អត្រាសិស្សបឋម អនុវិទ្យាល័យ និងវិទ្យាល័យធ្វើអត្តឃាតកើនឡើងគួរឱ្យព្រួយបារម្ភនៅជប៉ុន
អង្គការមិនរកប្រាក់ចំណេញរបស់ជប៉ុនដែលមានឯកទេសខាងបោះពុម្ពផ្សាយកាសែតនិយាយអំពីបញ្ហានៅសាលារៀន។ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ស្ថានភាពធ្វើអត្តឃាតក្នុងចំណោមសិស្សបឋម អនុវិទ្យាល័យ និងវិទ្យាល័យកាន់តែធ្ងន់ធ្ងរទៅៗ។
រូបភាព Mainichi
អង្គការមិនស្វែងរកប្រាក់ចំណេញឈ្មោះថា Zenkoku Futoko Shimbun Sha មានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ។ អង្គការចេញផ្សាយកាសែតមួយដែលមានឈ្មោះថា “Futoko Shimbun” កាសែតសម្រាប់បុគ្គលដែលពាក់ព័ន្ធនឹងជីវិតរបស់កុមារដូចជាគ្រូបង្រៀន ឪពុកម្តាយជាដើម។ ខ្លឹមសារទាក់ទងនឹងបញ្ហាកុមារមិនចង់ទៅរៀន។ កាសែតក៏ជម្រុញអោយអ្នកអានអនុវត្ត “គោលការណ៍ TALK” ដើម្បីការពារជីវិតកុមារ។
TALK ជាអក្សរកាត់នៃពាក្យ “Tell” បង្ហាញការព្រួយបារម្ភចំពោះកុមារ “Ask” សួរកុមារដោយបើកចំហអំពីគំនិតធ្វើអត្តឃាត “Listen” ស្តាប់អារម្មណ៍របស់កុមារ “Keep safe” រក្សាកុមារឱ្យមានសុវត្ថិភាព” ។
រូបភាព https://style.nikkei.com/article/DGXMZO28299330Z10C18A3000000?page=3
ប្រសិនបើរកឃើញកុមារមានបំណងធ្វើអត្តឃាត មនុស្សធំគួរអនុវត្ត “គោលការណ៍ TALK” ។
ប្រហែលអំឡុងថ្ងៃវិស្សមកាលរយៈពេលវែងតែងកើតមានករណីកុមារធ្វើអត្តឃាត។
នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកាលពីថ្ងៃទី ១៩ ខែសីហា នាយកនិពន្ធរបស់ Futoko Shimbun លោក Shikou Ishii អាយុ ៣៩ ឆ្នាំនិយាយថា “កុមារស្វែងរកជំនួយតាមវិធីផ្សេងៗគ្នាតាមរយៈពាក្យសំដី រាងកាយឬសកម្មភាពជាក់ស្តែងដូចជាមិនអាចធ្វើកិច្ចការផ្ទះ។ ខ្ញុំសង្ឃឹមថាមនុស្សធំដែលនៅជុំវិញពួកគេនឹងកត់សម្គាល់អាកប្បកិរិយាមិនធម្មតាហើយស្តាប់ពួកគេដោយយកចិត្តទុកដាក់” ។
យោងតាមក្រសួងសុខាភិបាល ការងារ និងសុខមាលភាពចំនួនករណីធ្វើអត្តឃាតក្នុងចំណោមសិស្សបឋម អនុវិទ្យាល័យ និងវិទ្យាល័យក្នុងឆ្នាំ ២០២០ កើនឡើង ១០០ នាក់បើប្រៀបទៅនឹងឆ្នាំមុន ដែលធ្វើឱ្យចំនួនករណីធ្វើអត្តឃាតកើនឡើង ៤៩៩ នាក់តួលេខខ្ពស់បំផុតមិនធ្លាប់មាន។
ចាប់តាំងពីខែមិថុនាឆ្នាំមុន នៅពេលសាលារៀនបើកឡើងវិញបន្ទាប់ពីការរីករាលដាលកូវីដ ១៩ ចំនួនករណីធ្វើអត្តឃាតជារៀងរាល់ខែកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបទៅនឹងឆ្នាំមុន។ ស្ថានភាពស្រដៀងគ្នានេះនៅតែបន្តទោះបីតួលេខគ្រាន់តែជាការព្យាករណ៍ក៏ដោយ។ ចំពោះមូលហេតុក្រសួងអប់រំសន្មតថាផលប៉ះពាល់នៃភាពចលាចលក្នុងសង្គមបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ។
RIN