រឿងរ៉ាវស្នេហាដ៏គួរឱ្យស្ញប់ស្ញែងរបស់ Maria Ozawa បន្ទាប់ពីឈប់ថតរឿងមនុស្សធំ
ជប៉ុនគឺជាប្រទេសមួយដែលល្បីល្បាញផ្នែកឧស្សាហកម្ម JAV នៅពេលនិយាយអំពី JAV ស្ទើរតែគ្រប់គ្នាស្គាល់ Maria Ozawa “តារាស្រី JAV” ដោយសម្រស់ស្រស់ស្អាតរបស់នាងកាត់ជប៉ុន កាណាដា និងបារាំង។
រហូតមកដល់ពេលនេះ Maria លាឈប់ពីការសម្តែងអស់រយៈពេល ៧ ឆ្នាំហើយ។
កញ្ញា Maria Ozawa ចាប់ផ្តើមអាជីពសម្តែងរឿងមនុស្សធំតាំងពីឆ្នាំ ២០០៥ ហើយកាន់តែល្បីខាងវិស័យមួយនេះ។ ថ្វីត្បិតតែនាងទទួលបានជោគជ័យជាច្រើន ទាំងកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ ប៉ុន្តែកញ្ញា Maria បែរជាមានភាពឯកោក្នុងជីវិត។ នាងត្រូវគ្រួសារបដិសេធមិនទទួលស្គាល់បន្ទាប់ពីនាំយកស្នាដៃដំបូងត្រឡប់មកវិញ។
រូបថត Maria Ozawa សព្វថ្ងៃ
តារាសម្តែងស្រីរូបនេះបានសារភាពថានាងសម្តែងរឿងមនុស្សធំកាលអាយុ ១៦ ឆ្នាំ នាងគិតយ៉ាងសាមញ្ញាថាពេលខ្លួនល្បី មនុស្សគ្រប់គ្នានឹងធ្វើដាក់នាងដោយការគោរព ប៉ុន្តែនាងខុសទាំងស្រុង។ នៅក្នុងកម្មវិធី Headstart របស់ ANC កញ្ញា Maria Ozawa និយាយអំពីអាកប្បកិរិយារបស់សាធារណជនចំពោះតារាសិចដូចជានាង “នៅប្រទេសជប៉ុនតែងតែមានខ្សែបន្ទាត់រវាងខ្សែភាពយន្តធម្មតា និងរឿងមនុស្សធំ។ ទស្សនិកជនអាចនឹងសរសើរពេលអ្នកបង្ហាញខ្លួនលើអេក្រង់ដោយអាក្រាត ប៉ុន្តែមិនយូរប៉ុន្មានពួកគេចាត់ទុកអ្នកដូចជាសំរាម មើលងាយ និងមិនគោរពអ្នក” ។
បន្ទាប់ពីប្រឡូកក្នុងវិស័យសម្តែងភាពយន្តមនុស្សធំរយៈពេល ១០ ឆ្នាំ Maria ប្រកាសចូលនិវត្តន៍នៅឆ្នាំ ២០១៤ ហើយផ្លាស់ទៅនៅប្រទេសហ្វីលីពីនដោយបំណងសាងជីវិតជាថ្មី។ Maria បើកហាងបារ ទទួលការអញ្ជើញសម្តែងក្នុងភាពយន្តល្បីៗ ពេលខ្លះចូលរួមកម្មវិធីកំសាន្ត លើសពីនេះសព្វថ្ងៃនាងជា Youtuber ដែលមានអ្នកតាមដានជាង ១៧ ម៉ឺននាក់។
ក្រោយពេលលាឈប់ពីរឿងមនុស្សធំ Maria មើលទៅមានសាច់ និងសុខភាពល្អ ព្រោះនាងលែងបារម្ភលើការថែរក្សារូបរាងដូចមុន។ បងប្រុសរបស់ Maria គឺជាអ្នកដែលផ្សារភ្ជាប់ទំនាក់ទំនងរបស់នាងជាមួយគ្រួសារ។ ឥឡូវនេះ Maria តែងតែធ្វើដំណើរទៅមករវាងហ្វីលីពីន និងជប៉ុនដើម្បីទៅលេងសាច់ញាតិ និងចាត់ចែងអាជីវកម្ម។
នៅក្រៅប្រទេស Maria ចាប់ផ្តើមណាត់ជួបជាមួយ Jose Sarasola ដែលជាតារាសម្តែង និងចុងភៅល្បីម្នាក់នៅប្រទេសហ្វីលីពីន។ មកទល់ពេលនេះគូស្នេហ៍មួយគូនេះរស់នៅជាមួយគ្នារយៈពេល ៥ ឆ្នាំមកហើយ។
ថ្វីបើធ្វើដំណើររវាងប្រទេសទាំងពីរជាប្រចាំ ហើយមិនសូវបានជួបគ្នាក៏ដោយ អ្នកទាំងពីរនៅតែរក្សាទំនាក់ទំនង Maria និយាយថា “ខ្ញុំចង់សារភាពថាស្រលាញ់គ្នាពីចម្ងាយពិតជាពិបាកណាស់ ប៉ុន្តែពួកយើងកំពុងព្យាយាមធ្វើរឿងនោះ។ យើងតែងតែខលវីដេអូ និងរក្សាទម្លាប់ខលវិដេអូមុនពេលចូលគេង។ យើងក៏ផ្ញើសារអោយគ្នាទៅវិញទៅមកបន្ថែមទៀត។ ការទំនាក់ទំនងគឺជាគន្លឹះនៃបញ្ហាទាំងអស់” ។
លោក Jose Sarasola ជាអ្នកចាប់ផ្តើមចែចង់ Maria មុន ហើយចំណាយពេលប្រហែលមួយឆ្នាំទើបធ្វើអោយនាងរំជួលចិត្ត។ Jose Sarasola មិនខ្វល់ពីអតីតកាលរបស់ Maria ក៏ដូចជាការលេងសើចមិនល្អនោះទេ លោកតែងតែធ្វើល្អចំពោះនាង និងការពារនាង។ តារាសម្តែងប្រុសហ្វីលីពីនរូបនេះក៏បានណែនាំ Maria Ozawa ជាមួយឪពុកម្តាយ ហើយជួយអោយនាងទទួលបានក្តីស្រឡាញ់ និងការគាំទ្រពីគ្រួសារ។
ឪពុកម្តាយរបស់ Jose ជាមនុស្សដែលមានចិត្តទូលាយ ពួកគេមិនខ្វល់ពីអតីតកាលរបស់ Ozawa ឡើយ។
ក្រៅពីនេះ Maria Ozawa ក៏បាននិយាយផងដែរថានាង និងមិត្តប្រុសតែងតែចែករំលែករាល់បញ្ហាជាមួយគ្នា និងផ្តល់ដំបូន្មានត្រឹមត្រូវអោយគ្នាទៅវិញទៅមក។ នៅលើបណ្តាញសង្គមជារឿយៗ Maria តែងតែចែករំលែករូបថតជាមួយមិត្តប្រុស អ្នកទាំងពីរចំណាយពេលច្រើនសម្រាប់គ្នា និងធ្វើដំណើរទៅកន្លែងជាច្រើន។
នាងធ្លាប់សរសេរលើទំព័រផ្ទាល់ខ្លួននៅថ្ងៃអនុស្សាវរីយ៍របស់ពួកគេថា “យើងនៅមានផ្លូវដ៏វែងឆ្ងាយដែលត្រូវដើរបន្ត ប៉ុន្តែយើងទាំងពីរប្រាកដថានឹងឆ្លងកាត់ជាមួយគ្នា” ។
Japo Cambodia