ប្រភពដើមនៃរបាំ Bon Odori របស់ប្រជា​ជន​ជប៉ុន

នៅជប៉ុនពេលរដូវក្តៅមកដល់ គេតែងតែរំលឹកដល់​របាំ Bon Odori ក្នុងពិធីបុណ្យ។ នៅពេលដែលកម្តៅថ្ងៃថយចុះបន្តិច​​ម្តង​ៗ ប្រជាជនជប៉ុននាំគ្នាស្លៀក Yukata ដើរ​លេង នាំគ្នារាំ Bon Odori ។

រូបភាព https://mag.japaaan.com/archives/156632

តើអ្នកដឹងទេថាតាមពិតរបាំ Bon Odori នេះមានប្រភពគួរឲ្យរន្ធត់ណាស់។

ព្រឹត្តិការណ៍ព្រះពុទ្ធសាសនាជប៉ុនដែលគេហៅថា ពិធីបុណ្យ Obon (ពាក្យ bon ជួននឹងពាក្យ bon odori) ។ អ្នកដែលធ្វើការនៅជប៉ុនប្រហែលជាស្គាល់ពិធីបុណ្យនេះ។ នៅថ្ងៃទី ១៥ ខែសីហាក្រុមហ៊ុនជប៉ុននឹងឈប់សម្រាក។

រដូវបុណ្យ Obon ជាឳកាសដែលអ្នកទាំងអស់គ្នាត្រឡប់ទៅផ្ទះឪពុកម្តាយ នាំគ្នាទទួល និងជូនដំណើរវិញ្ញាណក្ខន្ធបុព្វបុរស។

ពិធីបុណ្យ Obon ឈ្មោះផ្លូវការគេហៅថា Urabone (盂蘭盆会) ។ បានមកពីភាសាសំស្ក្រឹត ពាក្យ Urabone មានអត្ថន័យ​គួរឱ្យខ្លាច។

ធ្លាក់ក្នុងពិភពរខ្មោចស្រែកឃ្លានស៊ូទ្រាំក្នុងទុក្ខព្រួយ

តាមទស្សនៈព្រះពុទ្ធសាសនាមាន ៦ ផ្លូវវាលវដ្តសង្សា ដែលមួយក្នុងចំណោមនោះគឺពិភពខ្មោចស្រែកឃ្លាន។ ប្រសិន​បើ​ធ្លាក់នៅក្នុងនោះមនុស្សត្រូវរងទុក្ខអត់ឃ្លាន។

ពិធីបុណ្យ Obon មានប្រភពមកពីរឿងព្រះពោធិសត្វ Maudgalyayana ជាសិស្សរបស់ព្រះពុទ្ធដែលបានជួយសង្រ្គោះម្តាយរបស់គាត់ចេញពីពិភពខ្មោចស្រែកឃ្លាន។ នៅក្នុងពាក្យសំស្ក្រឹតពាក្យដើមគេសរសេរថា Urabana ភាសា​ចិន​សរសេរ​ថា 盂蘭盆会 អាន​ថា Urabane ។ បន្ទាប់ពីបានសង្រោះអ្នកម្តាយ គាត់រាំផងហោះទៅលើមេឃផង នេះហើយ​ជា​ដើម​កំណើតនៃរបាំ Bon Odori ។

ត្រូវហើយរបាំ Bon Odori ដែលអ្នករាល់គ្នារាំយ៉ាងសប្បាយរីករាយជារបាំរបស់មនុស្សស្លាប់។

សព្វថ្ងៃនេះ តំណាលរឿងមិនសូវមានអ្នកដឹងនោះទេ បំណងដើម្បីរក្សាបរិយាកាសពិធីបុណ្យឱ្យរីករាយ។ ប៉ុន្តែតំបន់មួយចំនួននៅតែរក្សាស្មារតីរឿងដើមដូចជាពិធីបុណ្យ “Jangara Nembutsu Odori” នៅទីក្រុង Iwaki ខេត្ត Fukushima ។

រូបភាព https://omatsurijapan.com/blog/bonodori_history/

នៅទីនោះពិធីបុណ្យរៀបចំទៅសួរសុខទុក្ខគ្រួសារដែលមានមនុស្សស្លាប់ក្នុងអំឡុងពេលមួយឆ្នាំ លេងឧបករណ៍ភ្លេង​ផង សូត្រមន្ត​ផង ​រាំ​ផង។

“សាច់ញាតិខ្ញុំជាមនុស្សល្អមិនអាចធ្លាក់ក្នុងពិភពខ្មោចស្រែកឃ្លានឡើយ” ប្រហែលគ្រួសារជាច្រើនចង់និយាយបែប​នេះ ទោះជាយ៉ាងណា សូត្រមន្តទើបជាការប្រសើរ។

ភាគច្រើនប្រជាជនជប៉ុនមិនដឹងអំពីប្រភពរឿងដើមដ៏រន្ធត់នេះទេ ដូច្នេះហើយទើបពួកគេរីករាយ។ ទោះជាយ៉ាង​ណា​ សព្វ​ថ្ងៃ Bon Odori បានក្លាយជាភាពរីករាយក្នុងការជម្នះនឹងកំដៅ ហេតុ​នេះមិនចាំបាច់គិតច្រើននោះទេ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: