ក្រុមហ៊ុនជប៉ុនផលិតតុក្កតាចៅស្រីឆ្លាតវៃសម្រាប់មនុស្សចាស់
តុក្កតាមិនត្រឹមតែជាប្រដាប់ប្រដាសម្រាប់ក្មេងស្រីលេងប៉ុណ្ណោះទេ តុក្កតាសម្រាប់ក្មេងប្រុសក៏ច្រើន និងសម្បូរបែបណាស់ដែរ។ ក្រៅពីនេះមនុស្សពេញវ័យក៏មានតុក្កតាផ្ទាល់ខ្លួនដែរ។
ដូច្នេះចុះមនុស្សចាស់? ដោយផ្អែកលើផលិតផលថ្មីពីក្រុមហ៊ុនជប៉ុន ឥឡូវនេះមនុស្សចាស់ក៏មានតុក្កតាដូចវ័យដទៃទៀតផងដែរ។
ប្រសិនបើក្មេងប្រុស ក្មេងស្រី និងមនុស្សពេញវ័យសុទ្ធតែចាប់អារម្មណ៍នឹងតួអង្គដែលគួរឱ្យស្រឡាញ់ ដូច្នេះតើមនុស្សចាស់ចូលចិត្តអ្វី? សំដៅលើមនុស្សចាស់ ប្រហែលស្ទើរតែមនុស្សគ្រប់គ្នាចង់បានចៅលេងជាមួយ។ ហេតុដូច្នេះហើយអ្នកផលិត Takara Tomy បានបង្កើត Ami-chan ជាចៅស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ដែលត្រូវគេរំពឹងថានឹងទទួលបានក្តីស្រឡាញ់របស់ជីដូនជីតា ហើយក្លាយជាចៅជាទីស្រឡាញ់បំផុតក្នុងគ្រួសារ។
តុក្កតា Ami-chan អាចសម្គាល់តួអក្សររហូតដល់ ១៦០០ ពាក្យ និងសមត្ថភាពកំណត់ទម្រង់មុខ អាចលេងជាមួយជីដូនជីតា ហើយហៅឈ្មោះរបស់ពួកគាត។
រូបភាព takaratomymall
សាច់ក្រណាត់សម្លៀកបំពាក់របស់ Ami-chan ស្អាត សក់រលោង ហើយអាចសិតសក់បាន។ Ami-chan អាចច្រៀងចំរៀងចំនួន ៤០ បទផ្សេងៗគ្នារួមមានចម្រៀងមត្តេយ្យ ចម្រៀងប្រពៃណីជាដើម។ អានបាន ៣៥ ប្រយោគលឿន លើកជាសំណួរអាស្រ័យលើពេលវេលា និងរដូវកាល ហើយថែមទាំងនិយាយពេលគេង។
រូបភាព takaratomymall
មិនចាំបាច់ទិញម្សៅទឹកដោះគោឬប្តូរកន្ទបរាល់ពីរបីម៉ោងម្តងដូចទារកធម្មតានោះទេ ត្រឹមថ្ម C ចំនួន ៤ ប៉ុណ្ណោះនោះ Ami-chan អាចលេងជាមួយជីដូនជីតាបានពេញមួយថ្ងៃ។
តុក្កតាឆ្លាតវៃ និងទំនើបនេះត្រូវបានដាក់លក់អនឡាញនៅលើ Takara Tomy Mall ក្នុងតម្លៃ ២៧,៥០០ យ៉េនចាប់ពីថ្ងៃទី ២៧ ខែសីហា។
RIN