ប្រើបច្ចេកវិទ្យា AI ទស្សន៍ទាយជោគវាសនារបស់អ្នកជាមួយពិព័រណ៍នៅ Shibuya
បច្ចុប្បន្ននេះការតាំងពិពណ៌សិល្បៈឌីជីថលអន្តរកម្មកំពុងតែពេញនិយម។ ក្រុមហ៊ុនមួយដែលធ្វើបានយ៉ាងល្អគឺសាជីវកម្ម Naked ។
ដំណើរផ្សងព្រេងក្រោមបាតសមុទ្រ 3-D នៅជនវប្បដ្ឋាន Enoshima និងមហោស្រពឌីជីថល Hanami គឺជាសក្ខីភាពក្នុងការរៀបចំតាំងពិពណ៌យ៉ាងពិសេស។
ការតាំងពិព័រណ៍មួយផ្សេងទៀតមានឈ្មោះថា NAKED URANAI របស់សាជីវកម្មបើកនៅ Shibuya Hikarie Hall ទីក្រុងតូក្យូ ដែលជាការតាំងពិព័រណ៍រួមបញ្ចូលបច្ចេកវិទ្យាឌីជីថល និងការទស្សន៍ទាយ។ នៅទីនោះអ្នកអាចទស្សន៍ទាយសំណាងដោយប្រើបច្ចេកវិទ្យា AI ។ តាំងពិព័រណ៍នេះត្រូវបានរចនាឡើងដើម្បីធានាសុវត្ថិភាពអំឡុងពេលមានជំងឺរាតត្បាត ក្រៅពីរឿង “ទស្សន៍ទាយ” ពិពរណ៌ក៏មានចំណុចគួរអោយចាប់អារម្មណ៍ជាច្រើនទៀតដែរ។
រូបភាព https://soranews24.com/
នៅច្រកចូលតាំងពិព័រណ៍ជាកន្លែងដែលហៅថា “Naked Tsukubai” ។ ពាក្យ “Tsukubai” សំដៅលើផើងថ្មច្រកចូលទីសក្ការបូជា កន្លែងដែលភ្ញៀវទេសចរណ៍ត្រូវលាងដៃមុនពេលចូល។ ស្រដៀងគ្នានៅទីនេះអ្នកក៏ត្រូវសម្អាតខ្លួនមុននឹងចូលក្នុងពិព័រណ៌ផងដែរ។
ពេលលើកដៃទទួលជែលរំងាប់មេរោគ អ្នកនឹងទទួលបានរង្វាន់ដ៏អស្ចារ្យមួយក្នុងចំណោមសញ្ញាហោរាសាស្រ្តទាំង ១២ លើបាតដៃ ។
ពេលឆ្លងកាត់ច្រកចូលភ្ញៀវនឹងទៅដល់តំបន់ KALEIDO JELLYFISH របស់ Ryotaro Muramatsu ។ ដែលរចនាដោយស្ថាបនិក NAKED សិល្បៈនេះត្រូវបានបំផុសពីខ្ញែសមុទ្រក្រោមពន្លឺពណ៌ខៀវវេទមន្តធ្វើឱ្យចិត្តអ្នកស្ងប់ បន្ធូរអារម្មណ៍ និងបំបាត់ភាពអវិជ្ជមានចេញមុននឹងបន្តទស្សន៍ទាយ។
ឆ្ពោះទៅតំបន់ CLEAN JUNGLE ជាកន្លែងបន្សុតមួយទៀតដែលត្រូវបានរចនាឡើងដូចជាព្រៃឈើបៃតង។ នៅទីនេះអ្នកនឹងស្ថិតក្រោមក្លិនក្រអូបនៃដើម Eucalyptus និងដើមតែ ពពួករុក្ខជាតិដែលមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងមេរោគ។
បន្ទាប់ពីបានសម្អាតរាងកាយ និងចិត្ត អ្នកអាចចូលទៅក្នុងតំបន់ “Uranai – ទស្សន៍ទាយ” ។
មាន ៥ ផ្នែកខុសៗគ្នាដូចជាហោរាសាស្ត្រ, tarot, “Dreamin’ Lucy ” លេខវិទ្យា និង “NAKED Hanamikuji” ។ ផ្នែកនីមួយៗជាបទពិសោធន៍សិល្បៈអន្តរកម្មដោយប្រើ AI ដូច្នេះខុសពីគ្រូទាយធម្មតា។
នៅក្នុងបន្ទប់ហោរាសាស្ត្រអ្នកស្ថិតក្រោមពិភព ៣៦០ ដឺក្រេនៃរាសីចក្រទាំង ១២ ។ ប្រសិនបើអ្នកឈរនៅចំកណ្តាលសញ្ញាព្រះអាទិត្យ ក្រុមតារានិករនឹងបង្ហាញខ្លួនជុំវិញ ដោយនាំមកនូវអារម្មណ៍វេទមន្តនៃហោរាសាស្រ្តលោកខាងលិច។
ក្នុងបន្ទប់ Tarot នោះ AI នឹងអានចិត្ត និងគំនិតដែលមិនដឹងខ្លួនរបស់អ្នក ហើយក្នុងពេលតែមួយជួយអោយអ្នកបន្ធូរអារម្មណ៍ដោយក្លិនក្រអូប។
ក្រៅពីនេះមានត្រួតពិនិត្យសុបិន្តផងដែរ នៅទីនោះសិល្បៈ AI របស់ Ryotaro Muramatsu “Lucy” នឹងភ្ជាប់ដោយផ្ទាល់ជាមួយខួរក្បាលរបស់អ្នកដើម្បីទស្សន៍ទាយអនាគត។
តំបន់លេខវិទ្យានឹងយកថ្ងៃខែឆ្នាំកំណើតក៏ដូចជាលេខបុគ្គលដើម្បីបង្កើតផែនទីជាប់ទាក់ទងគ្នា។ តួលេខទាំងនេះនឹងបង្ហាញពីពណ៌និមិត្តសញ្ញា ធម្មជាតិ និងសមត្ថភាពសក្តានុពលរបស់អ្នក។
ពិតជាពិសេសតាមរយៈលេខទាំងនោះអ្នកដឹងពីអ្វីដែលខ្លួនចង់បាន។
ចុងក្រោយតំបន់ “Naked Hanamikuji” មានទម្រង់ដូចជា “omikuji” – ចាប់លេខដោយចៃដន្យនៅវត្តឬវិហារ។ អ្នកនឹងជ្រើសផ្កាមួយដោយចៃដន្យ តើផ្កានោះជា Daikichi – លាភសំណាងឬ Daikyo – គ្រោះមហន្តរាយ?
នៅថ្ងៃនោះលទ្ធផលទស្សន៍នឹងផ្ញើទៅកាន់ទូរស័ព្ទរបស់អ្នក អ្នកអាចរក្សាទុកការព្យាករណ៍របស់ AI ដើម្បីប្រៀបធៀមមើល។
ក្រៅពីនេះមានជម្រើសជាច្រើនពេលចូលរួមតាំងពិពណ៌ដូចជាជម្រើសជួបជាមួយគ្រូទាយល្បីម្នាក់។
ព័ត៌មានពិព័រណ៍៖
Shibuya Hikarie Hall, 2-21-1 Shibuya, ស្រុក Shibuya, Tokyo
ផុតកំណត់រហូតដល់ថ្ងៃ ២៧ ខែសីហា ឆ្នាំ ២០២១ ។
តម្លៃសំបុត្រ៖ ១៨០០ យេ៉នសម្រាប់មនុស្សធំ ។
Japo Cambodia