របៀបរើសគូស្រករដែលមិនចេះកោតក្រែងរបស់​ប្រជាជន​ជប៉ុន​​កាល​ពី​​សម័យ​​បុរាណ

ប្រសិនបើប្រៀបទៅនឹងប្រទេសដទៃទៀត ប្រជាជនជប៉ុនតែងមានភាពអៀនខ្មាសក្នុងការបង្ហាញពីអារម្មណ៍របស់​ខ្លួន ពួកគេមិនដែលនិយាយអ្វីឱ្យច្បាស់នោះទេ។

បច្ចុប្បន្ន​ដើម្បីបង្ហាញពីក្តីស្រឡាញ់ជារឿងពិបាកណាស់ទៅហើយ ដូច្នេះចំពោះប្រជាជនជប៉ុនសម័យ​បុរាណ​រឹត​តែពិបាក​ទៅ​​ទៀត។

តើធ្វើយ៉ាងប្រជាជប៉ុនសម័យនោះអាចបង្ហាញការស្រលាញ់របស់ខ្លួន? អ្នកប្រហែលជាគិតដូច្នេះ។

ជាក់ស្តែងខុសគ្នាទាំងស្រុង ប្រសិនបើសម័យនេះប៉ូលីសប្រាកដជាចេញមុខដោះស្រាយរឿង​សេ្នហា​កាល​ពី​សម័យមុន។

រឿងរ៉ាវស្នេហាកាលពីសម័យបុរាណផ្តើមដោយទង្វើបំពានផ្លូវភេទ។

នេះជារឿងរ៉ាវស្នេហាដ៏រ៉ូមែនទិកនៅសម័យ Heian ឆ្នាំ ៧៩៤ ។

រូបភាព https://mag.japaaan.com/archives/156170

នៅសម័យ Heian ផ្សារភ្ជាប់នឹងវណ្ណៈអភិជន មុនពេលអំណាចធ្លាក់ក្នុងដៃសាមូរ៉ៃ។ នេះក៏ជាយុគសម័យចុងក្រោយនៃគ្រួសាររាជវង្សដែលមានវប្បធម៌ជាប់ទាក់ទងនឹងភាពថ្លៃថ្នូរ ប្រសើរក្រៃលែង។ ប៉ុន្តែការស្រលាញ់របស់អ្នកទាំងនោះបែរជាអាក្រក់ជាងការគិតទៅទៀត។

រឿងដែលរៀបរាប់ខាងក្រោមនេះមើលទៅដូចជាការ “បៀតបៀនផ្លូវភេទ” ប៉ុន្តែជារឿងស្នេហាធម្មតាកាលពីសម័យ​នោះ។

កាលនោះកូនប្រុសវណ្ណៈអភិជននៅក្នុងវិមានពេញមួយថ្ងៃ ហើយកម្រចេញទៅក្រៅណាស់។ ពួកគេមានអ្នកបម្រើតាមមើលថែ និង​ដោះ​ស្រាយ​គ្រប់​បញ្ហា​ទាំង​អស់។

ម្យ៉ាងក៏មិនមានរូបថត ដូច្នេះគ្មានរឿងបែកធ្លាយរូបថតជួបជាមួយមនុស្សស្រីដូចសព្វថ្ងៃនេះទេ។

ប្រសិនបើជាបុរសម្នាក់ដែលធ្លាប់មើលឃើញមនុស្សស្រី ហើយដឹងថាមាននារីស្រស់ស្អាតម្នាក់នៅក្បែរផ្ទះខ្លួន។ តើអ្នក​​នឹង​ធ្វើ​អ្វី?

បុរសអ្នកមានសម័យនោះមានវិធីមួយ ដែលគេហៅថា Kaimami សម្លឹង​មើល និយាយ​អោយ​ត្រង់​គឺ​លួច​មើល។ បុរស​វណ្ណៈ​​អភិជន​លួច​ចូល​ទៅក្នុងសួនច្បារអ្នកដទៃ ហើយសម្លឹងមើលនារីតាមប្រហោងទ្វារ។ សព្វថ្ងៃទង្វើនេះត្រូវគេចាត់​ទុក​ជា​ការ​លួចចូលផ្ទះ និងបំពានជីវិតឯកជន។ ប៉ុន្តែនៅសម័យនោះការលួចមើលស្ទើរតែជារឿងធម្មតា ដូច្នេះ​គ្មាន​នរណា​ម្នាក់​មានបញ្ហាឡើយ។

ហើយសម័យនោះក៏គ្មានភ្លើង ដូច្នេះមើលមិនឃើញមុខអ្នកលួចមើលនោះទេ។ បុរសទាំងនោះរីករាយមើលសម្លៀកបំពាក់គីម៉ូណូ ម៉ូដ​សក់​របស់​នាង ហើយលួចគូរូបនារីនោះតាមការស្រមៃរបស់ខ្លួន។

