ស្រ្តីជនជាតិចិនស្លៀកគីម៉ូណូជប៉ុនទៅធ្វើតេស្តរកកូវីដ ១៩ ត្រូវកន្លែងធ្វើតេស្តបដិសេធ
កាលពីថ្ងៃទី ២៣ ខែសីហាប្រព័ន្ធផ្សព្វផ្សាយចិនចុះផ្សាយរឿងនិយាយពីពលរដ្ឋនៅទីក្រុង Xiamen ខេត្ត Fujian ដែលមិនទទួលបានការអនុញ្ញាតឱ្យធ្វើតេស្ត PCR ព្រោះស្លៀកគីម៉ូណូ (សម្លៀកបំពាក់ប្រពៃណីជប៉ុន) ពេលទៅធ្វើតេស្ត។
ករណីនេះបានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងលើបណ្តាញសង្គម Weibo ។
នៅក្នុងវីដេអូដែល Jiupai New បានចែករំលែកលើ Weibo ស្ត្រីម្នាក់ស្លៀកគីម៉ូណូដើរទៅកន្លែងធ្វើតេស្ត PCR នៅ Xiamen ស្រាប់តែត្រូវអ្នកស្ម័គ្រចិត្តមួយចំនួនឃាត់។ អ្នកស្ម័គ្រចិត្តម្នាក់បានប្រាប់នាងឱ្យត្រលប់ទៅប្តូរសម្លៀកបំពាក់ បន្ទាប់មកត្រលប់មកធ្វើតេស្តវិញ។
អ្នកស្ម័គ្រចិត្តម្នាក់និយាយថា “ប្រជាជនចិនគួរតែស្លៀកសំលៀកបំពាក់ចិន” ។ បន្ទាប់មកស្រ្តីស្លៀកគីម៉ូណូយល់ព្រមត្រឡប់ទៅវិញប្តូរសម្លៀកបំពាក់។ ប៉ុន្តែមិនច្បាស់ថានាងត្រលប់ទៅកន្លែងធ្វើតេស្តវិញឬយ៉ាងណានោះទេ។
រូបភាព https://newsbeezer.com/
ដោយដឹងថាស្រ្តីនោះធ្វើការនៅភោជនីយដ្ឋានជប៉ុន ក្រោមការគ្រប់គ្រងរបស់សណ្ឋាគារ Nikko នៅ Xiamen ។ កាលពីថ្ងៃទី ២៣ ខែសីហាអ្នកគ្រប់គ្រងសណ្ឋាគារ Nikko បានពន្យល់ពីមូលហេតុដែលនាងស្លៀកគីម៉ូណូទៅធ្វើតេស្ត។
កាសែត Global Time ដកស្រង់សម្តីរបស់អ្នកគ្រប់គ្រងខាងលើថា “នាងធ្វើការនៅភោជនីយដ្ឋានរបស់យើង បុគ្គលិកនៅភោជនីយដ្ឋានស្លៀកគីម៉ូណូពេលធ្វើការ។ ទោះជាយ៉ាងណាក៏ដោយយើងជាមិនអនុញ្ញាតឱ្យបុគ្គលិកស្លៀកគីម៉ូណូចេញក្រៅនោះទេ។ បុគ្គលិកស្រីម្នាក់នេះស្លៀកគីម៉ូណូទៅធ្វើតេស្តព្រោះនៅជិតសណ្ឋាគារ” ។
ករណីនេះបណ្តាលឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងលើ Weibo គិតត្រឹមម៉ោង ១៣ៈ៣០ នាទីល្ងាចថ្ងៃទី ២៤ ខែសីហា hashtag ថា “ស្ត្រី Xiamen ស្លៀកគីម៉ូណូទៅធ្វើតេស្ត PCR” មានអ្នកមើលជាង ៣៧០ លានដងនៅលើ Weibo ។
អ្នកប្រើបណ្តាញអុីនធឺណេតមួយចំនួនយល់ស្របនឹងសកម្មភាពរបស់អ្នកស្ម័គ្រចិត្តនៅកន្លែងធ្វើតេស្ត។ ទំព័រ Jiupai New បានដកស្រង់សម្តីមួយថា “ប្រសិនបើអ្នកទទួលវ៉ាក់សាំងចិនគួរតែស្លៀកសម្លៀកបំពាក់ចិន” ។
ទោះជាយ៉ាងណាយោងតាមកាសែត Global Time ភាគច្រើនអ្នកនិយមលេងអុីនធឺណេតគិតថាមិនគួរវាយតម្លៃសម្លៀកបំពាក់ និងស្រ្តីនោះឡើយ។
មតិរបស់អ្នកប្រើបណ្តាញសង្គមម្នាក់ដែលទទួលបានការគាំទ្រជាង ១១៥,០០០ នាក់ថា “ហាងមួយចំនួននៅប្រទេសជប៉ុនបម្រើជនជាតិចិន ហើយបុគ្គលិកស្លៀកសំលៀកបំពាក់ចិនដើម្បីទាក់ទាញភ្ញៀវចិន។ ដូច្នេះភោជនីយដ្ឋានជប៉ុនមួយចំនួននៅប្រទេសចិនស្លៀកគីម៉ូណូជារឿងធម្មតាទេ” ។
អ្នកប្រើបណ្តាញអុីនធឺណេតម្នាក់ទៀតផ្តល់មតិយោបល់ថាមិនគួរបដិសេធអ្វីទាំងអស់ពីប្រទេសដទៃទេ អ្នកខ្លះរំលឹកថាត្រូវធ្វើយ៉ាងណាអោយសមហេតុសមផល ហើយមិនគួរធ្វើតាមអ្នកបង្កបញ្ហាឡើយ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទំនាក់ទំនងរវាងចិន – ជប៉ុនបន្តអាក្រក់ទៅដោយសារបញ្ហាប្រវត្តិសាស្ត្រនិងជម្លោះទឹកដីនៅប្រជុំកោះ Senkaku ។
ថ្មីៗនេះតារាសម្តែងចិនដ៏ល្បីឈ្មោះ Zhang Zhehan បាត់បង់អាជីពសម្តែងទាំងស្រុងនៅអាយុ ៣០ ឆ្នាំដោយសារតែអ្នកនិយមលេងអុីនធឺណេតរំលឹករូបថតចាស់នៅទីសក្ការបូជា Yasukuni ប្រទេសជប៉ុន។
Japo Cambodia