ឯកសារចំនួន ១៥.០០០ ត្រូវបិទខ្មៅលាក់បាំងការពិតចំពោះការស្លាប់របស់ស្ត្រីអន្តោប្រវេសន៍ម្នាក់នៅ Nagoya

កាលពីថ្ងៃទី ១០ ខែសីហា ជប៉ុនសុំទោសចំពោះការស្លាប់របស់ស្ត្រីស្រីលង្កាម្នាក់នៅមណ្ឌលឃុំជនអន្តោប្រវេសន៍​លើ​ទឹក​ដីរបស់ខ្លួន។ អ្នកស្រី Wishma Sandamali ត្រូវឃាត់ខ្លួនក្នុងមជ្ឈមណ្ឌលឃុំជនអន្តោប្រវេសន៍ដោយ​សារ​ហួសទិដ្ឋាការ។ នៅមណ្ឌលឃុំសាជនអន្តោប្រវេសន៍ អ្នកស្រី Sandamali តែងតែត្អូញត្អែរឈឺក្រពះញឹកញាប់ និងរោគសញ្ញាផ្សេងទៀតតាំងពីខែមករា។ ដោយមានមតិសង្ស័យថាអ្នកស្រីមិនទទួលបានការថែទាំសុខភាពគ្រប់គ្រាន់នៅមណ្ឌល។

ការិយាល័យអន្តោប្រវេសន៍ជប៉ុនបានប្រកាសរបាយការណ៍ចុងក្រោយស្តីពីការស្លាប់របស់អ្នកស្រី Wishma Sandamari ស្ត្រីជនជាតិស្រីលង្កាអាយុ ៣៣ ឆ្នាំដែលត្រូវឃាត់ខ្លួននៅការិយាល័យអន្តោប្រវេសន៍តំបន់ Nagoya កាល​ពី​ខែ​មីនា ប៉ុន្តែមូលហេតុការស្លាប់មិនទាន់ត្រូវបានកំណត់ច្បាស់នោះទេ។

ក្រុមមេធាវីដែលមានការអនុញ្ញាត ក្នុងកំឡុងពេលស៊ើបអង្កេតលើការទទួលព្យាបាលផ្នែកវេជ្ជសាស្រ្តរបស់អ្នកស្រី Wishma Sandamari បានស្នើសុំការិយាល័យអន្តោប្រវេសន៍តំបន់ Nagoya បង្ហាញឯកសាររដ្ឋបាលពាក់ព័ន្ធ។ លទ្ធផល​ឯកសារស្ទើរតែទាំងអស់ប្រហែល ១ម៉ឺន ៥ពាន់សន្លឹកដែលផ្ញើទៅត្រូវបិទខ្មៅ។ ក្រុមមេធាវីបានបង្ហាញឯក​សារ​​នេះដល់អ្នកសារព័ត៌កាលពីថ្ងៃទី ១៧ ខែសីហា ហើយរៀបចំធ្វើសន្និសីទសារព័ត៌មាន។

ភាគច្រើនក្នុងចំណោមនោះជាកំណត់ហេតុប្រចាំថ្ងៃរបស់ការិយាល័យអន្តោប្រវេសន៍តំបន់ Nagoya ដែលមានព័ត៌​មាន​កន្លែងឃាត់ខ្លួនអ្នកស្រី Wishma Sandamari រីឯសៀវភៅផ្សេងទៀតជារបាយការណ៍ពិនិត្យសុខភាព និងលទ្ធ​ផល​ព្យាបាល​របស់អ្នកជាប់ឃុំខ្លួន។

រូបភាព https://news.yahoo.co.jp/articles/e3ac4edcae6014fdaf02bbc0791f70ad44d680c9

ផ្នែកដែលមិនត្រូវបិទខ្មៅគ្រាន់តែជាចំណងជើងប៉ុណ្ណោះ។

មេធាវីតំណាង Shoichi Ibusuki ម្នាក់បានអោយដឹងថា៖ “ឯកសារដែលបិទខ្មៅទាំងនេះបង្ហាញពីស្រមោលនៃបញ្ហាអន្តោប្រវេសន៍” ។

“ផ្នែកដែលមានអត្ថន័យទាំងអស់ត្រូវបិទខ្មៅ។ ការរក្សាអាថ៌កំបាំងដល់ថ្នាក់នោះមើលទៅដូចជារឿងកំប្លែង។ នាយក​ដ្ឋានអន្តោប្រវេសន៍​បានដាក់ព័ត៌មានទាំងអស់ក្នុងប្រអប់ខ្មៅដើម្បីលាក់បាំង។ សូម្បីតែអ្វីដែលបានបញ្ជាក់​ក្នុង​របាយការណ៍ស្ទង់មតិក៏បង្ហាញជា​ពណ៌​ខ្មៅដែរ” ។

“តើនេះជារឿងដែលត្រឹមត្រូវគួរធ្វើក្នុងនាមជាប្រទេស និងក្នុងនាមជារដ្ឋាភិបាលទេ? តាំងពីឆ្នាំ ២០០៧ មនុស្ស ១៧ នាក់បានស្លាប់នៅកន្លែងអន្តោប្រវេសន៍។ ខ្ញុំមិនគិតថាខ្លួនបានឆ្លុះបញ្ចាំងអ្វីទាំងអស់ស្តីពីអន្តោប្រវេសន៍នោះទេ” ។

សម្លឹងមើលឯកសារដែលត្រូវបិទខ្មៅបងស្រីរបស់ Wishma ឈ្មោះ Wayomi និយាយថា៖ “ខ្ញុំគិតថាការបិទខ្មៅបង្ហាញថានាយកដ្ឋានអន្តោប្រវេសន៍ចង់លាក់ព័ត៌មាន។ វីដេអូនេះក៏ត្រូវបានកែសម្រួលក្នុងរយៈពេល ២ ម៉ោង។ ខ្ញុំមានអារម្មណ៍យ៉ាងច្បាស់ថាពួកគេបានសម្លាប់ប្អូនស្រីខ្ញុំ” ។

រូបភាព https://news.yahoo.co.jp/articles/e3ac4edcae6014fdaf02bbc0791f70ad44d680c9

ដំណើររឿង

កាលពីថ្ងៃទី ៩ ខែមេសា មេធាវីបានស្នើផ្ទេរឯកសារពាក់ព័ន្ធ និងការព្យាបាលជំងឺរបស់អ្នកស្រី Wishma Sandamari ដែលត្រូវបានរក្សាទុកនៅការិយាល័យអន្តោប្រវេសន៍តំបន់ Nagoya ។ បន្ទាប់មកនាយកដ្ឋានអន្តោប្រវេសន៍​បដិសេធ​មិន​ប្រគល់​ឯកសារ។

ជាការឆ្លើយតបមេធាវីបន្តស្នើការិយាល័យអន្តោប្រវេសន៍តំបន់ Nagoya បញ្ចេញឯកសាររដ្ឋបាលកាលពីខែឧសភា ហើយ​ទទួល​បាន​ឯកសារដែលបិទខ្មៅនៅថ្ងៃទី ២ ខែសីហា។

រូបភាព https://news.yahoo.co.jp/articles/e3ac4edcae6014fdaf02bbc0791f70ad44d680c9

ដោយដឹងថាថ្លៃបញ្ចោញឯកសារគឺ ១៥៦.៧៦០ យ៉េន។

មូលហេតុដែលការិយាល័យអន្តោប្រវេសន៍តំបន់ Nagoya មិនអាចបញ្ចេញព័ត៌មានហើយបិទខ្មៅព្រោះតែ “ការបង្ហាញ​ព័ត៌មានអាចប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់បុគ្គល” ហើយ “វាអាចរារាំងដល់ការប្រតិបត្តិ​ការ​ងារដែលពាក់ព័ន្ធ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: