ក្រៅពីខែល តើសាមូរ៉ៃប្រើវិធីពិសេសអ្វីខ្លះដើម្បីការពារខ្លួន?
មនុស្សជាច្រើននៅជុំវិញពិភពលោកចាប់អារម្មណ៍នឹងភាពក្លាហានរបស់សាមូរ៉ៃ ដៃកាន់ដាវ Katana ខ្លួនមិនពាក់អាវពាសដែក គ្រាន់តែស្លៀកពាក់ស្តើង។
នៅពេលចូលរួមការប្រយុទ្ធផ្លូវការទើបសាមូរ៉ៃពាក់អាវពាសដែក។ ក្នុងជីវិតប្រចាំពេលខ្លះសាមូរ៉ៃត្រូវប្រយុទ្ធដោយស្លៀកបំពាក់ធម្មតា។ ជាទូទៅខ្សែភាពយន្តបង្ហាញតែឈុតឆាកបែបនោះ ដូច្នេះមនុស្សមិនច្រើនទេ ដែលឃើញសាមូរ៉ៃពាក់អាវពាសដែក។
ទិដ្ឋភាពសាមូរ៉ៃប្រយុទ្ធដាវក្នុងក្រុងក៏អស្ចារ្យណាស់ដែរ ប៉ុន្តែជាក់ស្តែងរឿងនេះជាការរំខានយ៉ាងខ្លាំងចំពោះមនុស្សនៅជុំវិញ។
ប្រសិនបើជប៉ុនមានសាមូរ៉ៃ ចំណែកអឺរ៉ុបគេមានអ្នកប្រយុទ្ធជិះសេះ ហើយភាពខុសគ្នាធំបំផុតរវាងពួកគេ។ អ្នកប្រយុទ្ធជិះសេះមានខែល រីឯសាមូរ៉ៃគ្មាននោះទេ។
រូបភាព https://www.pinterest.jp/pin/239605642654305745/
គ្រឿងសឹក និងខែលសម្រាប់ការពាររាងកាយពេលប្រយុទ្ធជាមួយសត្រូវ។ បន្ទាប់ពីរងការវាយប្រហារ អ្នកប្រយុទ្ធជិះសេះប្រើដាវតតាំងទៅវិញ នេះជារបៀបប្រយុទ្ធរបស់អ្នកជិះសេះ។ ហេតុអ្វីបានជាសាមូរ៉ៃមិនធ្វើតាម? តើអ្នកដឹងទេថា មកពីមូលហេតុអ្វី?
បញ្ហាធំជាងគេស្ថិតលើដាវ ប្រភេទដាវរបស់អ្នកជិះសេះអាចកាន់ដោយដៃម្ខាង ចំណែកដៃម្ខាងទៀតអាចកាន់ខែលបាន។ ទោះជាយ៉ាងណា ដាវជប៉ុនត្រូវបានរចនាឡើងសម្រាប់កាន់ដៃពីរ ដូច្នេះពួកគេមិនអាចកាន់ខែលបន្ថែមទៀតឡើយ។
ប៉ុន្តែសាមូរ៉ៃក៏មានខែលមួយប្រភេទដែលមិនចាំបាច់កាន់ផងដែរ។
រូបភាព https://kaikore.blogspot.com/2017/06/japanese-hields.html
ខែលទាំងនោះមានទំហំធំណាស់អាចទុកក្នុងទូក ឬដាក់នៅកន្លែងសមរភូមិ។ ទោះជាយ៉ាងណា ក្នុងសមរភូមិការចល័តផ្លាស់ទីសំខាន់ខ្លាំងណាស់ ហើយដោយសារតែមិនអាចកាន់តាមក្នុងដៃ ខែលទាំងនោះមិនមានតួនាទីច្រើនទេ។ ខែលមានប្រយោជន៍នៅពេលដែលប្រឈមនឹងកងទ័ពកាំភ្លើងប៉ុណ្ណោះ ប៉ុន្តែបើប្រយុទ្ធផងកាន់ខែលផងពិតជារំខានណាស់។
ដូច្នេះតើសាមូរ៉ៃប្រើអ្វីដើម្បីការពារ?
នៅលើសមរភូមិសាមូរ៉ៃពាក់អាវពាសដែក ដូច្នេះអាចជួយការពារការវាយប្រហារ។ មនុស្សម្នាក់ដកដាវវាយប្រហារ រីឯម្នាក់ទៀតយកក្បាលដែល (ពាក់មួកដែក) មករង។ ស្តាប់ទៅពិតជាគ្រោះថ្នាក់ណាស់មែនទេ?
តាមពិតទៅសាមូរ៉ៃអាចគេចពីការវាយប្រហារ ប៉ុន្តែដើម្បីធ្វើបានដូច្នេះតម្រូវឲ្យពួកគេត្រូវតែខ្លាំង ហើយលឿនជាងគូប្រកួត។ ទោះជាយ៉ាងណា អាចគេចពីការវាយប្រហារកម្រមានណាស់។
ដូច្នេះតើពេលសាមូរ៉ៃស្លៀកពាក់ធម្មតានឹងទៅជាយ៉ាងណា? នៅពេលកំពុងដើរតាមផ្លូវ សាមូរ៉ៃកាន់តែដាវ ហើយមិនពាក់អាវពាសដែកទេ។ នៅពេលនោះវិធីការពារខ្លួនតែមួយគត់គឺប្រើដាវ។
ដាវជប៉ុនល្បីមុតស្រួច ប៉ុន្តែដោយសារតែដាវមុតស្រួចពេកធ្វើឲ្យវាងាយឆែប។ ដូច្នេះសាមូរ៉ៃនឹងប្រើខ្នងដាវដើម្បីរងការវាយប្រហារ (លេខ ៦ ក្នុងរូបភាព) ។
រូបភាព Pinterest
ភាគច្រើនដាវមានស្នាមឆ្កូតត្រង់គែមដាវព្រោះគេប្រើសម្រាប់រងការវាយប្រហារ។
ប៉ុន្តែប្រសិនបើធ្វើបែបនេះច្រើនដងនោះដាវនឹងខូចទ្រង់ទ្រាយ ហើយលែងមានភាពមុតស្រួចដូចដើម។ ដូច្នេះនៅពេលប្រឈមមុខនឹងសត្រូវសាមូរ៉ៃត្រូវការដាវច្រើន។
ក្នុងភាពយន្តសាមូរ៉ៃជប៉ុន នៅពេលដែលសត្រូវឡោមព័ទ្ធ និងវាយប្រហារ សាមូរ៉ៃនឹងទ្រដោយដាវ ហើយបន្ទាប់មកវាយបកទៅវិញ ចំណុចនេះមិនពិតទេ។
មុនពេលចូលប្រយុទ្ធសាមូរ៉ៃនឹងដាក់ដាវនៅកន្លែងផ្សេងៗគ្នា ហើយពេលខ្លះក៏ប្រើដាវរបស់សត្រូវដែលសាមូរ៉ៃរូបនោះបានយកឈ្នះ។
ទោះជាយ៉ាងណាក៏ដោយ វិធីការពារនេះមិនងាយអនុវត្តឡើយ។ ប្រសិនបើសត្រូវដឹងពីចលនារបស់សាមូរ៉ៃ ពួកគេនឹងតម្រង់ទៅរកដៃដែលត្រៀមទទួលដាវ។ ក្រៅពីនេះ សាមូរ៉ៃអាចនឹងជ្រុលដៃកាប់ខ្លួនឯង។
ក្នុង Kento (ក្បាច់ដាវជប៉ុន) អ្នកប្រើដាវនឹងមិនត្រូវបានរាប់ពិន្ទុប្រសិនបើវាយប្រហារមិនត្រូវកន្លែង។ ប៉ុន្តែក្នុងសមរភូមិដាវកាប់ចំកន្លែងណាក៏បង្ករបួសដែរ។
ដូច្នេះតើវិធីការពារខ្លួនដែលល្អបំផុតជាអ្វី?
សុភាសិតជប៉ុនពោលថា៖
“វាយប្រហារគឺជាការការពារដ៏ល្អបំផុត”
និយាយម្យ៉ាងទៀតប្រសិនបើអ្នកវាយប្រហារមុន ហើយផ្តួលគូប្រកួត អ្នកនឹងមិនចាំបាច់ការពារទៀតទេ។ នេះជាទ្រឹស្តី ប៉ុន្តែវាមានន័យថាអ្នកត្រូវសម្លាប់គូប្រកួតមុនពេលគេមានបំណងសម្លាប់អ្នក។ និយាយឱ្យខ្លីជីវិតមិនមែនជារឿងលែងសើចនោះទេ។
តាមពិតទៅនៅតែមានប្រយោគមួយទៀតក្នុងករណីមិនអាចសម្លាប់សត្រូវបាន។
រូបភាព https://www.fashion-press.net/news/45460
“រត់គេចខ្លួនគឺជាជ័យជំនះ”
រត់គេចខ្លួនក៏បានដែរ អោយតែនៅមានជីវិតគឺឈ្នះហើយ។
តើអ្នកជ្រើសយកជម្រើសមួយណា?
Kengo Abe