បុរសជនជាតិរុស្ស៊ីម្នាក់ហែលទឹកទៅដល់ហុកកៃដូក្នុងបំណង “រត់ចោលស្រុក” ទៅកាន់ប្រទេសជប៉ុន

យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី និងប្រភពផ្សេងទៀត បុរសជនជាតិរុស្ស៊ីម្នាក់ហែលទឹកចម្ងាយប្រហែល ២០ គីឡូម៉ែត្រទៅកាន់​​ហុកកៃដូ​ដើម្បីសុំសិទ្ធិជ្រកកោន បច្ចុប្បន្នកំពុងត្រូវប៉ូលីសឃាត់ខ្លួនកាលពីថ្ងៃ ១៩ ខែសីហា។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti បានរាយការណ៍ថាបុរសនោះហែលឆ្លងសមុទ្រ ហើយចង់ភៀសខ្លួនទៅកាន់​ប្រទេសជប៉ុន។

មុននោះគាត់រស់នៅលើកោះ Kunashiri ជាកោះមួយក្នុងចំណោមកោះជម្លោះទាំងបួនដែលគ្រប់គ្រងដោយរុស្ស៊ី ប៉ុន្តែ​ក៏ត្រូវបានជប៉ុនប្រកាសកម្មសិទ្ធិផងដែរ។ ជប៉ុនហៅទីនោះជាដែនដីភាគខាងជើងឆ្ងាយពីសមុទ្រភាគឦសាន​ហុកកៃដូ។

លទ្ធផលឆែកឆេរផ្ទះរបស់គាត់ “រកឃើញផ្ទាំងរូបភាពប្រទេសជប៉ុន និងរបស់របរផ្សេងទៀត ដែលបង្ហាញថាបុរសនោះជាអ្នកគាំទ្រវប្បធម៌ជប៉ុន” ។

បន្ទាប់ពីទៅដល់ Shibetsu គាត់ត្រូវប៉ូលីសហុកកៃដូឃាត់ខ្លួននៅក្នុងក្រុង ហើយបន្ទាប់មកបានបញ្ជូនទៅការិយា​ល័យ​សេវាកម្ម​អន្តោប្រវេសន៍ប្រចាំតំបន់ Sapporo ក្រោមទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍របស់រដ្ឋាភិបាលជប៉ុន។

រូបភាព https://www.asahi.com/articles/ASP8Q569NP8QIIPE007.html

ដោយផ្អែកលើព័ត៌មានគាត់ដាក់ពាក្យសុំសិទ្ធិជ្រកកោននៅប្រទេសជប៉ុន មន្រ្តីអន្តោប្រវេសន៍ជប៉ុនបានទាក់ទងទៅស្ថានអគ្គកុងស៊ុលរុស្ស៊ីនៅ Sapporo ដោយបានរាយការណ៍ថាបច្ចុប្បន្នពួកគេកំពុងព្យាយាមកំណត់អត្តសញ្ញាណរួមទាំងសញ្ជាតិ​របស់​បុគ្គលនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax ប្រទេសរុស្ស៊ី អាជ្ញាធរកោះ Kuril ខាងត្បូងរដ្ឋ Sakhalin ប្រទេសរុស្ស៊ី កន្លែងគ្រប់គ្រង Kunashiri បុរសអាយុប្រហែល ៤០ ឆ្នាំ។ គាត់មានដើមកំណើតមកពី Izhevsk សាធារណរដ្ឋ Udmurt, Urals ភាគខាងលិចប្រទេសរុស្ស៊ី។ Izhevsk ជាកន្លែងល្បីផលិតកាំភ្លើង AK-47 ។ បុរសម្នាក់នេះបានផ្លាស់ទៅ​​នៅ Kunashiri កាលពីបីឆ្នាំមុន ហើយទិញដីមួយកន្លែងនៅក្នុងស្រុកភាគខាងត្បូងកោះក្រោមកម្មវិធីរបស់​រុស្ស៊ី បែងចែកដី ១ ហិកតានៅចុងបូព៌ាសម្រាប់អ្នកដែលដាក់ពាក្យដោយមិនគិតថ្លៃ។ ស្រុកនេះនៅជិតកោះ Shibetsu, Hokkaidō ជាកន្លែងដែលគាត់កំពុងជាប់ឃុំ។

រូបភាព https://www.uhb.jp/news/single.html?id=22497

បុរសរូបនោះត្រូវគេរាយការណ៍ថា “បាត់ខ្លួនតាំងពីថ្ងៃទី ១៧ ខែសីហា” បន្ទាប់មកបង្ហាញខ្លួននៅ Shibetsu នៅថ្ងៃ​ទី ១៩ ខែសីហា។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: