តាំងពីពេលណារូបចម្លាក់ព្រះពុទ្ធដ៏ឧត្តុង្គឧត្តម និងគួរឱ្យគោរពត្រូវគេទុកចោលដូចនេះ
រូបចម្លាក់ព្រះពុទ្ធយក្សជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍។ រូបចម្លាក់ព្រះពុទ្ធបុរាណដ៏ធំបំផុតរបស់ជប៉ុនស្ថិតនៅ Nara ខណៈរូបចម្លាក់ព្រះពុទ្ធ Ushiku ដែលខ្ពស់ជាងគេស្ថិតនៅខេត្ត Irabaki ។
ចម្លាក់ព្រះពុទ្ធធំៗនៅគ្រប់ទីកន្លែងទូទាំងប្រទេស ប្រសិនបើមានរូបចម្លាក់ធំបែបនេះជិតកន្លែងយើងរស់នៅ មិនដឹងថាពិសេសយ៉ាងណានោះទេ។
រូបភាព https://nikkan-spa.jp/1768659?cx_clicks_art_mdl=6_title
នេះជារូបចម្លាក់ Usami Daikannon នៅទីក្រុង Ito ខេត្ត Shizuoka ។ រូបចម្លាក់ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៨២ ប៉ុន្តែហាក់ដូចជាប្រជាជននៅទីនោះមិនមានមោទនភាពចំពោះរូបចម្លាក់បន្តិចឡើយ។ រូបចម្លាក់នេះត្រូវបានគេផ្សព្វផ្សាយថាមានកម្ពស់ ៥០ ម៉ែត្រ ប៉ុន្តែតាមពិតត្រឹមតែ ១៥ ម៉ែត្រប៉ុណ្ណោះតូចជាងការគិតទៅទៀត។
នៅទីនោះមានចំនួនផ្នូរច្រើន (ប្រហែល ៣ ម៉ឺន) ដែលប្រើសម្រាប់ Mizugokuyo (ពិធីរំលឹកដល់ទារកដែលស្លាប់មុនពេលកើត) ។ ដោយមូលហេតុខាងលើស្មានតែតំបន់នឹងទទួលបានប្រាក់ចំណេញច្រើន ប៉ុន្តែបច្ចុប្បន្នធ្លាក់ក្នុងស្ថានភាពត្រូវទុកចោលស្ទើរតែគ្មានអ្នកមកទស្សនា។
រូបចម្លាក់ព្រះពុទ្ធ Usami Daikannon ត្រូវបានកសាងឡើងក្នុងភាពស្ងៀមស្ងាត់ ប្រជាជនមិនបានដឹងឮក៏ដូចជាគ្មានក្តីស្រលាញ់ចំពោះរូបចម្លាក់បន្តិចណាឡើយ។ ប្រសិនបើស្ថានភាពនេះនៅតែបន្តរូបចម្លាក់នេះនឹងក្លាយជាកន្លែងបាក់បែកឬអាចរលំបង្កគ្រោះថ្នាក់ដល់តំបន់ជុំវិញ។ សូម្បីតែការរុះរើក៏ត្រូវការមូលនិធិដែលជាប្រាក់ពន្ធរបស់ប្រជាជនក្នុងតំបន់។ ជាក់ស្តែងរឿងនេះធ្វើអោយប្រជាជនខឹងសម្បា។
គ្រោះថ្នាក់ដូចនេះអាចនឹងកើតឡើងប្រសិនបើរូបចម្លាក់ត្រូវទុកចោលគ្មានអ្នកមើលថែរក្សា។
នេះជារូបចម្លាក់ព្រះពោធិសត្វ Kannon ស្ថិតនៅ Okinawa ដែលរលំដោយសារព្យុះ។ រូបចម្លាក់កម្ពស់ ២៥ ម៉ែត្ររលំអាចបង្កគ្រោះថ្នាក់ច្រើន មិនត្រឹមតែប៉ុណ្ណឹងផ្នែកមុខរូបចម្លាក់ប៉ះទង្គិចជណ្តើរបែបនេះ។
នៅលើកោះ Awaji ខេត្ត Hyogo ក៏មានរូបចម្លាក់ព្រះពុទ្ធយក្សកម្ពស់ ៨០ ម៉ែត្រផងដែរ។ ស្រដៀងនឹងរូបចម្លាក់ខាងលើ ប្រជាជននៅទីនោះក៏មិនមានចំណាប់អារម្មណ៍ចំពោះរូបចម្លាក់ឡើយ។ រូបចម្លាក់នេះត្រូវបានសាងសង់ដោយបុរសម្នាក់ដើម្បីបម្រើជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍លើកោះ។ ដើមឡើយភ្ញៀវទេសចរណ៍មកមើលរូបចម្លាក់ដ៏កម្រនេះ ប៉ុន្តែក្រោយមកបាត់បង់ចំណាប់អារម្មណ៍បន្តិចម្តងៗ។
ម្ចាស់រូបចម្លាក់ទទួលមរណភាពនៅឆ្នាំ ១៩៨៨ បន្ទាប់មកភរិយាបន្តការងាររបស់លោកក៏បានស្លាប់ដែរ។ ក្រុមគ្រួសារបដិសេធមិនទទួលខុសត្រូវចំពោះទ្រព្យសម្បត្តិ ដូច្នេះរូបចម្លាក់ព្រះពុទ្ធនៅទីនោះដដែល។ យូរៗទៅរូបចម្លាក់បែកបាក់ធ្លាក់ចុះជាបំណែក។ បច្ចុប្បន្នការរុះរើត្រូវបានធ្វើឡើងក្នុងអត្រាពន្ធចំនួន ៨៨០ លានយ៉េន។
រូបចម្លាក់ព្រះពុទ្ធទាំងនេះត្រូវបានសាងសង់ក្នុងកំឡុងសម័យសេដ្ឋកិច្ចពពុះ ទោះជាយ៉ាងណាបច្ចុប្បន្នពពុះរលាយបាត់ រូបចម្លាក់មិនអាចនៅយូរទៀតឡើយ។
មានតែវិធីមួយគត់គឺបោះបង់ចោល រីឯបន្ទុកលើការរុះរើនៅតែមានដដែល ដូចជាគ្រឿងសង្ហារិមធំសំពីងសំពោងបាត់បង់តម្លៃរបស់វា ចង់ដោះស្រាយក៏ពិបាកដែរ។
នៅទីបំផុតរដ្ឋាភិបាលត្រូវទទួលខុសត្រូវក្នុងការរុះរើដើម្បីសុវត្ថិភាពរបស់ប្រជាជន ប៉ុន្តែសម្រាប់ប្រជាជនក្នុងតំបន់រឿងនេះមិនមែនជាព្រឹត្តិការណ៍ល្អអ្វីឡើយ។
មិនដឹងថាតាំងពីពេលណាព្រះពុទ្ធដ៏ឧត្តុង្គឧត្តម និងគួរឱ្យគោរពត្រូវមនុស្សម្នាស្អប់ទុកចោលនោះទេ។ តើមានអ្វីកើតឡើងចំពោះប្រទេស និងប្រជាជននៅទីនេះ?
Kengo Abe