បន្ទាប់មកបុរសទាំងនោះនឹងផ្ញើសំបុត្រស្នេហា តែងកំណាព្យ Waka និយាយពីស្នេហា។ Waka ជាប្រភេទអក្សរសិល្ប៍ជប៉ុនបុរាណរបស់ប្រជាជនជប៉ុន កំណាព្យមាន ៣១ ព្យាង្គ។ កំណាព្យ Waka ក៏ជាចម្រៀងខ្លីដែលស្តាប់ទៅដូចជាកំពុង​ច្រៀង។

“ប្រសិនបើមិនអាចនិយាយថា I Love You នោះខ្ញុំនឹងផ្ញើអោយនាងកំណាព្យ Waka!!” 

ប្រសិនបើទទួលបានសំបុត្រស្នេហាតបមកវិញ ហើយភ្ជាប់មកជាមួយកំណាព្យ Waka ឆ្លើយឆ្លង នោះអ្នកទាំងពីរនឹង​បន្ត​ទៅជំហានបន្ទាប់។

ជំហានបន្ទាប់គេហៅថា Yobai មានន័យថាលួចចូលបន្ទប់របស់នារីខណៈពេលដែលអ្នករាល់គ្នាគេងលក់ ហើយរួមមេត្រីជាមួយគ្នា។ នេះជាទង្វើមិនត្រឹម​ត្រូវ ប៉ុន្តែសម័យនោះត្រូវគេចាត់ទុកជារឿងធម្មតា។ រឿងដែលនារីសរសេរសំបុត្រ​តប​មានន័យថានាងយល់ព្រមអនុញ្ញាតឲ្យ​បុរសនោះលួចចូល។

ទោះជាយ៉ាងណាពួកគេមិនដែលឃើញមុខគ្នាទេ សូម្បីតែសម្លេងក៏មិនធ្លាប់ឮដែរ។

ឃើញថានៅសម័យនោះគេមិនផ្តោតសំខាន់លើមុខមាត់ឬបុគ្គលិកលក្ខណៈនោះទេ ប៉ុន្តែផ្តោតសំខាន់លើគំនិត និង​ចំណេះ​ដឹង។

បន្ទាប់ពីលួចចូលក្នុងបន្ទប់ ជំហានបន្ទាប់ត្រូវមើលថាអ្នកទាំងពីរត្រូវគ្នាឬអត់។ ប្រសិនបើនារីយល់ថាបុរសនោះមិនសាកសម​ នៅថ្ងៃបន្ទាប់នាងនឹងបិទទ្វារមិនអោយបុរសនោះត្រលប់មកវិញទេ។ ដើម្បីបានប្រពន្ធបុរសទាំងនោះ​ត្រូវ Yobai អោយជោគជ័យ ៣ ថ្ងៃជាប់ៗគ្នា។ ប្រសិនបើភាគីបុរសមិនចូលចិត្តក៏មានសិទ្ធិមិនមកទៀតដែរ ដូច្នេះ​ហាក់ដូចជាភាគីទាំងពីរមានសេរីភាពក្នុងការជ្រើសរើស។

មានមូលហេតុមួយបង្កើតបានជាការស្រលាញ់លក្ខណៈ Yobai នៃវណ្ណៈអភិជនបែបនេះ។ ចំពោះ yobai អ្វីគ្រប់យ៉ាងត្រូវធ្វើដោយសម្ងាត់ ដូច្នេះបើពួកគេចែចង់មិនបាន រឿងរបស់ពួកគេក៏មិនបែកធ្លាយដែរ។

គ្មាននរណាចង់រៀបការជាមួយនារីដែលបរាជ័យរឿងស្នេហាច្រើនដងនោះទេ។ មនុស្សស្រីត្រូវរក្សារូបរាងស្រស់ស្អាត មាន​ទំនុក​ចិត្ត និងតែងតែនៅផ្ទះ។

មិនហ៊ាននិយាយ “I Love You” ប៉ុន្តែប្រជាជនជប៉ុនបែរជាមានរបៀបស្រលាញ់ដែលមិនចេះកោតក្រែង។ ទង្វើខាងលើនេះត្រូវគេចាត់ទុកថាជារឿងធម្មតាកាលពី​សម័យ​បុរាណ ប៉ុន្តែបច្ចុប្បន្ននេះជារឿងខុសច្បាប់។ អ្នកអាចសរសេរសំបុត្រស្នេហាតែមិន​អាច​លួច​មើល​នោះ​ទេ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: