ម៉ូឌែល Gundam ដ៏ល្បីបែរជាត្រូវគេភាន់ច្រឡំជាមួយនឹង Transformer
ជប៉ុនជាប្រទេសផលិត Anime ដែលទទួលការគាំទ្រទូទាំងពិភពលោក។ ក្នុងចំណោមនោះត្រូវនិយាយពី GUNDAM រឿងគំនូរជីវមនុស្សយន្តដែលតែងតែជាប់ចំណាត់ថ្នាក់ល្អ។ ខ្ញុំផ្ទាល់ក៏ចូលចិត្ត Anime នេះដែរ។
GUNDAM កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងអំឡុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះ។ គំរូមូឌែល GUNDAM ដាក់តាំងនៅ Odaiba ទីក្រុងតូក្យូ។
រូបភាព https://www.walkerplus.com/article/162882/
គំរូមូឌែលនេះមានខ្នាតដូចពិត កម្ពស់ប្រហែល ២០ ម៉ែត្រ។ នេះជាតួអង្គសំខាន់ក្នុងរឿងដែលមានឈ្មោះថា GUNDAM Unicorn ។ ជាប់ក្នុងរូបថតរបស់អ្នកយកព័ត៌មានអូឡាំពិក។
រូបភាព Twitter
រូបភាព https://tr.twipple.jp/h/8b/d1/%23トライアスロンxガンダム.html
អ្វីដែលពិសេសគឺថាមូ៉ឌែលត្រូវបានរចនាឡើងដូចក្នុងរឿង Anime ។ រូបភាពទាំងពីរខាងលើថត GUNDAM តែមួយ ប៉ុន្តែមើលទៅខុសគ្នា ព្រោះវាស្ថិតក្នុងលក្ខណៈពីរផ្សេងគ្នា។
រូបភាពខាងលើគឺ Destroy Mode លក្ខណៈបំផ្លាញ ពេលដែលតួអង្គឯកប្រយុទ្ធគ្នាយ៉ាងយកចិត្តទុកដាក់។
រូបភាពខាងក្រោមនេះគឺ Unicorn Mode ស្ថានភាពធម្មតា។
អ្នកអាចមើលឃើញពីភាពខុសគ្នាតាមរយៈតំណភ្ជាប់ Youtube ខាងក្រោម៖
ការផ្លាស់ប្តូរចាប់ផ្តើមនៅនាទី ០១ៈ០៩ ។
តើអ្នកកត់សំគាល់ពីភាពខុសគ្នារវាងលក្ខណៈទាំងពីរនេះដែរទេ?
លើសពីនេះ Gundam ក៏បញ្ចេញពន្លឺពេលរាត្រីគួរអោយទាក់ទាញភ្នែកផងដែរ។
រូបភាព https://twitter.com/rozlatiff/status/1422861126446977025/photo/1
អ្នកយកព័ត៌មានបរទេសមួយចំនួនត្រូវគេរិះគន់ចំពោះការហៅថា Transformer ។ ប្រហែលជា Gundam នេះលេចធ្លោជាងកីឡាករអូឡាំពិកដែលគួរតែជាតួអង្គសំខាន់ទៅទៀត។
ម៉ូឌែល GUNDAM មិនមែនជាគ្រឿងតុបតែងសម្រាប់អូឡាំពិកនោះទេ ប៉ុន្តែត្រូវបានដាក់តាំងជាអចិន្ត្រៃយ៍នៅ Odaiba ។ ដូច្នេះទោះបីព្រឹត្តិការណ៍អូឡាំពិកកន្លងផុតក៏វានៅតែឈរទីនោះដដែល។ ចប់កូវីដប្រសិនបើអ្នកមានគម្រោងធ្វើដំណើរទៅប្រទេសជប៉ុន សូមកុំភ្លេចឈានមកទីនេះ។
Kengo Abe