ការស្ទង់មតិរបស់ជនជាតិជប៉ុនលើប្រធានបទ “តើឆ្មាមើលទូរទស្សន៍ដែរទេ?”
អ្នកដែលធ្លាប់ឬកំពុុងចិញ្ចឹមឆ្មាប្រហែលជាយល់ស្របថាពេលខ្លះយើងមិនយល់ឆ្មាគិតអ្វីនោះទេ។ សកម្មភាពរបស់វាមិនតាមតក្កវិជ្ជាណាមួយឡើយ ចំណុចនេះធ្វើអោយពួកវាមានលក្ខណៈអាថ៌កំបាំង ប៉ុន្តែក៏គួរអោយចាប់អារម្មណ៍ណាស់ដែរ។
ហើយប្រសិនបើផ្ទះរបស់អ្នកមានទូរទស្សន៍ អ្នកនឹងឃើញឆ្មារបស់ខ្លួនសម្លឹងមើលអេក្រង់ដូចជាកំពុងមើលទូរទស្សន៍ ដូច្នេះតើពួកវាពិតជាកំពុងមើលដែរទេ?
មនុស្សជាច្រើនសន្មតថាសត្វឆ្មាគ្រាន់តែយកចិត្តទុកដាក់ដោយសារតែសភាវគតិរបស់វា ដែលធ្វើអោយពួកវាចាប់អារម្មណ៍នឹងសកម្មភាពលើកញ្ចក់ទូរទស្សន៍ ប៉ុន្ដែអ្នកខ្លះអះអាងថាពួកវាយល់ និងចូលចិត្តការសម្តែងដូចមនុស្សដែរ។
ទោះជាយ៉ាងណាយើងក៏មិនអាចសួរពួកវាដោយផ្ទាល់ដែរ។
ដូច្នេះចូរក្រឡេកមកមើលថាតើមានមនុស្សប៉ុន្មាននាក់មានមតិដូចអ្នក តាមរយៈការស្ទង់មតិរបស់ P-Nest Japan ។ ការស្ទង់មតិនេះបានអញ្ជើញមនុស្ស ៥០០ នាក់ (ទាំងបុរស និងស្ត្រី) ឱ្យចូលរួមក្នុងនោះ ៥០% បញ្ជាក់ថា “ឆ្មាមើលទូរទស្សន៍” ។
សំណួរ “តើឆ្មារបស់អ្នកមើលទូរទស្សន៍ទេ?” ៥០,៨% ឆ្លើយថាទេ រីឯ ៤៩,២% ឆ្លើយថាមើល។
ដូច្នេះតើអ្វីលើទូរទស្សន៍ធ្វើអោយពួកវាចាប់អារម្មណ៍ សូមបន្តទៅសំណួរទីពីរ។
សំណួរ៖ តើប្រភេទកម្មវិធីមួយណាដែលឆ្មារបស់អ្នកមើល?
