាស និងស្លែក្នុងសួនច្បារ។
ជាការពិត Studson Studio ក៏បានធ្វើគំរូរូបផ្សេងក្រៅពីស្នាដៃរបស់ Ghibli ផងដែរ។ អ្នកអាចមើលវីដេអូទាំងអស់នៅលើឆានែល YOUTUBE ឬតាមដាននៅលើ INSTAGRAM របស់ពួកគេ។
Yuki