Reborn ឡានក្រុងប្រភេទថ្មីបំផុតរបស់ជប៉ុន
ប្រសិនបើមានឱកាសធ្វើដំណើរទៅប្រទេសជប៉ុន អ្នកប្រាកដជាចង់ទៅកន្លែងជាច្រើនដូចជាដើរទិញឥវ៉ាន់នៅតូក្យូ ទៅមើលប្រាសាទនៅក្យូតូ ញ៉ាំអាហារឆ្ងាញ់ៗនៅអូសាកាជាដើម។
ដូច្នេះតើអ្នកគិតថាមធ្យោបាយធ្វើដំណើរមួយណាងាយជាងគេ?
ជម្រើសទី ១៖ ជិះយន្តហោះ
រូបភាព https://tabi-rin.com/archives/article/21991
ការធ្វើដំណើរតាមយន្ដហោះលឿនបំផុតព្រោះចំណាយពេលត្រឹម ១ ម៉ោងទៅ ១ ម៉ោងកន្លះប៉ុណ្ណោះ។ ប៉ុន្តែអ្នកត្រូវទៅដល់អាកាសយានដ្ឋានមុនពេលឡើងយន្តហោះ។ ក្រៅពីនេះការពិនិត្យឥវ៉ាន់ក៏ស្មុគស្មាញណាស់ដែរ។
លើសពីនេះអាកាសយានដ្ឋានស្ថិតនៅឆ្ងាយពីទីប្រជុំជន ដូច្នេះពេលមកដល់ធ្វើដំណើរទៅកាន់ទីប្រជុំជនក៏ចំណាយពេលយូរណាស់ដែរ។
អាចនិយាយបានថាធ្វើដំណើរតាមយន្តហោះជាជម្រើសសាំញាំ។
ជម្រើសទី ២៖ Shinkansen
រូបភាព https://www.n-sharyo.co.jp/business/tetsudo/prod_shinkansen.htm
នៅពេលនិយាយពីប្រទេសជប៉ុនយើងតែងគិតដល់ Shinkansen ។ ប្រសិនបើអ្នកចង់ធ្វើដំណើរពីតូក្យូទៅអូសាកានោះ Shinkansen ជាជម្រើសដែលនិយមបំផុត។
មិនដូចជាយន្តហោះទេ អ្នកអាចឡើងរថភ្លើងនៅវេលាចុងក្រោយ។ លើសពីនេះស្ថានីយ៍នៅកណ្តាលទីក្រុង ដូច្នេះចំណាយពេលតិចក្នុងការធ្វើដំណើរ។
ជាទូទៅជិះរថភ្លើងចំណាយពេលប្រហែល ២ ម៉ោងកន្លះ ប៉ុន្តែសរុបទៅវាលឿនជាងយន្តហោះ ហើយមិនស្មុគស្មាញចំពោះបញ្ហាឥវ៉ាន់។ ប៉ុន្តែសំបុត្រ Shinkansen រាងថ្លៃ។
Shinkansen ចំណាយប្រហែល ២៧,០០០ យ៉េនសម្រាប់ការធ្វើដំណើរទៅមក។
ជម្រើសទី ៣៖ ឡានក្រុង
រូបភាព https://www.shinkeisei.co.jp/bus/hi_ex/
ឡានក្រុងល្បឿនលឿនជាជម្រើសដែលសាកសមបំផុត។
ជាទូទៅជិះឡានក្រុងចំណាយពេលប្រហែល ៦ ម៉ោងប្រសិនបើធ្វើដំណើរពីតូក្យូទៅអូសាកា មានម៉ោងចេញដំណើរពេលយប់ ដូច្នេះអ្នកគ្រាន់តែដេកមួយភែតនឹងទៅដល់កន្លែង។
ដូច្នេះហើយអ្នកមិនចាំបាច់ចំណាយថ្លៃជួលសណ្ឋាគារមួយយប់ ហើយអាចចាប់ផ្តើមដំណើរកម្សាន្តតាំងពីព្រឹកព្រលឹម។
ការធ្វើដំណើរតាម Shinkansen និងយន្តហោះចំណាយពេលតិច ដូច្នេះអ្នកមិនអាចធ្វើដំណើរពេលគេងដូចឡានក្រុងនោះទេ។ ក្រៅពីនេះឡានក្រុងឈប់នៅស្ថានីយ៍ ដូច្នេះអ្នកអាចចុះពីឡានក្រុងលឿនមិនចាំបាច់ពិនិត្យយូរដូចជិះយន្តហោះទេ។
