ជប៉ុនអនុញ្ញាតឱ្យមន្រ្តីរាជការឈប់សម្រាក ១០ ថ្ងៃសម្រាប់ការព្យាបាលសម្ភព
នៅប្រទេសជប៉ុនក្រៅពីអ្នកដែលមិនចង់មានកូនក៏មានមនុស្សជាច្រើនចង់មានកូន ប៉ុន្តែត្រូវឈមនឹងឧបសគ្គច្រើន។
រូបភាព psychologybenefits.org
យោងតាមលទ្ធផលការស្ទង់មតិអនឡាញកាលពីដើមខែមករា និងខែកុម្ភៈ ចំនួន ១,៨% ក្នុងចំណោមមន្រ្តីរាជការជប៉ុនចំនួន ៤៧,០០០ នាក់បានអោយដឹងថាពួកគេកំពុងទទួលការព្យាបាលសម្ភព។
អ្នកចូលរួមឆ្លើយសំណួរចំនួន ១០,១% បានអោយដឹងថាពួកគេធ្លាប់ទទួលការព្យាបាល រីឯ ៣,៧% និយាយថាពួកគេកំពុងពិចារណា។
ប្រហែល ៦២,៥% អ្នកដែលធ្លាប់ទទួលការព្យាបាលសម្ភព និងអ្នកដែលកំពុងពិចារណាសុទ្ធតែយល់ថាតុល្យភាពរវាងការព្យាបាល និងការងារពិតជាពិបាកណាស់ ចំនួន ១១,៣% អ្នកចូលរួមគិតថាការព្យាបាលផងទៅធ្វើការផងមិនអាចទៅរួចនោះទេ។
រូបភាព https://www.lensculture.com/
ដោយមូលហេតុនោះទីភ្នាក់ងារបុគ្គលិកជាតិចាប់ផ្តើមអនុវត្តប្រព័ន្ធឈប់សម្រាកសម្រាប់និយោជិកដែលធ្វើការក្នុងរដ្ឋាភិបាល។ ប្រព័ន្ធនេះអនុញ្ញាតឱ្យនិយោជិកឈប់សម្រាករហូតដល់ ១០ ថ្ងៃដើម្បីអនុវត្តការព្យាបាលសម្ភព (ឧទាហរណ៍ការបញ្ចូលមេជីវិតបុរសក្នុងស្បូន ការបង្កកំណើតក្នុងវីតារ៉ូជាដើម) ។
ប្រព័ន្ធនេះដាច់ដោយឡែកពីប្រព័ន្ធឈប់សម្រាកប្រចាំឆ្នាំឬឈប់សម្រាកឈឺសម្រាប់បុគ្គលិក។ លើសពីនេះទីភ្នាក់ងារក៏បានអំពាវនាវឱ្យមានការធ្វើវិសោធនកម្មច្បាប់ ដោយអនុញ្ញាតឱ្យបុគ្គលិករដ្ឋាភិបាលអាចឈប់សម្រាកមើលថែឪពុកម្តាយពីរដង មិនមែនតែម្តងដូចសព្វថ្ងៃនោះទេ។ ពេលវេលាឈប់សម្រាកអាចត្រូវបានបែងចែក ហើយអាចបត់បែន ឧទាហរណ៍បុគ្គលិកអាចចំណាយពេល ១-២ ម៉ោងក្នុងម៉ោងធ្វើការដើម្បីទៅជួបគ្រូពេទ្យ។
រូបភាព insurancebusinessmag
នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានសម្រេចលើកកម្ពស់គំនិតផ្តួចផ្តើមនេះ។ នៅខែមេសាឆ្នាំក្រោយ ប្រជាជនជប៉ុននឹងមានឱកាសកាន់តែច្រើនក្នុងការទទួលបានបច្ចេកវិទ្យាបង្កកំណើតទំនើប និងកាន់តែជឿនលឿនតាមរយៈធានារ៉ាប់រងសុខភាពសាធារណៈ។
ដោយសារផលវិបាកផ្នែកសេដ្ឋកិច្ច និងសង្គមក្នុងអំឡុងជំងឺកូវីដ ១៩ រាតត្បាត ចំនួនទារកនៅក្នុងប្រទេសជប៉ុនធ្លាក់ដល់កម្រិតទាបបំផុតគឺ ៨៤០.៨៣២ នាក់នៅឆ្នាំ ២០២០ ។
RIN