មិននឹកស្មានតួអង្គ Anime ក្លាយជាតំណាងបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅថៃ
នៅជប៉ុនរឿងគំនូរជីវចលត្រូវបានបញ្ចូលក្នុងកម្មវិធីអប់រំមត្តេយ្យ។ រូបភាពខាងក្រោមនេះមកពី Anime “Tottoko Hamtaro” – ជារឿងដែលពេញនិយមបំផុតនៅប្រទេសជប៉ុន។
រូបភាព https://www.chiba-tv.com/info/detail/24491
រឿងគំនូរជីវចលនេះនិយាយអំពីដំណើរផ្សងព្រេងរបស់ Hamster បន្ទាប់ពីរួចចេញពីទ្រុង។ តួអង្គ Hamster ក្នុងរឿងមានទាំងឈ្មោល និងញី ដូច្នេះមិនថាក្មេងប្រុសឬក្មេងស្រីសុទ្ធតែចូលចិត្តស៊េរីរឿងនេះ។
ដើមឡើយបោះពុម្ពផ្សាយក្នុងទម្រង់ Manga បន្ទាប់ពីបានកែសម្រួលទៅជា Anime រឿងនេះកាន់តែមានប្រជាប្រិយ ហើយត្រូវបានយកទៅបង្កើតជាចំណងជើងហ្គេមជាច្រើន។
ដោយមិននឹកស្មានដល់តួអង្គ Hamtaro ក្នុងរឿងនេះបានក្លាយជារូបតំណាងបាតុកម្មនៅទីក្រុងបាងកកប្រទេសថៃ។
រូបភាព https://www.newsweekjapan.jp/stories/culture/2021/08/post-96847.php
ហាក់បីដូចជាស៊េរីរឿង Anime “Tottoko Hamtaro” ចេញផ្សាយក្នុងឆ្នាំ ២០០៥ មានការគ្របដណ្តប់យ៉ាងខ្លាំង។
ក្នុងអំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅទីក្រុងបាងកកកាលពីខែកក្កដាឆ្នាំ ២០២០ ក្រុមបាតុករប្រើតួអង្គ Hamtaro ជាតំណាងបង្ហាញពីអត្តន័យចង់ចេញពីទ្រុង និងរស់នៅដោយសេរី។
រឿងនេះមានបទចម្រៀងដែលមានចំណងជើងថា “ខ្ញុំស្រលាញ់គ្រាប់ផ្កាឈូករ័ត្ន” ដែលក្រុមបាតុករប្តូរទំនុកច្រៀងទៅជា “ខ្ញុំស្រលាញ់ប្រាក់របស់អ្នកបង់ពន្ធ” ហើយច្រៀងបន្ទរពេលដើរបាតុកម្ម។
បន្ទាប់ពីអតីតព្រះមហាក្សត្រដែលប្រជាជនគោរពស្រលាញ់សោយទីវង្គត ប្រទេសថៃធ្លាក់ក្នុងស្ថានភាពច្របូកច្របល់។ ទន្ទឹមនឹងនោះស្ថានការណ៍ជំងឺកូវីដ ១៩ រាតត្បាតដែលធ្វើអោយប្រជាជនកាន់តែច្របូកច្របល់។
“Tottoko Hamtaro” គឺជារឿងដែលមានបរិយាកាសវិជ្ជមាន រីករាយ និងពោរពេញទៅដោយថាមពល។ សង្ឃឹមថា Hamtaro ក៏អាចបញ្ជូនថាមពលនេះ នាំមកនូវសន្តិភាព និងស្នាមញញឹមដល់ប្រជាជន។
Kengo Abe