អ្នកចំបាប់ស៊ូម៉ូចាញ់ការប្រកួតចំនួន ១០៤ ដងផ្ទួនៗគ្នាប្រកាសចូលនិវត្តន៍ទាំងវ័យក្មេង
កាលពីថ្ងៃទី ២១ ខែមករាឆ្នាំ ២០១៩ ថ្ងៃទី ៩ នៃការប្រកួត Hatsu Basho ដែលជាការប្រកួតស៊ូម៉ូប្រចាំឆ្នាំប្រារព្ធធ្វើឡើងលើសង្វៀន Ryogoku Kokugikan ទីក្រុងតូក្យូ អ្នកចំបាប់ Shonanzakura ឡើងសង្វៀនប្រកួតជាមួយ Houn ហើយទទួលបានជ័យជំនះ។
នេះក៏ជាជ័យជម្នះចុងក្រោយក្នុងអាជីពរបស់គាត់ផងដែរ។ ក្នុងរយៈពេលពីរឆ្នាំកន្លះនៃអាជីពរបស់ Shonanzakura មិនដែលឈ្នះការប្រកួតផ្សេងទៀតឡើយ។
3勝目 2019初場所11日目 峰雲戦 #勝南桜 #服部桜 pic.twitter.com/kNKmWG2KsW
— Watamotist (@watamotist) August 25, 2021
ការប្រកួតទទួលជ័យជំនះចុងក្រោយរបស់ Shonanzakura
នៅក្នុងការប្រកួតថ្មីៗនេះដែល Shonanzakura ចូលរួមគាត់ចាញ់សរុបចំនួន ៧ ដង។ ការប្រកួតចុងក្រោយនោះធ្វើអោយចំនួនការប្រកួតចាញ់របស់ Shonanzakura ឡើងដល់ ១០៤ ជាប់គ្នាដែលជាកំណត់ត្រាក្នុងប្រវត្តិសាស្ត្រស៊ូម៉ូអាជីព។
Shonanzakura ក្លាយជាអ្នកចំបាប់នៅឆ្នាំ ២០១៥
នៅទីបំផុត Shonanzakura ចូលនិវត្តន៍ជាមួយនឹងកំណត់ត្រាឈ្នះចំនួន ៣ ដង ហើយចាញ់ចំនួន ២៣៨ ដង។
បន្ទាប់ពីប្រកួតលើកចុងក្រោយនៅ Nagoya អ្នកចំបាប់ Shonanzakura និយាយជាមួយអ្នកគ្រប់គ្រងរបស់គាត់ថាមកដល់ដែនកំណត់ហើយរួចចង់ចូលនិវត្តន៍។
ទោះបីជាអត្រាឈ្នះរបស់អ្នកចំបាប់ Shonanzakura មានត្រឹមតែ ១.៥% ប៉ុណ្ណោះ ក៏អ្នកគ្រប់គ្រងរបស់គាត់នៅតែសរសើរគាត់យ៉ាងពេញទំហឹងព្រោះតែស្មារតីគោរពវិន័យ។ Kitazakura និយាយថា “មិនថាគាត់ចាញ់ប៉ុន្មានដងនោះទេ គាត់នៅតែត្រៀមខ្លួនទទួលយកបញ្ហាប្រឈម” ។
“គាត់មានស្មារតីល្អ… នៅពេលព្រឹកគាត់តែងតែងើបពីគេងមុនគេ ហើយត្រៀមខ្លួនចូលហ្វឹកហាត់ ឧស្សាហ៍រៀបចំសម្អាត ធ្វើ chankoban សួរសុខទុក្ខដោយសុជីវធម៌” ។
លើសពីនេះ Shonanzakura ក៏បានទទួលការលើកទឹកចិត្ត និងការសរសើរជាច្រើនពីទស្សនិកជនផងដែរ៖
- គួរឱ្យស្តាយណាស់ដែលមិនបានឃើញគាត់ទៀត។
- ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលគាត់សម្រេចចូលនិវត្តន៍ ខ្ញុំតែងតែគាំទ្រគាត់។
- ប្រហែលជាគាត់មិនសប្បាយចិត្តដោយសារលទ្ធផលរបស់ខ្លួន ប្រហែលគ្រប់យ៉ាងមិនងាយស្រួលនោះទេ។ ទោះជាយ៉ាងណាគាត់ជាអ្នកដែលធ្វើអោយស៊ូម៉ូកាន់តែគួរអោយចាប់អារម្មណ៍។ អរគុណ សូមសម្រាកចុះ។
- ជ័យជំនះមិនមែនជាកត្តាសំខាន់បំផុតក្នុងកីឡានោះទេ។ ប្រសិនបើអ្នកដួល ចូរងើបឈរឡើងវិញ នោះក៏ជាជីវិតផងដែរ។
រូបភាព @ElbuenRikishi
Shonanzakura អ្នកចំបាច់ឈ្មោះ Hattorizakura ។
Shonanzakura បានប្រកាសចូលនិវត្តន៍ បញ្ចប់ពិធីកាត់សក់ danpatsushiki ហើយត្រឡប់ទៅស្រុកកំណើតនៅ Chigasaki ក្រោមការស្វាគមន៍ពីឪពុកម្តាយ។ នៅអាយុ ២៣ ឆ្នាំ ទម្ងន់ ៩០ គីឡូក្រាម គាត់ក្មេងហើយស្រាលជាងអ្នកចំបាប់ស៊ូម៉ូដែលចូលនិវត្តន៍ផ្សេងទៀត។
Shonanzakura ឈានចូលទំព័រថ្មីនៃជីវិតជាមួយនឹងក្តីស្រមៃជាច្រើន សង្ឃឹមថាគាត់នឹងរកឃើញចំណូលចិត្ត និងបន្តខិតខំឆ្ពោះទៅមុខ។
RIN