ទេសភាពធម្មជាតិស្រស់ស្អាតនៅរដូវក្តៅប្រទេសជប៉ុន

ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិកអត្តពលិកជាច្រើនរំលឹកឡើងវិញថានៅជប៉ុនរដូវក្តៅជារឿងដែលគួរអោយគិតដល់​ជា​និច្ច។

នៅប្រទេសជប៉ុនរដូវដែលល្អបំផុតត្រូវនិយាយពីនិទាឃរដូវជាមួយនឹងទំនៀមទម្លាប់គយគន់ផ្កាសាគូរ៉ា រដូវស្លឹក​ឈើ​ជ្រុះស្លឹកឈើពណ៌ក្រហម និងអាហារឆ្ងាញ់ លើសពីនេះរដូវស្លឹកឈើជ្រុះជារដូវដែលមានម្ហូបពិសេសច្រើន។

ដោយសារនៅប្រទេសកម្ពុជាគ្មានព្រិលធ្លាក់ ដូច្នេះប្រហែលអ្នកចង់ធ្វើដំណើរទៅជប៉ុននៅរដូវរំហើយ។ ផ្ទុយទៅវិញមនុស្ស​មិន​ច្រើនទេដែលទៅលេងជប៉ុននៅរដូវក្តៅ។

ទោះយ៉ាងណាក៏ដោយប្រហែលជាកន្លែងស្អាតៗមួយចំនួនខាងក្រោមនេះនឹងផ្លាស់ប្តូរការគិតរបស់អ្នក។ តោះចូរក្រឡេក​មើល​ជាមួយ Japo ។

ទន្លេ Itadori

ទន្លេ Itadori ក្នុងខេត្ត Gifu ល្បីដោយសារទឹកថ្លា។

ទឹកថ្លារហូតដល់ថ្នាក់អ្នកអាចថតរូបដូចកំពុងជិះលើលំហបែបនេះ។

រូបភាព https://crea.bunshun.jp/articles/-/32330

រូបភាព https://itadorigawa.jp/floatingintheair/

ជាការពិតទូកកំពុងអណ្តែតលើផ្ទៃទឹក ប៉ុន្តែដោយសារតែទឹកមានសភាពថ្លាពេក ដូច្នេះដូចជាកំពុងអណ្តែត។ ប្រសិន​បើពន្លឺមិនឆ្លុះបញ្ចាំង​លើ​ផ្ទៃទឹក រូបភាពមើលទៅនឹងមានអារម្មណ៍ “វេទមន្ត” ជាងនេះ។

ដូច្នេះប្រសិនបើអ្នកមានកាមេរ៉ា អ្នកគួរតែសាកល្បងប្រើតម្រង Circular PL ។

ទឹកធ្លាក់ Momotaro

ទឹកធ្លាក់ Momotaro ស្ថិតនៅ Shinma Onsen ដែលជារមណីយដ្ឋានទឹកធ្លាក់ដ៏ល្បីល្បាញមួយក្នុងខេត្ត Gunma ។

ឈ្មោះ “Shinma Onsen” មានន័យថានៅទីនេះអាចព្យាបាលជំងឺចំនួន ៤ ម៉ឺនប្រភេទ។

មកដល់ទីនេះនៅរដូវស្លឹកឈើជ្រុះក៏ល្អម្យ៉ាងដែរ ប៉ុន្តែមនុស្សភាគច្រើននិយាយថារដូវក្តៅជាអំឡុងពេលល្អបំផុត។ គ្មានអ្វីអាចប្រៀបនឹង​ពណ៌ទឹកខៀវក្រោមពន្លឺព្រះអាទិត្យក្តៅនោះទេ។

ពណ៌ទឹកខៀវលាយឡំជាមួយពណ៌បៃតងស្លឹកឈើនៅជុំវិញធ្វើឱ្យទេសភាពស្រស់ថ្លា និងចែងចាំង គ្រាន់តែក្រឡេកមើល​ក៏​ទទួលបានអារម្មណ៍នៅរដូវក្តៅ។

ទឹកជ្រោះភូមិ Kitayama

ទឹកជ្រោះទីនេះស្ថិតនៅខេត្ត Wakayama ទឹកថ្លាស្អាត ម្យ៉ាងអ្នកអាចជួលក្បូនបណ្តែតលើទឹកហូរ។ ក្នុងអំឡុងពេលបណ្តែតក្បូនលើទឹកអ្នកត្រូវឈរជានិច្ច។

នៅរដូវក្តៅទឹកជ្រោះត្រជាក់ ប្រសិនបើអ្នកពាក់អាវការពារជីវិតអោយបានត្រឹមត្រូវ ទោះធ្លាក់ក៏មិនអីដែរ។

ផ្ទុយទៅវិញធ្លាក់ចូលទឹកនៅរដូវក្តៅជារឿងមួយផ្សេង។

បឹង Onuma នៅ Shiga Kogen

រមណីយដ្ឋាន Shiga Kogen ខេត្ត Nagano ជាខ្ពង់រាបដ៏ស្រស់ស្អាតដែលត្រូវបាន UNESCO ជ្រើសជាឧទ្យានអេកូឡូស៊ី។

នៅកន្លែងនេះមានព្រៃបៃតង មេឃខៀវស្រងាត់ ផ្ទៃបឹងថ្លាឆ្លុះបញ្ចាំងផ្ទៃមេឃពណ៌ខៀវ។ ទិដ្ឋភាពមានតែរដូវក្តៅប៉ុណ្ណោះ ពេលដែលពន្លឺព្រះអាទិត្យចាំងមកខ្លាំង។

តើ​អ្នក​មាន​អារ​ម្ម​ណ៏យ៉ាងណា? នៅជប៉ុនរដូវក្តៅមានសភាពសើម ពិបាកទ្រាំ ប៉ុន្តែប្រសិនបើអ្នករកឃើញភាព​រីក​​រាយ​ក្នុង​រដូវក្តៅ ហើយរីករាយនោះនឹងកាន់តែប្រសើរ។

ពេលជំងឺរាតត្បាតកូវីដ ១៩ ចប់ ចូរសាកល្បងធ្វើដំណើរទៅប្រទេសជប៉ុននៅរដូវក្តៅម្តង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: