កង្វល់នៃការដោះស្រាយពហុកីឡដ្ឋានជាតិថ្មីក្រោយព្រឹត្តិការណ៍អូឡាំពិក
ពហុកីឡដ្ឋានជាតិថ្មីនៅ Yoyogi ជាកន្លែងប្រារព្ធធ្វើពិធីបើក និងបិទការប្រកួតកីឡាអូឡាំពិកកន្លងទៅ។ ដំបូងឡើយពហុកីឡដ្ឋានជាតិមួយត្រូវបានសាងសង់ដើម្បីបម្រើការប្រកួតកីឡាអូឡាំពិកលើកមុន (អូឡាំពិកតូក្យូឆ្នាំ ១៩៦៤) ។ ដូច្នេះឆ្នាំនេះហុកីឡាដ្ឋានត្រូវបានសាងសង់ឡើងវិញនៅលើទីតាំងកីឡដ្ឋានចាស់។
រូបភាព https://nordot.app/787964751913582592
បច្ចុប្បន្ននេះដំណោះស្រាយកីឡដ្ឋានកំពុងក្លាយជាប្រធានបទពិភាក្សាដ៏ធំមួយបន្ទាប់ពីបានចំណាយ ១៥៦,៩ ពាន់លានយ៉េនដើម្បីសាងសង់ឡើងវិញ។
គ្មានអ្នកចង់ទិញកន្លែងនេះ
ពហុកីឡដ្ឋាននេះស្ថិតក្រោមអំណាចរបស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ក្រោយព្រឹត្តិការណ៍អូឡាំពិកពួកគេគ្រោងលក់ពហុកីឡាដ្ឋានទៅអោយអាជីវកម្មណាមួយ។
ទោះយ៉ាងណាបន្ទាប់ពីចរចាជាមួយក្រុមហ៊ុនមួយចំនួនដូចជា Tokyo Gas ដែលជាម្ចាស់ភាគហ៊ុនធំរបស់ FC Tokyo នៅ J League ឬ Mercari ដែលជាម្ចាស់ភាគហ៊ុនរបស់ Kashima Antlers សុទ្ធតែត្រូវបដិសេធ។
ប្រសិនបើមិនអាចលក់បាន ពហុកីឡាដ្ឋាននេះនឹងបន្តដំណើរការក្រោមអំណាចរបស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយត្រូវចំណាយ ២,៤ ពាន់លានយ៉េនក្នុងមួយឆ្នាំ។
ថវិកាមិនគ្រប់គ្រាន់
ពហុកីឡាដ្ឋានមានសក្តានុពលខ្លាំង ព្រោះវាស្ថិតនៅក្នុងទីតាំងសំខាន់នៃទីក្រុងតូក្យូ ប៉ុន្តែសម្ភារៈបរិក្ខារស្ថិតក្នុងស្ថានភាពមិនទាន់ហើយ។ ទីធ្លាគ្មានដំបូល មិនអាចដំឡើងប្រព័ន្ធសំឡេង និងម៉ាស៊ីនត្រជាក់ ដូច្នេះមិនអាចប្រើសម្រាប់កម្មវិធីប្រគុំតន្ត្រីឡើយ។
ប្រសិនបើចង់ជួសជុលត្រូវចំណាយប្រាក់ច្រើន ដូច្នេះនេះមិនមែនជាជម្រើសដែលអាចសម្រេចបាននោះទេ។
សរុបមកក្រសួងបានចំណាយ ១៥៦,៩ ពាន់លានយ៉េន ដើម្បីសាងសង់ពហុកីឡាដ្ឋានដែលឥតប្រយោជន៍ក្រោយអូឡាំពិក ហើយត្រូវចំណាយ ២,៤ ពាន់លានយ៉េនក្នុងមួយឆ្នាំសម្រាប់ថែទាំ ព្រោះគ្មានដំណោះស្រាយ។
រូបភាព https://melos.media/hobby/50265/
ដំបូងឡើយកីឡាអូឡាំពិកត្រូវបានគេគ្រោងនឹងរៀបចំឡើងដោយចំណាយថវិកាតិចតួច ប៉ុន្តែនៅទីបំផុតព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២០ បានក្លាយជាព្រឹត្តិការណ៍ចំណាយច្រើនមិនធ្លាប់មានពីមុន។ អាក្រក់ជាងនេះកន្លែងរៀបចំព្រឹត្តិការណ៍ត្រូវបានសាងសង់យ៉ាងខ្ជីខ្ជា។
ស្មារតីនៃកីឡាអូឡាំពិកគឺ ‘Moving Forward’ ពោលគឺឆ្ពោះទៅមុខ។
Kengo Abe