យុទ្ធសាស្ត្រអមនុស្សធម៌របស់ជប៉ុនចំពោះទាហានអំឡុងសង្គ្រាមលោកលើកទី ២
សង្គ្រាមលោកលើកទី ២ គឺជាសង្គ្រាមធំបំផុតដែលជប៉ុនធ្លាប់ឆ្លងកាត់។ ក្នុងចំណោមនោះការប្រយុទ្ធនឹងសហរដ្ឋអាមេរិកសាហាវជាងគេ។ ដើម្បីយកឈ្នះជប៉ុនបានអនុវត្តយុទ្ធសាស្ត្រអមនុស្សធម៌ជាច្រើន។
ពួកគេបានបង្កើតអង្គភាពវាយប្រហារពិសេសឈ្មោះ Kamikaze ។
រូបភាព https://nordot.app/798767547706327040
ពន្យល់ដោយសាមញ្ញនេះជាអង្គភាពដែលមានឯកទេសខាង “បំផ្ទុះគ្រាប់បែកអត្តឃាត” របស់ទាហានជប៉ុនកាលនោះ។ ពួកគេដាក់គ្រាប់បែកមួយលើយន្ដហោះចម្បាំង ហើយចាក់ប្រេងសម្រាប់តែការចេញដំណើរប៉ុណ្ណោះ បន្ទាប់មកតម្រង់ទៅរកសត្រូវ។
Kamikaze បង្កការខូចខាតយ៉ាងច្រើនទៅលើនាវាចម្បាំងអាមេរិក វាយពន្លិចនាវា ៥៥ គ្រឿង បំផ្លាញនាវា ១៩៨ គ្រឿង សម្លាប់មនុស្សចំនួន ៨,០៦៤ នាក់ និងរបួសចំនួន ១០,៧០៨ នាក់។
ផ្ទុយទៅវិញ ភាគីជប៉ុនមនុស្សចំនួន ៣,៩៤៨ នាក់រួមទាំងកងទ័ព និងកងទ័ពជើងទឹកបានទទួមមរណភាពក្នុងនាមជាសមាជិក Kamikaze ។
អាមេរិកចាត់ទុកយុទ្ធសាស្ត្របំផ្ទុះគ្រាប់បែកអត្តឃាតរបស់ជប៉ុនជារឿងឆ្កួត ប៉ុន្តែនៅពីក្រោយនោះជាគោលនយោបាយយោធាខុសឆ្គង និងអមនុស្សធម៌។
រោងចក្រសូកូឡាសម្ងាត់
កាលពីខែកញ្ញាឆ្នាំ ២០១៦ សិស្សស្រីជាច្រើនត្រូវគេបញ្ជូនទៅរោងចក្រដែលត្រៀមសម្រាប់ធ្វើការវេចខ្ចប់សូកូឡាជូនទាហាន។
ជារៀងរាល់ថ្ងៃ ពួកគេត្រូវវេចខ្ជប់សូកូឡាដែលមានប្រវែងប្រហែល ១៥ សង់ទីម៉ែត្រ។ ថ្ងៃដំបូងពួកគេកោះហៅសិស្សជំនាន់ចុងក្រោយម្នាក់ឡើងទៅលើដំបូល ហើយស្នើឲ្យនាងហូបសូកូឡា។ ថ្វីត្បិតតែ ធំដឹងក្តីក្នុងគ្រួសារអ្នកមាន ប៉ុន្តែក្មេងស្រីរូបនោះមិនដែលហូបសូកូឡាឡើយ។
បន្ទាប់ពីសប្បាយរីករាយខាំសូកូឡាមួយមាត់ នាងមានអារម្មណ៍ថារាងកាយឡើងក្តៅ។
“សូកូឡាដែលកងទ័ព Kamikaze បានទទួលប្រាកដជាមានផ្ទុកគ្រឿងផ្សំមិនធម្មតា” រៀមច្បងក្នុងអង្គភាពនិយាយដូចនេះ។
នៅក្នុងបន្ទះសូកូឡាទាំងនោះមានសារធាតុរំញោច។ ក្នុងកំឡុងសង្គ្រាមមានថ្នាំមួយប្រភេទឈ្មោះថា Hiropon ដែលគេលក់លើទីផ្សារ ថ្នាំត្រូវបានគេឃោសនាថា “ជាប្រភេទឱសថជួយបំបាត់ភាពអស់កម្លាំង” ។ ប្រភេទសូកូឡាដែលសិស្សស្រីវេចខ្ចប់មានផ្ទុក Hiropon ។
សូកូឡាមិនមែនជារបស់តែមួយគត់ដែលមានផ្ទុកសារធាតុរំញោចនោះទេ។ ទាហានដែលហោះហើរឆ្ងាយ និងធ្វើការវាយប្រហារពិសេសនឹងផឹកស្រា Genkizake ។ ស្រានេះមានផ្ទុកសារធាតុរំញោចផងដែរ។
ពួកគេចាក់ស្រាដែលមានផ្ទុកសារធាតុរំញោចចូលទៅក្នុងពែងរបស់ទាហាន។
សមាជិកក្រុម Kamikaze សុខចិត្តស្លាប់ដើម្បីការពារមនុស្សជាទីស្រលាញ់របស់ពួកគេ ដើម្បីប្រយោជន៍ប្រទេស និងគ្រួសាររបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយមិនថាពួកគេក្លាហានយ៉ាងណានោះទេ អារម្មណ៍ភ័យខ្លាចចំពោះការប្រយុទ្ធលើសពីការរំពឹងទុករបស់ពួកគេ ដែលធ្វើឲ្យទាហានអាចនឹងរាថយ ដូច្នេះថ្នាំរំញោចជួយបង្កើនទឹកចិត្ត។
ប៉ុន្តែមិនថាមូលហេតុអ្វីក៏ដោយបង្ខំឲ្យទាហានប្រើថ្នាំរំញោចជារឿងដែលមិនអាចលើកលែងបានឡើយ។ ពិតជាអមនុស្សធម៌ពេកហើយ។
នេះពិតជាយុទ្ធសាស្ត្រឆ្កួត និងប្លែកបំផុតនៅលើពិភពលោក។
សង្ឃឹមថាសង្គ្រាមនឹងមិនកើតឡើងម្តងទៀតទេ។
Kengo Abe