មធ្យោបាយធ្វើដំណើររបស់ប្រជាជនជប៉ុនកាលពីសម័យបុរាណ

កាលពីសម័យបុរាណគ្មានកង់ គ្មានឡាន ឬរថភ្លើងនោះទេ។ នៅពេលដែលទំនេរគេនាំគ្នាដើរ បើប្រញាប់ប្រញាល់គេ​ជិះ​​សេះ។ 

ប្រសិនបើចាំបាច់ត្រូវធ្វើដំណើរទៅឆ្ងាយ មនុស្សសម័យមុនតែងតែប្រើសេះ។ ក្រៅពីនេះមានមធ្យោបាយធ្វើដំណើរផ្សេង​ទៀតស្រដៀងតាក់ស៊ីសព្វថ្ងៃដែរ។

គ្រែស្នែង

រូបភាព https://mag.japaaan.com/archives/127712/2

នៅពេលឡើងគ្រែស្នែងភ្ញៀវអង្គុយក្នុងប្រអប់ធំមួយដែលត្រូវការបុរសពីរនាក់លើក ម្នាក់ខាងមុខ និងម្នាក់ទៀតខាង​ក្រោយ។

ដូច្នេះឃើញថាពេលគ្រែស្នែងចេញដំណើរនឹងរលាក់ខ្លាំង។ ប៉ុន្តែចំពោះសុភាពនារីដែលអង្គុយលើគ្រែស្នែង ហើយ​សែង​ដោយ​​បុរសរឹងមាំពីរនាក់មិនជាបញ្ហានោះទេ។

តម្លៃមួយកែវ (ឯកតាសម័យអេដូដែលស្មើប្រហែល ៤ គីឡូម៉ែត្រ) ចំណាយ ៤០០ កាក់ (ស្មើនឹង ១ ម៉ឺនយ៉េន) ។

អតិថិជននឹងបង់ប្រាក់ពេលទៅដល់កន្លែង។

នៅសម័យមុនមធ្យោបាយធ្វើដំណើរប្រភេទនេះពេញនិយមណាស់។ យោងតាមស្ថិតិនៅឆ្នាំ ១៧១១ ជាង ១៨០០ គ្រែស្នែងត្រូវបាន​ផលិត។

ដោយសារកៅអីអង្គុយលើគ្រែស្នែងជាប្រអប់តូចមួយ ដូច្នេះអ្នកអង្គុយត្រូវត្រង់ខ្នងអំឡុងពេលធ្វើដំណើរ។ ចំពោះ​ជន​បរទេស​ជាពិសេសជនជាតិលោកខាងលិច ដោយសារមានមាឌធំហេតុ​នេះមិនងាយអង្គុយគ្រែស្នែងឡើយ។ ដូច្នេះ​គ្រែ​​ស្នែងមានកំណែទម្រង់ខុសគ្នា។

គ្រែស្នែងកៅអី

រូបភាព https://mag.japaaan.com/archives/153816

ដើម្បីធ្វើគ្រែស្នែងកៅអី គេយកដំបូលបាំង និងប្រអប់ចេញ ទុកតែកៅអីអង្គុយប៉ុណ្ណោះ។ ក្រៅពីនេះពួកគេក៏បន្ថែម​ចំនួន​មនុស្សលើក ៤ នាក់ ប៉ុន្តែចំណុចនេះមិនបង្កើនល្បឿននោះទេ។

ចំពោះការរចនានេះ អ្នកដែលមានមាឌធំនឹងងាយស្រួលក្នុងការអង្គុយគ្រែស្នែង មិនចាំបាច់អង្គុយត្រង់រហូតក៏ដូចជាមានអារម្មណ៍មិនស្រួលចំពោះកន្លែងតូចចង្អៀតឡើយ។

រទេះសេះ

វត្តមានរទេះសេះដោយសារឥទ្ធិពលវប្បធម៌ពីប្រទេសលោកខាងលិច។

ដោយសារផ្ទៃដីប្រទេសជប៉ុនភាគច្រើនជាតំបន់ភ្នំ និងវាលទំនាប បូករួមទាំងអេដូ (តូក្យូ) កាលនោះមានដង់​ស៊ី​តេ​ប្រជាជនខ្ពស់ ការប្រើមធ្យោបាយធ្វើដំណើរលឿនដូចជាសេះអាចបង្កគ្រោះថ្នាក់។ ដូច្នេះមធ្យោបាយធ្វើដំណើរនេះ​មិន​និយម​ឡើយ។

រទេះគោ

កាលពី ១០០០ ឆ្នាំមុន គោក៏ត្រូវគេប្រើជាឧបករណ៍សម្រាប់អូសរទេះផងដែរ។

នេះជាទិដ្ឋភាពរទេះគោរបស់វណ្ណៈអភិជន។

សូមកត់សម្គាល់ភាសាជប៉ុនរទេះគោស្តាប់ទៅដូចជា Gissha (ぎっしゃ) មិនមែន Gyu-sha (ぎゅうしゃ) ទេ។

រទេះគោជាប្រភេទមធ្យោបាយធ្វើដំណើរចំណាស់ជាងគេ និងស្ថិតក្នុងលំដាប់ថ្លៃថ្នូរ។

ផ្នែកខាងក្នុងរទេះមានផាសុកភាព កន្លែងអង្គុយក្រាលកន្ទេល Tatami ។

ក្នុងរទេះផ្ទុកមនុស្សបានពីរនាក់ គូស្នេហ៍ជាច្រើនក៏ឆ្លៀតឳកាសនៅតែពីរនាក់ប្រលែងគ្នាបន្តិច។ រីឯអ្នកបម្រើរបស់​ពួក​គេ​ធ្វើ​ពុត​មិន​ដឹង។

គេនិយាយថាពួកអភិជនតែងជប់លៀងហើយឆ្លៀតគេងជាមួយគ្នាមួយយប់លើរទេះគោ។ អារម្មណ៍សប្បាយចិត្ត​ផង ព្រួយបារម្ភផង ព្រោះខ្លាចគេប្រទះឃើញ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: