តើ Natto ពិបាកហូបមែនទេ? JAPO នឹងណែនាំវិធីងាយៗក្នុងការទទួលទាន Natto
អាហារដែលធ្វើឲ្យឡើងជូរ (ferment) ល្អចំពោះសុខភាពណាស់។ រឿងនេះគេនិយាយតៗគ្នាតាំងពីបុរាណ និងនិយមនៅទូទាំងពិភពលោក។
ថ្មីៗនេះ មនុស្សក៏កំពុងស្រាវជ្រាវពីទំនាក់ទំនងរវាងវីរុសកូរ៉ូណា និងអាហារដែលមានជាតិឡើងជូរ។ អត្រាប្រជាជនឆ្លងជំងឺកូវីដ ១៩ ទាក់ទងជាមួយបរិមាណ និងប្រភេទអាហារដែលមានជាតិឡើងជូរដែលពួកគេទទួលទាន។
អត្រាស្លាប់ដោយសារជំងឺកូវីដ ១៩ នៅបណ្តាប្រទេសអាស៊ីទាបជាងអឺរ៉ុប និងសហរដ្ឋអាមេរិក។
នៅទ្វីបអឺរ៉ុបក៏មានអាហារដែលមានជាតិឡើងជូរដូចជាឈីស និងយ៉ាអួ ប៉ុន្តែមិនច្រើនដូចជាអាស៊ីនោះទេ។
ការស្រាវជ្រាវបានសន្មតថា ប្រហែលជាភាពខុសគ្នារវាងប្រភេទ និងបរិមាណអាហារដែលមានជាតិឡើងជូរនៃបណ្តាប្រទេសគឺជា “គន្លឹះសម្ងាត់” ក្នុងការកំណត់ជំងឺកូវីដ ១៩ ។
មិនថាវាទាក់ទងនឹងកូវីដ ១៩ ដែរអត់ទេ តាមការស្រាវជ្រាវបានបង្ហាញថា អាហារដែលមានជាតិឡើងជូរល្អចំពោះសុខភាព ដូច្នេះអ្នករាល់គ្នាគួរតែទទួលទានអាហារដែលមានជាតិឡើងជូរជាប្រចាំ។
នៅប្រទេសជប៉ុនមានអាហារដែលមានជាតិឡើងជូរច្រើន ក្នុងចំណោមនោះអាហារដែលមានជាតិឡើងជូរធ្វើពីសណ្តែកសៀងល្អចំពោះសុខភាពជាពិសេសគឺ Miso និង Natto ។
យោងតាមលទ្ធផលនៃការស្រាវជ្រាវរយៈពេល ១៥ ឆ្នាំមកលើប្រជាជនជប៉ុនជាង ៩ ម៉ឺននាក់ ការទទួលទានអាហារធ្វើពីសណ្តែកសៀង ដែលមានជាតិឡើងជូរច្រើនកាត់បន្ថយហានិភ័យទទួលមរណភាព។
លើសពីនេះទៅទៀត អ្នកដែលទទួលទាន Natto ជាប្រចាំអាចកាត់បន្ថយហានិភ័យស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង ដូចជាគាំងបេះដូង។
រូបភាព https://news.livedoor.com/article/detail/17952767/
“Natto ពិបាកហូបណាស់ !!!”
មានមតិតបមកវិញជាច្រើននិយាយថា ម្ហូបនេះមានក្លិនគួរឲ្យខ្លាច។ ទោះជាយ៉ាងណា ចូរសាកល្បងផ្លាស់ប្តូរគំនិតរបស់អ្នក ចាត់ទុក Natto ជាឱសថព្យាបាល ហើយទទួលទានដើម្បីការពារសុខភាពរបស់ខ្លួន។
ក្លិនមិនល្អរបស់ Natto ប្រាកដជាមិនអាក្រក់ជាងអារម្មណ៍តស៊ូនឹងជំងឺកូវីដ ១៩ នោះទេ។
JAPO នឹងណែនាំអ្នកពីរបៀបទទួលទាន Natto ។
Natto ទឹកខ្មេះ
ដូចដែលបានណែនាំយើងនឹងទទួលទាន Natto ជាមួយទឹកខ្មេះ។
Natto មួយកញ្ចប់ពី ៤០-៥០ ក្រាមបន្ថែមទឹកខ្មេះពី ២០-៥០ មីលីលីត្រ។ បន្ទាប់មកអ្នកគ្រាន់តែបន្ថែមទឹកជ្រលក់របស់ Natto ចូលជាការស្រេច។
សូមកុំភ្លេចបន្ថែមទឹកខ្មេះនោះក្លិន Natto នឹងកាត់បន្ថយ។ ក្រៅពីនេះម្ហូបក៏កាន់តែស្វិតជាងដែរ។
ក្រៅពីជួយឲ្យទទួលទាន Natto កាន់តែងាយ ទឹកខ្មេះក៏ជួយបំពេញជាតិដែក។ ហើយជាតិដែកក៏ជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយផងដែរ។
នៅក្នុង Natto សម្បូរដោយជាតិដែក ប៉ុន្តែជាតិដែកក្នុង Natto មិនងាយស្រូបយកនោះទេ។ ការបន្ថែមទឹកខ្មះនឹងជួយបង្កើនអត្រាស្រូបយកជាតិដែកក្នុង Natto ។
ជាតិដែកគឺជាធាតុសំខាន់ក្នុងការផលិតឈាម សព្វថ្ងៃនារីភាគច្រើនខ្វះជាតិដែក។
តើអ្នកក៏កំពុងខ្វះឈាមដែរទេ?
មូលហេតុខ្វះឈាមរបស់ស្ត្រីច្រើនកើតឡើងដោយសារ “មករដូវ” ប្រចាំខែ លើសពីនេះស្ត្រីមានផ្ទៃពោះក៏ងាយនឹងមានភាពស្លេកស្លាំងដែរ។
ដូច្នេះប្រសិនបើអ្នកកំពុងខ្វះឈាម សូមសាកល្បងទទួលទាន Natto ទឹកខ្មេះ។
ក្រៅពីនេះទឹកខ្មេះក៏មានប្រសិទ្ធភាពការពារជំងឺលើសឈាម ហើយគ្រប់គ្រងជាតិស្ករក្នុងឈាម ដូច្នេះទឹកខ្មេះ Natto ក៏ល្អសម្រាប់សុខភាពបុរសផងដែរ។
ប្រសិនបើចង់ទទួលទានកាន់តែងាយ អ្នកអាចបន្ថែមស្លឹកខ្ទឹមហាន់ល្អិតៗ ឬលាយជាមួយ Satay ។
ជាការពិតដែលថា Natto មានក្លិនមិនល្អ ប៉ុន្តែនៅពេលដែលអ្នកធ្លាប់ទទួលទាន អ្នកនឹងចូលចិត្តវាជាមិនខាន។ ខ្ញុំផ្ទាល់ក៏ព្យាយាមទទួលទាន Natto រាល់ថ្ងៃដើម្បីសុខភាពដែរ។
Kengo Abe