១. សត្វ, សត្វចិញ្ចឹម
២. ព័ត៌មាន
៣. Wide show (កម្មវិធីផ្តល់ព័ត៌មានលម្អិតអំពីប្រធានបទផ្សេងៗដូចជាព្រឹត្តិការណ៍សង្គម កម្សាន្ត កីឡា និងបញ្ហាក្នុងជីវិតប្រចាំថ្ងៃ ស្តាប់ និងពិភាក្សាយោបល់របស់អ្នកជំនាញក្នុងផ្នែកនីមួយៗ) ។
៤. កីឡា
៥. Variety
៦. Drama/ភាពយន្ត
៧. Anime
៨. ព្យាករណ៍អាកាសធាតុ
៩. ផ្សាយពាណិជ្ជកម្ម
១០. ផ្សេង
យោងតាមអ្នកជំនាញភ្នែករបស់ឆ្មាស្មើ ១/១០ នៃមនុស្សក្នុងចន្លោះប្រហែលពី ២០/១០០ ដល់ ២០/២០០ មានន័យថាឆ្មាមួយក្បាលត្រូវនៅឆ្ងាយពីអ្វីដែលមនុស្សមើលឃើញយ៉ាងហោច ២០ ម៉ែត្រ ពី ១០០ ឬ ២០០ ម៉ែត្រ។ ជាទូទៅសត្វឆ្មាមើលមិនបានឆ្ងាយ។
ថ្វីត្បិតតែការមើលឃើញរបស់ឆ្មាជារួមទាប ប៉ុន្តែភ្នែករបស់ពួកវារហ័សរហួន (មើលឃើញចលនាបានល្អ) ។ ពួកវាមើលឃើញសូម្បីតែចលនាតូចមួយ ត្រឹម ៤ មីល្លីម៉ែត្រក្នុងមួយវិនាទី ដូច្នេះច្បាស់ណាស់កម្មវិធីដែលវាចូលចិត្តគឺ “សត្វ និងសត្វចិញ្ចឹម” ។
ទោះបីជាកម្មវិធីនិយាយពីសត្វជាជម្រើសដែលនិយមជាងគេ ប៉ុន្តែក៏មានឆ្មាមួយចំនួនគាំទ្រកីឡា ព័ត៌មាន ខ្សែភាពយន្ត និង Anime ផងដែរ។
ដូច្នេះតើឆ្មាមើលទូរទស្សន៍ដូចម្តេច?
និយាយពីចំណុចនេះមិនមែនជាគំរូល្អនោះទេ ចំពោះឥរិយាបថ និងគម្លាតពេលមើលទូរទស្សន៍។
សត្វឆ្មាចំនួន ៥៦.៦% សម្លឹងចំពីមុខអេក្រង់
សត្វឆ្មាចំនួន ២២.៤% មើលផងដេកលើគ្រែសាឡុងផង
សត្វឆ្មាចំនួន ១១.៨% មើលផងដេកក្បែរម្ចាស់ផង
សត្វឆ្មាចំនួន ៨.១% មើលផងប្រឡែងលេងផង
សត្វឆ្មាចំនួន ១,២% ផ្សេង
អ្នកចូលរួមឆ្លើយសំណួរស្ទង់មតិក៏ត្រូវស្នើអោយចាត់ចំណាត់ថ្នាក់កម្មវិធីទូរទស្សន៍ និងតួអង្គទូរទស្សន៍ (ពិត និងប្រឌិត) តាមចំណង់ចំណូលចិត្តរបស់ឆ្មា (តើវាមើលអ្វីច្រើនជាងគេ) ។
កម្មវិធីទូរទស្សន៍ដែលឆ្មាចូលចិត្ត
១. ទស្សនាវដ្តីទេសចរណ៍និយាយពី “ឆ្មា” ដោយអ្នកថតរូបសត្វព្រៃ Mitsuaki Iwago (NHK)
២. Mezamashi TV Today’s Dog
៣. I LOVE everyone’s animal garden
៤. Sakagami Animal Kingdom)
តួអង្គទូរទស្សន៍ពេញនិយម (មនុស្សពិត) ដែលឆ្មាចូលចិត្ត
Sanma Akashiya
នាយករដ្ឋមន្ត្រី Suga
Matsuko Deluxe
Egashira 2:50
Soichiro Tahara
Takahiko Fuji
Yuma Fuji
តួអង្គទស្សន៍ពេញនិយម (ប្រឌិត) ដែលឆ្មាចូលចិត្ត
Mickey Mouse
Doraemon
Garfield
Chiko-chan
Hello Kitty
Pikachu
Anpanman
Gundam
Detective Conan
Crayon Shin-chan
ការស្ទង់មតិនេះពិតជាគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែការយកចិត្តទុកដាក់របស់ជនជាតិជប៉ុនចំពោះការស្ទង់មតិកាន់តែគួរឱ្យអស់សំណើច។
Sacchan