ទីសក្ការបូជា និងរូបចម្លាក់កុមារាទាំងប្រាំពីរនៅស្ថានីយ៍ Hakata

ប្រសិនបើអ្នកមានឱកាសទៅលេង Fukuoka នេះជាកន្លែងដែលអ្នកត្រូវទៅមុនពេលឡើងរថភ្លើងត្រឡប់ទៅវិញ។

រូបភាព Wiki

ស្ថានីយ៍ Hakata ជាមជ្ឈមណ្ឌលផ្លូវដែកសំខាន់នៃទីក្រុង Fukuoka ហើយក៏ជាស្ថានីយ៍មមាញឹកបំផុតនៅលើកោះ Kyushu ភាគនិរតីប្រទេសជប៉ុនផងដែរ។ នៅទីនេះមានហាងលក់វត្ថុអនុស្សាវរីយ៍ ភោជនីយដ្ឋាន និងកន្លែងផ្សេង​ៗ​ទៀត។ ទោះជាយ៉ាងណាក៏ដោយអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ។

នៅលើកំពូលស្ថានីយ៍ Hakata មានប្រាសាទមួយដែលគេហៅថា “ព្រៃសត្វត្រចៀកកាំ” គ្រាន់តែចូលទៅក្នុងជណ្តើរយន្តហើយចុចប៊ូតុង នោះអ្នកនឹងឡើងដល់កន្លែង។

រូបភាព Soranews24

នេះជាទីសក្ការបូជាដែលមានទីតាំងស្ថិតនៅកំពូលស្ថានីយ៍ Hakata ។ ដើរក្នុងសួនច្បារមួយភ្លែតធ្វើអោយអ្នកមានអារម្មណ៍ភ្លេចខ្លួនកំពុង​នៅ​លើ​កំពូលប្រាសាទ។

រូបភាព Soranews24

ប្រាសាទក៏ធ្លាប់មានខ្លោងទ្វារ Torii ដូចប្រាសាទដទៃទៀតដែរ។ នៅលើខ្លោងទ្វារមានផ្កាយជាមួយនឹងឈ្មោះហៅ​ថា “ច្រកផ្កាយ” ។

រូបភាព Soranews24

ខ្លោងទ្វារ Torii ទី ២ មានឈ្មោះថា “ច្រកនៃភាពរុងរឿង” ។

រូបភាព Soranews24

ខ្លោងទ្វារចុងក្រោយមានឈ្មោះថា “ខ្លោងទ្វារសុបិន” ។ ខ្លោងទ្វារទាំងបីមានន័យថាបន្សុទ្ធ ប្រទានពរ ហើយជួយឱ្យទំនាក់ទំនងរបស់ប្រជាជនមានភាពសុខដុម និងល្អ។

រូបភាព Soranews24

នៅពីក្រោយខ្លោងទ្វារទាំងបីជាអាសនៈ និងប្រអប់បរិច្ចាក មានឈ្មោះថា Tetsudo Jinja ជាកន្លែងដែលភ្ញៀវទេស​ចរណ៍​បួងសួងសូមអោយដំណើរកំសាន្តមានសុវត្ថភាព។

ប៉ុន្តែតើអ្នកចាប់អារម្មណ៍រូបចម្លាក់ទាំងនេះដែរទេ?

រូបភាព Soranews24

នៅចំកណ្តាលរង្វង់ជាស្នាដៃរូបចម្លាក់សំរិទ្ធដែលក្នុងនោះមានកុមារាគួរអោយស្រលាញ់ចំនួន ៧ រូប។ កុមារាដែលមាន​សុខភាពល្អទាំងប្រាំពីរនាក់នេះគឺ Enmusubi Shichifuku Doji ឬគេហៅថា “ក្មេងប្រាំពីរនាក់តំណាងទំនាក់ទំនង​ល្អ និងសំណាង” ។ កុមារាម្នាក់ៗតំណាងអោយស្រុកមួយនៅ Kyushu រីឯខ្សែដែលកុមារាទាំងនោះកំពុងកាន់តំណាងឱ្យផ្លូវដែកតភ្ជាប់ប្រជាជននៅលើកោះ។

រូបភាព Soranews24

Shichifuku Doji គឺជាស្នាដៃរបស់វិចិត្រករ Satoshi Yabuuchi ហើយក៏ជាអ្នកបង្កើតរូបដែលមានឈ្មោះថា Sento-kun ទីក្រុង​ណារ៉ា។

រូបភាព wiki

បើប្រៀបនឹង Sento-kun នោះ Enmusubi Shichifuku Doji ហាក់ដូចជាស្នាដៃដែលជោគជ័យជាង។

ប្រសិនបើអ្នកមិនដឹងថាត្រូវធ្វើអ្វីនៅស្ថានីយ៍ Hakata អាចទៅមើលទីសក្ការបូជា និងរូបចម្លាក់កុមារាទាំងនេះក៏ល្អ​ម្យ៉ាង​ដែរ។

RIN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: