គួរអោយអស់សំណើច “ឆ្មាត្រាប់កំប្លែងតាមគំនូរល្បីលើពិភពលោក”

ប្រសិនបើអ្នកគាំទ្រស្នាដៃសិល្បៈបុរាណផង​ ជាមនុស្សស្រលាញ់ឆ្មាផង នោះអ្នកប្រាកដជាចូលចិត្តប្រដាប់ប្រដាលេងខាងក្រោម​នេះ។

នៅប្រទេសជប៉ុនប្រដាប់ប្រដាលេងតែងតែត្រូវបានផលិតញឹកញាប់ ពេលសម្លឹងមើលប្រដាប់ប្រដាលេងថ្មី មនុស្សជាច្រើនមិនអាចទប់អារម្មណ៍ព្រោះតែភាពទាក់ទាញ និងអារម្មណ៍ចង់ដឹងចង់ឃើញ។ ប្រដាប់ប្រដាលេង “សារមន្ទីរឆ្មា” ក៏​ដូច​គ្នា​ដែរ។

រូបភាព Internet

សរុបគំរូឆ្មាមានចំនួន ៥ យកតម្រាប់តាមស្នាដៃសិល្បៈទាំង ៥ ផ្សេងៗគ្នា ពេលក្រឡេកមកមើលអ្នកអាចទាយបានភ្លាមៗថាឆ្មាទាំងនេះកំពុង “cosplay” គំនូរល្បី។

មិនត្រឹមតែទទួលបានប្រដាប់ប្រដាលេងរូបឆ្មា អ្នកថែមទាំងទទួលបានរូបចម្លងគំនូរដើមផងដែរ ប៉ុន្តែតួអង្គក្នុង​រូបភាព​ត្រូវបានជំនួសដោយឆ្មា។

រូបភាព Soranews24

ទាំងគំនូរ និងប្រដាប់ប្រដាលេងត្រូវបានរចនាយ៉ាងលម្អិត។ សូមប្រៀបធៀបគំនូរ “cosplay” និងច្បាប់ដើម “The scream” របស់ Edward Munch រូបគំនូរស្ទើរតែដូចច្បាប់ដើមខុសតែតួអង្គឯកប៉ុណ្ណោះ។

អត្តន័យគំនូរដើមបង្ហាញពីកង្វល់របស់មនុស្ស រីឯកំណែ parody នេះធ្វើឱ្យមនុស្សជាច្រើនទប់សំណើចមិនបាន។ តើ​អ្នក​គិតថាឆ្មាមួយនេះ “ភ័យស្លន់ស្លោ” ដូចនេះមកពីអ្វី?

រូបភាព Soranews24

គំនូរ parody បន្ទាប់មកផ្អែកលើគំនូរ “The Birth of Venus” ។ ឆ្មាមានរាងដូចច្បាប់ដើម ដៃកាន់កន្ទុយបង្ហាញភាព​អុឹម​អៀន។ គំរូភ្ជាប់​មក​ជា​មួយ​ធ្នើរាងខ្យងដូចច្បាប់ដើម។

រូបភាព Soranews24

សូម្បីតែបាតប្រដាប់ប្រដាលេងក៏ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់។

រូបភាព Soranews24

គំនូរទី ៣ ប្រហែលជាមនុស្សភាគច្រើនមិនសូវស្គាល់ទេ នេះជាគំនូររបស់វិចិត្រករ Kabuki ។

រូបភាព Soranews24

រូបភាព metmuseum.org

បន្ទាប់មកទៀតគឺគំរូ parody ឆ្មា និងគំនូរនាង Monalisa និង The girl with a Pearl Earing ។ រូបទាំងពីរបង្ហាញរូបរាងគួរឱ្យស្រឡាញ់ និងទាក់ទាញ ដូច្នេះអាចនិយាយបានថាបង្ហាញពីស្មារតីច្បាប់ដើមយ៉ាងល្អ។

រូបភាព gashapon.jp

កែវភ្នែកធំរបស់ “ឆ្មាពាក់ក្រវិលគុជខ្យង” បង្ហាញយ៉ាងច្បាស់ភាពបរិសុទ្ធ។

រូបភាព gashapon.jp

នាង “monalimeo” ប្រហែលជាគំនូរ parody ដែលមិនសូវទទួលបានជោគជ័យជាងគេ ប៉ុន្តែសរុបទៅជាគំរូគួរឱ្យចាប់អារម្មណ៍។

រូបភាព @nyalily1025

តើអ្នកគិតថាឆ្មាមួយណាដែលមានមន្តស្នេហ៍ជាងគេ?

RIN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: