យូរៗខុសគេម្តងម្ចាស់ភោជនីយដ្ឋានស៊ូសុីជ្រើសតំណាងត្រីឆ្លាម
ទីផ្សារដូចជាសមរភូមិដែរ ដើម្បីយកឈ្នះគូប្រជែងហាងជប៉ុនតែងតែបង្កើតនូវគំនិតប្លែកៗជាច្រើន។
រសជាតិ និងតម្លៃទំនិញជាអ្វីដែលមិនអាចផ្លាស់ប្តូរបានឡើយ ចំណុចនេះស្ទើរតែគ្រប់ហាងទាំងអស់សុទ្ធតែដូចគ្នា។ ដូច្នេះអ្វីដែលធ្វើឱ្យមានភាពខុសប្លែកគ្នានោះគឺតំណាងហាងនីមួយៗ។
ឧទាហរណ៍នៅហាងលក់នំ Fujiya តំណាងមានឈ្មោះថា Peko-chan ។
ហាងបង្កើតកេរ្តិ៍ឈ្មោះរបស់ខ្លួនដោយផ្អែកលើតំណាងនេះ ពួកគេដាក់រូបរបស់ Peko-chan លើការវេចខ្ចប់ផលិតផល។ រាល់ពេលដែលអតិថិជនមើលឃើញ Peko-chan នឹងគិតដល់ Fujiya ភ្លាម ពេលអតិថិជនចង់ទិញវត្ថុដែលគួរអោយស្រលាញ់ ពួកគេនឹងគិតពី Peko-chan ភ្លាមដែរ។
សត្វមួយចំនួនធ្លាប់ត្រូវគេរើសយកទៅធ្វើជាតំណាងផងដែរ។
ថ្វីត្បិតតែវាងាប់ទៅហើយ ប៉ុន្តែឆ្មាមួយក្បាលនេះធ្លាប់ជាប្រធានស្ថានីយ៍ក្នុងស្រុក។
ជាទូទៅគ្មានអ្នកឈានចូលស្ថានីយ៍នេះទេ ប៉ុន្តែក៏មានមនុស្សជាច្រើនមានចេតនាឈានចូលស្ថានីយ៍គ្រាន់តែឆ្លៀតជួប “ប្រធានស្ថានីយ៍” ប៉ុណ្ណោះ។
ភាគច្រើនហាងទាំងអស់និយមប្រើតំណាងដែលគួរអោយស្រលាញ់ដើម្បីទាក់ទាញអតិថិជន ប៉ុន្តែភោជនីយដ្ឋានស៊ូស៊ីមួយនេះបែរជារើសតំណាងប្លែកជាងគេ។ ពួកគេរើសយកត្រីឆ្លាមជាសត្វតំណាងរបស់ហាង។
ម្ចាស់ហាងមើលទៅក៏មិនប្រក្រតីដែរ។
រូបភាព https://gunosy.com/articles/aQy3c?s=s
ប្រសិនបើចូលទៅក្នុងហាងហើយមើលឃើញត្រីឆ្លាមកម្ពស់ ២ ម៉ែត្រនេះ អតិថិជនប្រាកដជាភ្ញាក់ផ្អើលយ៉ាងខ្លាំង។
សំណាងនេះមិនមែនជាតំណាងផ្លូវការនោះទេ តួអង្គសំខាន់របស់យើងគឺត្រីឆ្លាមខាងក្រោម។
នេះជាត្រីឆ្លាម ប៉ុន្តែមើលទៅវាហាក់ដូចជារួសរាយរាក់ទាក់ដូចឆ្មា។ អ្នកអាចមើលតាមរយៈវីដេអូខាងក្រោម។
ប្រសិនបើអោយចំណីដូចជាមឹកឬត្រី នោះត្រីឆ្លាមនេះនឹងអោយអ្នកស្ទាបក្បាលមួយភ្លែត។ ខុសពីត្រីឆ្លាមដទៃទៀត ឆ្លាមមួយក្បាលនេះហាក់ដូចជាគួរឱ្យស្រលាញ់ណាស់។
មូលហេតុដែលហាងប្រើត្រីឆ្លាមជាតំណាងព្រោះពួកគេចង់ផ្លាស់ប្តូរការយល់ឃើញចំពោះភោជនីយដ្ឋានស៊ូស៊ី។ ត្រីឆ្លាមដែលមានកម្ពស់ជិត ២ ម៉ែត្រក្នុងរូបថតខាងលើជាម្ចាស់ជំនាន់ទី ៣ នៃភោជនីយដ្ឋាននេះ។
“ខ្ញុំចង់ផ្លាស់ប្តូរការយល់ឃើញថាថ្លៃចំពោះភោជនីយដ្ឋានស៊ូស៊ី” ។
តាមពិតមិនដូចជាភោជនីយដ្ឋានស៊ូស៊ីតុបង្វល់នោះទេ មនុស្សជាច្រើនមិនចង់ទៅភោជនីយដ្ឋានស៊ូស៊ីធម្មតាព្រោះពួកគេមិនដឹងពីតម្លៃ។
ដើម្បីផ្លាស់ប្តូរផ្នត់គំនិតនេះ ពួកគេចង់បង្កើតរូបភាពដែលកាន់តែទាក់ទាញអតិថិជន។
តម្លៃម្ហូបនៅភោជនីយដ្ឋានមិនខ្ពស់ទេ ស៊ូស៊ីមួយចានដូចក្នុងរូបភាពមានតម្លៃ ៩០០ យ៉េនបុ៉ណ្ណោះ។
ដោយប្រើបណ្តាញសង្គមដើម្បីផ្សព្វផ្សាយកេរ្តិ៍ឈ្មោះហាងកាន់តែមានភាពស្និតស្នាលនឹងអតិថិជន។ ក្រៅពីនេះពួកគេក៏បានធ្វើកន្លែងក្មេងលេងនៅក្នុងភោជនីយដ្ឋានផងដែរ។
ធម្មតាយើងមិនសូវមានឱកាសលេងជាមួយត្រីនោះទេ ហើយឳកាសមើលឃើញត្រីឆ្លាមរឹតតែគ្មាន។ ដូច្នេះភោជនីយដ្ឋានស៊ូស៊ីនេះហាក់ដូចជាមានភាពទាក់ទាញគួរឱ្យចង់ញ៉ាំ និងទស្សនា។ ក្រៅពីនេះត្រីឆ្លាក៏គួរឱ្យស្រលាញ់ណាស់ដែរ។
ប្រសិនបើអ្នកមានឱកាសទៅលេងអូសាកា សូមកុំភ្លេចមកកន្លែងនេះ។
Sushi Matsumoto
អាស័យដ្ឋាន៖ 3-1-6 Ohasuhigashi, ទីក្រុង Higashi-Osaka, Osaka
ម៉ោងធ្វើការ៖ ១១:៣០ – ១៤ៈ០០, ១៧ៈ០០ – ២១ៈ០០
(បច្ចុប្បន្នទីក្រុងស្ថិតក្នុងស្ថានភាពអាសន្ន ដូច្នេះបើកដំណើរការរហូតដល់ម៉ោង ៨ យប់។ មានផ្លាកសញ្ញាបញ្ជាក់។)
ថ្ងៃសម្រាក៖ បិទទ្វាររាល់ថ្ងៃច័ន្ទ ថ្ងៃអាទិត្យអាចបើកឬមិនបើក។
Kengo Abe