មនុស្សមួយចំនួនជិះឡានក្រុងមានសម្លេងរំខានមិនអាចគេងលក់ ប៉ុន្តែសូមកុំបារម្ភ នៅប្រទេសជប៉ុនមានឡានក្រុងប្រភេទថ្មីដែលទំនើប និងមានផាសុកភាព។
ឡានក្រុងនេះមានឈ្មោះថា Reborn ធ្វើដំណើរពីទីក្រុងតូក្យូ និងស៊ីន-អូសាកា
រូបភាព https://www.bushikaku.net/article/29101/images/15596/#article_title
កៅអីរថយន្តប្រភេទនេះត្រូវបានរចនាឡើងដើម្បីកំណត់ការមើលឃើញសងខាងរបស់អ្នកដំណើរ។ ហេតុនេះអ្នកនឹងមានអារម្មណ៍ឯកជន។
នៅលើកៅអីមានកន្លែងសាកថ្ម និងកន្លែងទុកទូរស័ព្ទការពារមិនអោយធ្លាក់។ ខាងឆ្វេងកៅអីជាឧបករណ៍បញ្ជាដែលមានមុខងារដូចជាផ្អៀងកៅអី លើករបារដាក់ជើងជាដើមជួយឱ្យអ្នកគេងលក់ស្រួល។
ផ្នែកខាងក្រោយកៅអីត្រូវបានរចនាមិនថាអ្នកផ្អៀងយ៉ាងណាក៏មិនប៉ះពាល់អ្នកនៅខាងក្រោយដែរ។
ត្រឹមប៉ុណ្ណឹងក៏ល្មមឃើញថាមិនចាញ់កាប៊ីនយន្តហោះសម្រាប់អ្នកដំណើរឡើយ ទោះបីជាខ្វះស្រីស្អាត និងអាហារឆ្ងាញ់។
ដូច្នេះបើនិយាយពីតម្លៃវិញជិះឡានក្រុងថោកជាង Shinkansen ហើយថែមទាំងជួយសន្សំសំចៃថ្លៃជួលសណ្ឋាគារមួយយប់ទៀតផង។
ជិះឡានក្រុងពាក់កណ្តាលអធ្រាត្រចេញដំណើរពីតូក្យូទៅដល់អូសាកានៅព្រឹកថ្ងៃបន្ទាប់ អ្នកមានពេលពេញមួយថ្ងៃរីករាយជាមួយអាហារឆ្ងាញ់ៗ ដើរលេងកំសាន្តតាមចិត្តនៅ USJ (Universal Studios Japan) បន្ទាប់មកឡើងឡានក្រុងពាក់កណ្តាលអធ្រាត្រត្រលប់ទៅតូក្យូវិញ។
ជិះឡានក្រុងពេលយប់ជួយអោយអ្នកមានពេលពេញមួយថ្ងៃ និងសន្សំប្រាក់ស្នាក់នៅសណ្ឋាគារ ២ ថ្ងៃ ពិតជាអស្ចារ្យណាស់!
បច្ចុប្បន្ន Reborn ធ្វើដំណើរពីទីក្រុងតូក្យូ និងអូសាកាប៉ុណ្ណោះ ទោះជាយ៉ាងណាផ្លូវឆ្លងកាត់ទូទាំងប្រទេសនឹងបើកដំណើរការនាពេលអនាគត។
ប្រសិនបើដឹងពីរបៀបអ្នកនឹងចំណេញពេលវេលា ប្រាក់ ហើយធ្វើដំណើរជុំវិញប្រទេសជប៉ុនដោយចំណាយតិច។
អ្នកអាចធ្វើដំណើរតាមឡានក្រុងពេលទៅលេងនៅប្រទេសជប៉ុន។
លើសពីនេះដើម្បីបង្ការជំងឺកូវីដ ១៩ នៅលើ Reborn មានបំពាក់ដោយឧបករណ៍សម្លាប់មេរោគចំនួន ២ ដោយប្រើបច្ចេកវិទ្យាភ្លើង LED ពន្លឺ UV ដូច្នេះអ្នកអាចជឿជាក់បានពីសុវត្ថិភាព។
Kengo Abe