រឿងរ៉ាវបុរសម្នាក់មិននិយាយជាមួយប្រពន្ធជាង ២០ ឆ្នាំដោយសារមូលហេតុ…
ទោះបីជារស់នៅក្រោមដំបូលតែមួយនឹងភរិយាជាង ២០ ឆ្នាំមកហើយ ក៏ប៉ុន្តែលោក Otou Katayama ដែលមកពីទីក្រុងណារ៉ាភាគខាងត្បូងប្រទេសជប៉ុន គ្រាន់តែប្រើសកម្មភាពក្រវីក្បាល និងងក់ក្បាលក្នុងការទំនាក់ទំនងជាមួយប្រពន្ធប៉ុណ្ណោះ។ ជាពិសេសបុរសម្នាក់នេះបានប្តេជ្ញាមិននិយាយមួយម៉ាត់ជាមួយប្រពន្ធ ប៉ុន្តែនៅតែរក្សាអាកប្បកិរិយាយកចិត្តទុកដាក់ចំពោះកូនៗរបស់គាត់។
រូបភាព https://remonews.com/
នៅឆ្នាំ ២០១៦ ដោយមិនចង់អោយស្ថានភាពស្ងៀមស្ងាត់រវាងឪពុកម្តាយរបស់ខ្លួនបន្ត កូនប្រុសអាយុ ១៨ ឆ្នាំឈ្មោះ Yoshiki បានទាក់ទងទៅកាន់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរបស់អ្នកទាំងពីរឡើងវិញ។
កូនៗរបស់លោក Otou Katayama លួចនាំឪពុកម្តាយចេញទៅឧទ្យានណារ៉ាដែលជាកន្លែងពួកគាត់ណាត់ជួបគ្នាដំបូង។ នៅពេលអនុស្សាវរីយ៍ចាស់ត្រូវបានរំលឹកឡើងវិញ លោក Otou Katayama មិននៅស្ងៀមទៀតឡើយ ហើយនិយាយជាមួយប្រពន្ធបន្ទាប់ពីខានរយៈពេលយូរ។
លោកនិយាយថា “មិនដឹងថាហេតុអ្វីបានជាយើងមិននិយាយគ្នារយៈពេលយូរមកហើយ។ Yumi រហូតមកដល់ពេលនេះម៉ែវាទ្រាំនឹងការលំបាកជាច្រើន។ ខ្ញុំចង់អោយម៉ែវាដឹងថាខ្ញុំដឹងគុណឯងចំពោះអ្វីៗគ្រប់យ៉ាង” ។
មូលហេតុដែលធ្វើអោយគាត់បង្ហាញសកម្មភាពចម្លែកជាង ២០ ឆ្នាំមកនេះ ដោយសារច្រណែននឹងការយកចិត្តទុកដាក់របស់ប្រពន្ធចំពោះកូន ៣ នាក់។
“ខ្ញុំច្រណែនតាំងពីពេលនោះមក ខ្ញុំនឹងមិនធ្វើបែបនេះរហូតទៅ” ។
កូនៗដែលមើលពីចម្ងាយមិនអាចទប់អារម្មណ៍បាន ពួកគេស្រក់ទឹកភ្នែកពេលឃើញឪពុកម្តាយបោះបង់ការយល់ច្រលំ ហើយសប្បាយចិត្តឡើងវិញ។
បន្ទាប់ពីចាក់ផ្សាយរឿងរ៉ាវចម្លែករបស់ប្តីប្រពន្ធចំណាស់មួយគូនេះ បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងច្រើន មិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងនៅបរទេសទៀតផង។
លទ្ធផលបញ្ចប់ដោយភាពរីករាយ ទោះជាយ៉ាងណាមូលហេតុរបស់បុរសចំណាស់ក៏ជាការពិតផងដែរ។
AD