ស្រ្តីម្នាក់ត្រូវគ្រូទាយបោកបង្ខំអោយបោះបង់សិទ្ធិចិញ្ចឹមកូន ធ្វើជាស្រីពេស្យាសងបំណុល
ដោយសារមនុស្សមួយចំនួនជឿទៅលើការទស្សន៍ទាយពេកធ្វើរឿងជាច្រើនដែលមិនគួរឱ្យជឿ។ ស្រ្តីម្នាក់ក្នុងរឿងនេះជាឧទាហរណ៍សំខាន់មួយ។
ស្រ្តី A ម្នាក់កើតឆ្នាំ ១៩៨២ ជាជនរងគ្រោះក្នុងករណីនេះ តាំងពីក្មេងនាងមានអារម្មណ៍ថាឪពុកម្តាយមិនស្រលាញ់ខ្លួន យល់ថាអ្នកដទៃមិនគួរឱ្យទុកចិត្ត តែងតែមើលស្រាលខ្លួនឯង ហើយធំដឹងក្តីដោយអារម្មណ៍ឯកកោ។
កាលអាយុ ២១ ឆ្នាំ កាលកំពុងមានមិត្តប្រុស ស្រ្តី A មានផ្ទៃពោះ ដូច្នេះពួកគេទាំងពីររៀបការ។ បន្ទាប់មកមានកូនទី ២ នាក់ ប៉ុន្តែលែងលះគ្នាក្រោយរយៈពេលពីរបីឆ្នាំ។ ស្រ្តី A ក្លាយជាស្រ្តីមេមាយ និងបន្តចិញ្ចឹមកូន។
បន្ទាប់ពីលែងលះគ្នា A មានអារម្មណ៍ថាបរាជ័យទាំងស្រុងក្នុងជីវិត នៅពេលឃើញពាណិជ្ជកម្មដែលចុះផ្សាយក្នុងកាសែតស្រ្តី នាងទាក់ទងទៅគ្រូទាយតាមទូរស័ព្ទ។
ថ្លៃពិគ្រោះយោបល់ ២១០ យ៉េនក្នុងមួយនាទី គ្រូទាយ X រូបនេះហាក់ដូចជាអាចទាយដឹងអំពីបញ្ហាទាំងអស់របស់ A យូរៗទៅនាងជឿលើ X ហើយស្ទើរតែគ្រប់រឿងហៅទូរស័ព្ទពិគ្រោះយោបល់។
រូបភាព https://president.jp/articles/-/48593
នៅឆ្នាំបន្ទាប់ស្រ្តី A ចាប់ផ្តើមផ្ញើអុីមែលជារៀងរាល់ថ្ងៃ ហើយទូរស័ព្ទទៅពីរដងក្នុងមួយសប្តាហ៍ដើម្បីទទួលការប្រឹក្សា ដោយពឹងផ្អែកទាំងស្រុងលើគ្រូទាយ X ។ តាមការណែនាំរបស់ X នាងទុកកូនទាំងពីរនាក់អោយអតីតស្វាមី ហើយចាប់ផ្តើមជីវិតថ្មីនៅទីក្រុងតូក្យូ។
ស្រ្តី A ធ្វើការនៅភោជនីយដ្ឋានមួយដែលកំណត់ដោយ X តាមបំណងគ្រូទាយ A ក៏បោះបង់សិទ្ធិមើលថែកូនផងដែរ។
X ផ្ញើសារគំរាមកំហែង A ដូចតទៅ៖
ដោយសារតែនាងជក់កញ្ឆាតាំងពីក្មេង ដូច្នេះកោសិកាខួរក្បាលរបស់នាងត្រូវបំផ្លាញ។ មិត្តរួមការងាររបស់នាងស្អប់នាងណាស់ ប៉ុន្តែមានតែខ្ញុំម្នាក់គត់ដែលអាចឃើញរឿងនេះ។ នាងអាចពឹងផ្អែកលើខ្ញុំតែម្នាក់ប៉ុណ្ណោះ។ ប្រសិនបើនាងក្បត់ខ្ញុំលទ្ធផលពិបាកស្មានណាស់។
បន្ទាប់មក A មានជំងឺផ្លូវចិត្តស្រាល ហើយផ្លាស់ទៅរស់នៅជាមួយឪពុកម្តាយបង្កើត ក្រោយរយៈពេលកន្លះឆ្នាំទំនាក់ទំនងរវាង A និង X ឃ្លាតឆ្ងាយ។ ទោះជាយ៉ាងណា X ទាក់ទងទៅ A ម្តងទៀត។
ខ្ញុំបានចំណាយអស់ ៥០ ម៉ឺនយ៉េនដើម្បីជួសជុលកន្លែងដែលអ្នកគ្រោងនឹងរស់នៅ។
ព្រោះតែ A ជឿទុកចិត្ត X ទាំងស្រុង ដូច្នេះជារៀងរាល់ខែ A ព្យាយាមសងបំណុលបន្តិចម្តងៗ ។ បន្ទាប់មក X លើកសំណើរបន្ថែម។
ប្រសិនបើនាងនៅជិត ហើយជួយខ្ញុំរឿងខ្លះ ខ្ញុំនឹងមានរង្វាន់ជូនដល់នាងចូរត្រឡប់ទៅទីក្រុងតូក្យូវិញ។
ហេតុដូច្នេះ A ត្រលប់ទៅវិញជួយ X ហើយរស់នៅទីក្រុងតូក្យូ។ អំឡុងពេលនោះ X តែងតែត្អូញត្អែរហើយមិនអោយ A អ្វីទាំងអស់។ ដោយសារ A ជំពាក់បំណុល ដូច្នេះ X ហៅ A ទៅធ្វើការនៅហាងសិច។
បន្ទាប់ពីនោះ X យកលុយទាំងអស់ដែល A រកបាន ហើយរុញ A ចូលក្នុងជីវិតដែលទទួលប្រាក់ត្រឹម ១០០ ~ ២០០ យ៉េនក្នុងមួយខែប៉ុណ្ណោះ។ A មិនអាចរស់នៅដោយពឹងផ្អែកលើប្រាក់នោះបានឡើយ ដូច្នេះ A ត្រូវទៅលួចគេ ហើយរស់នៅដោយពឹងលើជំនួយពីម្ចាស់ហាង និងមិត្តភក្តិ។ រហូតដល់ថ្នាក់នឹង A នៅតែមានស្មារតីពឹងទៅលើ X ទៀត។
A រស់ក្នុងស្ថានភាពបែបនោះអស់រយៈពេល ៣ ឆ្នាំ ចំនួនទឹកប្រាក់សរុប A អោយទៅ X គឺ ១០៩,០៩០,០០០ យ៉េន។ ទាំងនោះមានន័យថានាងផ្តល់អោយ X ៩៨% នៃប្រាក់ចំណូលរបស់ខ្លួន។
បុគ្គលដែលជួយសង្គ្រោះ A ចេញពីនរកនេះមិនមែនជាសាច់ញាតិឬមិត្តភក្តិរបស់នាងនោះទេ ប៉ុន្តែជានាយកដ្ឋានត្រួតពិនិត្យពន្ធ។ បុគ្គលិកហាងសិចត្រូវរាយការណ៍ពន្ធដោយឡែកពីគ្នា។ ព្រោះតែ A មិនរាយការណ៍ពន្ធ ដូច្នេះអ្នកត្រួតពិនិត្យពន្ធមកដល់ហើយរឿងគ្រប់យ៉ាងត្រូវលាតត្រដាង។
ប្រហែលជាអ្នកគិតថារឿងនេះមិនគួរអោយជឿឡើយ ប៉ុន្តែជាក់ស្តែងមនុស្សជាច្រើនត្រូវគ្រូទាយបោកប្រាស់។ មនុស្សមួយចំនួននិយាយថាខ្លួនជាគ្រូទាយបំណងប្រព្រឹត្តអំពើអាក្រក់។
គេនិយាយថាការទស្សន៍ទាយផ្អែកលើបច្ចេកទេសធ្វើអោយផ្លូវចិត្តរបស់អ្នកគិតថាពាក្យសម្តីរបស់គេត្រឹមត្រូវ។ ប្រសិនបើអ្នកទស្សន៍ទាយគ្រាន់តែចង់ដឹងមិនអីនោះទេ ប៉ុន្តែប្រសិនបើអ្នកជឿ អ្នកអាចនឹងធ្លាក់ក្នុងអន្ទាក់ពេលពួកគេចាប់ផ្តើមនិយាយពីបញ្ហាធ្ងន់ធ្ងរ និងសំខាន់។
សូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន។
Kengo Abe