តាមការទាយថាភ្នំហ្វូជីនឹងផ្ទុះថ្ងៃទី ២០ ខែសីហា? Manga ព្យាករណ៍ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រភាគច្រើនឆុត
Manga ជប៉ុនមានការវិវត្តិជាច្រើនដែលកំណត់ពីអនាគត។ ការវិវត្តិមួយចំនួនត្រូវគេវាយតម្លៃថាទំនងនឹងកើតឡើង ឯខ្លះទៀតត្រូវបានបង្ហាញថាកើតឡើងរួចមកហើយ។
ក្នុងចំណោម Manga ដែលទាយឆុតអនាគតយូរជាងគេត្រូវនិយាយពី Tetsuwan Atom សរសេរចន្លោះពីឆ្នាំ ១៩៥២ និង ១៩៦៨ ។ នេះជាការព្យាករណ៍ដែលបានក្លាយទៅជាការពិតនៅក្នុង Manga នេះ។
ផ្លូវហាយវេទំនើបឆ្លងកាត់អគារ
ឈុតឆាកក្នុងសៀវភៅរឿងពណ៌នាពីផ្លូវហាយវេទំនើបឆ្លងកាត់អាគារខ្ពស់ៗ។ ជាក់ស្តែងផ្លូវហាយវេ Metropolitan នៅតូក្យូកំពុងបន្តសាងសង់ក្រោមរចនាសម្ព័ន្ធដូចនេះ។ កំណែ Manga ពេញលេញដំបូងក្នុងឆ្នាំ ១៩៦២ ប៉ុន្តែក្រោយមកផ្លូវហាយវេទើបត្រូវគេកសាង។ ដូច្នេះឃើញថា Manga ដើរមុនអនាគត។
AKIRA ព្យាករណ៍ការប្រកួតកីឡាអូឡាំពិក និងជំងឺរាតត្បាតកូវីដ ១៩
AKIRA គឺជាស្នាដៃដែលចេញផ្សាយក្នុងឆ្នាំ ១៩៨២ ប៉ុន្តែបែរជាអាចពណ៌នាបានយ៉ាងត្រូវអ្វីដែលនឹងកើតឡើងនៅឆ្នាំ ២០២០ ។
ក្នុងរឿងព្រឹត្តិការណ៍អូឡាំពិកមិនអាចប្រារព្ធធ្វើឡើងនៅឆ្នាំ ២០២០ ដូចអ្វីដែលយើងបានឃើញ។
លើសពីនេះ Manga ក៏បានព្យាករណ៍យ៉ាងត្រឹមត្រូវអំពីចលនាប្រឆាំងអូឡាំពិកផងដែរ។
មិនត្រឹមតែប៉ុណ្ណឹងពាក្យ “WHO” និង “ត្រួតពិនិត្យជំងឺឆ្លង” ក៏មាននៅក្នុង Manga ដែរ។ ផ្នែកណាមួយនៃ Manga នេះសុទ្ធតែបង្ហាញពីជំងឺរាតត្បាតកូវីដ ១៩ ។
បន្ទាប់មកទៀតចូរស្វែងយល់រឿង “Watashi ga mita mirai” (ប្រែថា៖ អនាគតដែលខ្ញុំមើលឃើញ) គឺជាស្នាដៃដែល Japo ចង់បញ្ជាក់ប្រាប់តាមរយៈអត្ថបទនេះ។
រឿងបោះពុម្ភផ្សាយក្នុងឆ្នាំ ១៩៩៩ ដូចដែលឈ្មោះបង្ហាញពីប្រធានបទទស្សន៍ទាយអនាគត។ អ្នកនិពន្ធ Manga សុបិនឃើញមរណភាពរបស់ម្ចាស់ក្សត្រី Diana ក៏ដូចជាសំឡេង Freddie Mercury របស់ក្រុមចម្រៀង Queen នឹងស្លាប់ដោយសារជំងឺឆ្លង។ នៅពេលនោះទោះនិយាយប្រាប់ក៏គ្មាននរណាជឿដែរ។
ដូច្នេះហើយបានជា Mangaka រូបនេះរក្សាទុកព័ត៌មានដោយបញ្ចូលទៅក្នុង Manga របស់ខ្លួន។
សម្លឹងមើលទំព័រគម្របអ្នកនឹងមើលឃើញប្រយោគនេះ។
大青海波2011年3月
ជាការពិតប្រយោគនេះសំដៅលើព្រឹត្តិការណ៍ដែលបានកើតឡើង ហើយបង្កការភ័យខ្លាចចំពោះប្រជាជនជប៉ុនរហូតមកទល់ពេលនេះ។ គ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមិភាគឦសានប្រទេសជប៉ុនកាលពីឆ្នាំ ២០១១ ។
នៅលើអុីនធឺណេតគេនាំគ្នាជជែកអំពីរឿង Manga នេះ ដោយឮថាសៀវភៅចាស់លក់ក្នុងតម្លៃ ១០ ម៉ឺនយ៉េន។
បន្ទាប់ពីត្រូវបានបោះពុម្ភផ្សាយឡើងវិញ តម្លៃសៀវភៅថយចុះ ប៉ុន្តែប្រធានបទដែលលើកមកពិភាក្សាមិនបន្ថយឡើយ រហូតកាន់តែច្រើនជាងពេលដែល Manga ផ្សាយលើទូរទស្សន៍ទៅទៀត។
នៅក្នុង Manga នេះមានព្រឹត្តិការណ៍មួយដែលត្រូវគេព្យាករណ៍ថានឹងកើតឡើងនាពេលខាងមុខនេះ។
ដូច្នោះហើយភ្នំហ្វូជីនឹងផ្ទុះនៅថ្ងៃទី ២០ ខែសីហាឆ្នាំ ២០០៦ ប៉ុន្តែជាសំណាងល្អភ្នំហ្វូជីមិនបានផ្ទុះឡើយ។ ទោះជាយ៉ាងណាប្រសិនបើតួឯកមិនភ្ញាក់នៅពេលនោះ នាងនឹងភ្ញាក់នៅ ១៥ ឆ្នាំក្រោយ។ ចូរសាកល្បងបន្ថែម ១៥ ឆ្នាំបូកនឹង ២០០៦ ស្មើថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២១ ។
ដូច្នេះមានន័យថាភ្នំហ្វូជីជិតផ្ទុះហើយមែនទេ?
ជាក់ស្តែងមានសេចក្តីរាយការណ៍ថាភ្នំហ្វូជីកំពុងឈានទៅដល់ការផ្ទុះ ប៉ុន្តែរដ្ឋាភិបាលជប៉ុនបានបដិសេធរឿងនេះ។ ដូច្នេះតើភ្នំហ្វូជីនឹងផ្ទុះនៅឆ្នាំ ២០២១ ឬ ២០៣៦ (១៥ ឆ្នាំទៀត) ?
ប្រសិនបើភ្នំហ្វូជីពិតជាផ្ទុះ ទីក្រុងតូក្យូនឹងទទួលរងការខូចខាតជាច្រើន។
សូមចាំមើលរហូតដល់ថ្ងៃទី ២០ ខែសីហាខាងមុខនេះ។
Kengo Abe