ការ៉េមដែកដ៏ពិសេសទាក់ទាញភ្ញៀវ និងស្តារវិស័យទេសចរណ៍ក្នុងស្រុកអោយដំណើរការឡើងវិញ
នៅ Niigata ភាគកណ្តាលនៃប្រទេសជប៉ុនមានរោងចក្រផលិតលោហធាតុជាច្រើន។ កាលពីពេលថ្មីៗនេះក្នុងតំបន់មានការ៉េមប្រភេទថ្មីឈ្មោះថា “ការ៉េមដែក Tsubame-Sanjo” ដែលត្រូវបានស្រាវជ្រាវ និងដាក់បង្ហាញក្លាយជា “មេដែក” ទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាច្រើនមកទស្សនា។
ដោយសារចំនួនភ្ញៀវទេសចរណ៍មកកាន់តំបន់ Tsubame-Sanjo, Niigata ធ្លាក់ចុះខ្លាំងព្រោះតែជំងឺរាតត្បាតកូវីដ ១៩ ក្រុមហ៊ុនក្នុងស្រុក និងនិស្សិតបានសហការគ្នាផលិតប្រភេទ “ការ៉េមដែក” នេះ។ បង្អែមមានរសជាតិពិសេស មានជាតិដែកបន្តិចដោយសង្ឃឹមថាអាចស្តារវិស័យទេសចរណ៍តំបន់ Tsubame-Sanjo ដំណើរការឡើងវិញ។
រូបភាព https://daydaynews.cc/
នៅតំបន់ Tsubame-Sanjo, Niigata មានទីក្រុងចំនួន ២ គឺ Tsubame និងទីក្រុង Sanjo ដែលល្បីដោយសាររោងចក្រផលិតលោហធាតុជាច្រើន។ ជារៀងរាល់ខែតុលាក្នុងតំបន់មានប្រារព្ធមហោស្រពរោងចក្រ Tsubame-Sanjou ប៉ុន្តែព្រោះតែបញ្ហាជំងឺកូវីដ ១៩ រីករាលដាល ដូច្នេះកម្មវិធីនៅឆ្នាំ ២០២០ ធ្វើឡើងលក្ខណៈអនឡាញ។
យោងតាមទិន្នន័យនៃទីក្រុង Tsubame និង Sanjo ចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះពី ៣,១៥ លាននាក់ក្នុងឆ្នាំ ២០១៩ សល់ត្រឹម ១,៨៥ លាននាក់ក្នុងឆ្នាំ ២០២០ ។
រូបភាព https://mainichi.jp/
លោក Satoshi Haga អាយុ ៤៣ ឆ្នាំជានាយកយីហោអាហារ ChillFull នៃក្រុមហ៊ុន Plusys Co., បានសហការជាមួយនិស្សិតសាកលវិទ្យាល័យ Niigata និងអ្នកផ្សេងទៀតផ្តួចផ្តើមគំនិតបង្កើតការ៉េមដែកកាលពីខែមករាឆ្នាំ ២០២១ ។
រសជាតិការ៉េមត្រូវបានសាកល្បង និងត្រួតពិនិត្យដោយលោក Yasuyuki Sakuma អាយុ ៣៨ ដែលជាអ្នកជំនាញធ្វើ gelato តែម្នាក់គត់នៃទីក្រុង Sanjo ហើយក៏ជាអ្នកដែលកំពុងគ្រប់គ្រងហាងការ៉េម Gelateria Coco នៅ Sanjo ផងដែរ។ ដំបូងពេលស្តាប់ឮគំនិតបង្កើតការ៉េមដែកលោក Yasuyuki Sakuma មានការសង្ស័យហើយគិតថា “មិនឆ្ងាញ់ទេ” ។
ទោះជាយ៉ាងណាបន្ទាប់ពីសាកល្បងប្រហែល ១០ ដងក្នុងមួយថ្ងៃ និងអភិវឌ្ឍអស់រយៈពេល ៣ ខែ នៅទីបំផុតការ៉េមដែក Tsubame-Sanjo ដាក់លក់លើទីផ្សារ។
ការ៉េមដែក Tsubame-Sanjo ក្នុងកំប៉ុងនេះមានរសជាតិទឹកដោះគោផ្អែមឆ្ងាញ់ជាមួយនឹងស្រទាប់ម្សៅខ្មៅដែលធ្វើឡើងដោយការលាយម្សៅដែក និងធ្យូងឫស្សីក្នុងកម្រិត ១/២០ ។ បរិមាណទឹក ទឹកដោះគោលាយបញ្ចូលធ្វើអោយការ៉េមខាប់ជាងមុន។
ការ៉េម Tsubame-Sanjo ក៏បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍ដោយការរចនាវេចខ្ចប់ផងដែរ។ ការវេចខ្ចប់ភ្ជាប់មកជាមួយរូបភាពលោហធាតុក្នុងតំបន់ដូចជាកន្រ្តៃកាត់ក្រចក ស្បែក កាំបិត កន្រ្តៃ និងផលិតផលដែកជាច្រើនទៀត។ ការវេចខ្ចប់នេះត្រូវបានរចនាឡើងដោយ Masanori Shimada បច្ចុប្បន្នកំពុងរស់នៅទីក្រុង Tsubame និងជាសមាជិកក្រុមច្នៃប្រឌិត ៤០១ ។
បច្ចុប្បន្នការ៉េមដែកលក់ក្នុងតម្លៃ ៤០០ យ៉េន (រួមទាំងពន្ធ) នៅឯ “Tadaima-to” ទីក្រុង Sanjo ។ នេះជាហាងលក់ផលិតផលកសិកម្មដោយផ្ទាល់ដែលដំណើរការដោយ A Niigata Nankan និងហាង Gelateria Coco ។
ចាប់ពីថ្ងៃទី ៣០ ខែមិថុនាទីក្រុងទាំងពីរ Tsubame និង Sanjo ដាក់បញ្ចូលការ៉េមដែកក្នុងបញ្ជីផលិតផលអំណោយសម្រាប់អ្នកបង់ពន្ធក្នុងស្រុក។
ពេលជំងឺកូវីដ ១៩ បញ្ចប់ ប្រសិនបើមានឳកាសទៅលេង Tsubame-Sanjo អ្នកអាចភ្លក់រសជាតិការ៉េមដែកដ៏ពិសេសនេះ។
សម្រាប់ការសាកសួរព័ត៌មានសូមទាក់ទងមកកាន់ Gelateria Coco តាមរយៈលេខទូរស័ព្ទ ០២៥៦-៤៥-៥៧៨០ (ជាភាសាជប៉ុន) ។
Yuki