តង់ “Dan Dan” ធ្វើពីក្រដាសកាតុងធន់នឹងទឹក និងមិនប៉ះពាល់ដល់បរិស្ថាន
ក្រុមហ៊ុនជប៉ុនបានផលិតតង់ដំបូលមូលដែលធ្វើពីក្រដាសកាតុងធន់នឹងទឹក និងមិនប៉ះពាល់ដល់បរិស្ថាន។
រូបភាព https://www.designboom.com/
ដំបូលមូល “Dan Dan” គឺជាស្នាដៃដែលសហការរវាងសាជីវកម្មជប៉ុន Tokyo Seikan ជាសហគ្រាសដែលមានឯកទេសខាងបច្ចេកវិទ្យាវេចខ្ចប់ និងស្ថាបត្យករ Yusuke Murakami ដែលជាអ្នកជំនាញលើការរចនាតំឡើង និងបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព។
ដើម្បីសម្រេចបានតង់ដំបូលមូល “Dan Dan” ផ្តល់មុខងារការពារជ្រាបទឹក ងាយស្រួលក្នុងការតំឡើង ក្រុមអ្នកច្នៃប្រើក្រដាសកាតុងផ្នត់ ប្រភេទវត្ថុធាតុដើមស្រាល និងមានភាពធន់។ ជាពិសេសតង់ត្រូវបានផលិតឡើងដោយប្រើបច្ចេកវិទ្យាផ្តាច់មុខរបស់សាជីវកម្ម Tokyo Seikan ក្នុងដំណើរការតំឡើង “Dan Dan” ក៏មានភាពងាយស្រួលព្រោះផ្នែកតំឡើងមិនត្រូវការដែកគោល។
រូបភាព https://ideahuntr.com/
“Dan Dan” អាចប្រើសម្រាប់គោលបំណងច្រើនដូចជាតង់ កន្លែងសម្រាកនៅតំបន់ទេសចរណ៍ កន្លែងកម្សាន្ត កន្លែងសុវត្ថិភាពឬជម្រកសត្វចិញ្ចឹមផងដែរ។
ផ្នែកខាងក្រៅតង់អាចលាបពណ៌ឬគូរបានយ៉ាងស្រួល អ្នកប្រើអាចរចនាតាមចិត្ត។ ផ្នែកខាងក្នុងតង់មានលក្ខណៈសម្បូរបែប អ្នកអាចដាក់តាំងស្នាដៃសិល្បៈជាច្រើនឬគ្រាន់ទុកជាកន្លែងស្នាក់នៅ។
“Dan Dan” មាន ៣ ប្រភេទខុសៗគ្នាដែលប្រភេទស្តង់ដារពណ៌ត្នោតប្រើនៅខាងក្រៅ ប្រភេទ Lite ក៏មានពណ៌ត្នោត ប៉ុន្តែប្រើចម្បងនៅក្នុងផ្ទះ និងប្រភេទ Art ពណ៌សប្រើសម្រាប់ដំណើរកម្សាន្តក្នុងពិធីបុណ្យខាងក្រៅ។
AD