មូលហេតុដែលវិចិត្រករប្រហែល ៩០% ​បោះបង់ការងារក្នុង​រយៈ​ពេល ៣ ឆ្នាំ

The Animator Dormitory Project គឺជាគេហទំព័រ Youtube ដែលតែងតែចែករំលែកព័ត៌មាននិយាយពីបញ្ហាការ​ងារក្នុងវិស័យឧស្សាហកម្ម Anime ។ ក្នុងវីដេអូមួយនិយាយពីបញ្ហាប្រាក់ខែទាបផ្នែកឧស្សាហកម្ម Anime គេហទំព័រ​បាន​ចែក​រំលែក​ស្ថិតិ​បង្ហាញ​ថា​ប្រហែល ៩០% វិចិត្រករ Anime លាឈប់ការងារក្នុងរយៈពេល ៣ ឆ្នាំ។

រូបភាព gogetfunding.com

ប្រាក់ខែរបស់វិចិត្រករត្រូវបានគណនាតាមស៊ុមរូបនីមួយៗ។ អ្នកដែលទទួលបន្ទុកផលិតរឿងភាគអាចទទួលបាន ១,៨០ ដុល្លារក្នុងមួយស៊ុមរូប។ គូរចំនួន ៣០០ ស៊ុមរូបក្នុងមួយខែនឹងទទួលបានប្រាក់ ៥៤០ ដុល្លារ ប៉ុន្តែជាទូទៅអ្នក​ចូល​ដំបូងគូរមិនបានច្រើននោះទេ ដូច្នេះជីវភាពមានការលំបាក។

រូបភាព gogetfunding.com

ការងារគូរគំនូរ Anime ត្រូវចំណាយពេលវេលា និងការខិតខំច្រើន។ ដូច្នេះវិចិត្រករមិនអាចរកការងារផ្សេងដើម្បី​រកប្រាក់បន្ថែមឡើយ។ ក្រៅពីនេះវិចិត្រកររស់នៅទីក្រុងតូក្យូដែលជាកន្លែងមូលប្រផ្តុំអ្នកផលិតច្រើន។ ម្យ៉ាងទី​ក្រុង​តូក្យូ​ជាកន្លែងដែលមានការចំណាយ​ថ្លៃ​ធ្វើអោយជីវិតរបស់វិចិត្រករកាន់តែពិបាក។

នៅពេលអត្រាបោះបង់ការងាររបស់វិចិត្រករមានកម្រិតខ្ពស់ដោយសារលក្ខខណ្ឌការងារលំបាក ការបង្រៀនបន្ត និងការ​បណ្តុះបណ្តាលវិចិត្រករថ្មីក៏កាន់តែពិបាកដែរ។

នេះក៏ជាមូលហេតុគុណភាពរូបភាពធ្លាក់ចុះ និងកម្មវិធីជាច្រើនត្រូវបញ្ឈប់ភ្លាមៗផងដែរ។

ដោយស្ថានភាពនេះប្រហែលជាថ្ងៃណាមួយឧស្សាហកម្ម Anime នឹងខ្វះខាតធនធានមនុស្សធ្ងន់ធ្ងរ ហើយប្រឈមនឹង​ការ​ដួលរលំ។

Animator Dormitory គឺជាអង្គការមិនរកប្រាក់ចំណេញមួយដែលបង្កើតឡើងដើម្បីជួយដល់វិចិត្រករ Anime ថ្មី។ ពួកគេផ្តល់កន្លែងស្នាក់នៅ ជួយភ្ជាប់ទំនាក់ទំនង ហើយរៀនសូត្រពីវិចិត្រករដែលមានបទពិសោធន៍ និងរៀបចំថ្នាក់​រៀន​ដោយឥតគិតថ្លៃ ។ល។

សង្ឃឹមថានឹងមានអង្គការជាច្រើនទៀតដូចជា Animator Dormitory នាពេលអនាគត ហើយសង្ឃឹមថាឧស្សាហកម្ម​គំនូរ​ជីវចល​នឹងរកឃើញដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ជួយលើកកម្ពស់ជីវភាពរបស់វិចិត្រករ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: