ហ៊ានចូលអត់??? បង្គន់កញ្ចក់កណ្តាលវាលប្លែកបំផុតនៅជប៉ុន

ជប៉ុនជាប្រទេស “Hentai” ល្បីដូចជា Anime រឿងមនុស្សធំ ។ល។ អ្វីដែលចម្លែកម្យ៉ាងទៀតនោះគឺបង្គន់។ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាបង្គន់នៅជប៉ុនមានការរចនាចម្លែកខុសពីគេ។

ជនជាតិជប៉ុនមានការប្រៀបប្រដូចជាច្រើនសំដៅលើបង្គន់ដូចជា៖ “កន្លែងរំលឹកដល់ពេលវេលាដែលអ្នកនៅក្នុងផ្ទៃ” ឬ “កន្លែងតែ​មួយ​គត់​ដែល​ផ្តល់​ភាពឯកជន” ។

ហេតុអ្វីបានជាជនជាតិជប៉ុន “ឈ្លក់វង្វេង” នឹងបង្គន់បែបនេះ? សូម្បីតែជនជាតិជប៉ុនក៏មិនអាចឆ្លើយបានដែរ​។

សូមក្រឡេកមកមើលបង្គន់ដ៏ចម្លែកមួយផ្សេងទៀតនៅជប៉ុន ថ្វីត្បិតតែមិនទំនើបដូចបង្គន់ដទៃទៀត ប៉ុន្តែធា​នា​ថា​មានតែមួយគត់ និងគួរឲ្យចាប់អារម្មណ៍បំផុត។

បង្គន់មួយនេះស្ថិតនៅខេត្ត Chiba ក្បែរផ្លូវដែក Kominato ជិតស្ថានីយ៍ Itabu ។

រូបភាព Soranews24

នៅជុំវិញស្ថានីយ៍ជនបទនេះពោរពេញទៅដោយដើមឈើខៀវស្រងាត់ រថភ្លើងដែលរត់ឆ្លងកាត់ទីនេះជាប្រភេទរថ​ភ្លើង​តែ​មួយ ដែល​ឈប់​តែ​មួយ ឬពីរដងក្នុងមួយម៉ោងចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ៨ យប់។

តើស្ថានីយ៍រថភ្លើងនេះរំលឹកដល់ឈុតឆាកក្នុងខ្សែភាពយន្តដែរទេ?

ដើរពីស្ថានីយ៍មួយនាទីអ្នកនឹងទៅដល់ជញ្ជាំងឈើដែលព័ទ្ធជុំវិញទីធ្លាធំទូលាយ។ នៅខាងក្នុងជាបង្គន់ដែលគេស្គាល់​ថា “បង្គន់កណ្តាលធម្មជាតិ” ។

“នេះជាបង្គន់សម្រាប់ស្រ្តី បន្ទាប់ពីប្រើហើយសូមទុកទ្វារចំហរ”។

ដូច្នេះតើបង្គន់ពិសេសមួយនេះសម្រាប់តែស្ត្រីទេឬ?

ប្រាកដណាស់មនុស្សជាច្រើននឹងឆ្ងល់ក្នុងស្ថានភាពអាសន្ន តើត្រូវធ្វើយ៉ាងណា?

នៅខាងក្រៅមានបង្គន់ “unisex” សម្រាប់អ្នកទាំងអស់គ្នា។ សំណាងណាស់!

តាមពិតទៅបុរសអាចចូលមើលផ្នែកខាងក្នុងពេលគ្មានមនុស្ស ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យប្រើបង្គន់ខាងក្នុងជញ្ជាំងឡើយ។

គ្រានតែលឺឈ្មោះ “បង្គន់កណ្តាលធម្មជាតិ” មនុស្សជាច្រើនប្រាកដជាស្រមៃគិតបង្គន់មានភាពស្និតស្នាលនឹងបរិស្ថាន ដូចជាជីកប្រហោងដោះស្រាយបញ្ហាបន្ទាប់មកកប់ ប៉ុន្តែបែរជាទំនើបជាងអ្វីដែលអ្នកគិត។

បង្គន់ និងឡាបូលាងដៃសុទ្ធតែធ្វើពីប៉សឺឡែនភ្លឺចាំង។

កញ្ចក់ថ្លាទាំងបួនជ្រុងបែបនេះពិតជាមិនហ៊ានចូលនោះទេ។

តាមផ្លូវទៅដល់បង្គន់មានពន្លឺព្រះអាទិត្យចាំងលើដើមឈើ ផ្កាព្រៃតូចៗរីកតាមផ្លូវទាំងសងខាង។

បង្គន់នេះមានគ្រឿងបរិក្ខារគ្រប់គ្រាន់ដូចជាឡាបូលាងដៃ ក្រដាសអនាម័យ វាំងនន (សម្រាប់អ្នកដែលខ្មាស់​អៀន​អាច​ទម្លាក់វាំងននម្ខាងឲ្យ​ស្ងប់ចិត្ត) ហើយសំខាន់ជាងនេះអ្នកអាចរីករាយក្នុងបរិយាកាសតែម្នាក់ឯង។ មាន​តែ​អ្នក និងធម្មជាតិនៅជុំវិញ។ ចូលបង្គន់នៅទី​នេះ​ហាក់​ដូចជាបទពិសោធន៍ម្យ៉ាងដែរ។

ដើមឡើយ បង្គន់ដ៏ចម្លែកនេះជាស្នាដៃសិល្បៈដែលរចនាដោយ Sou Fujimoto – ដែលជាស្ថាបត្យករល្បីឈ្មោះក្រោមស្នាដៃជាច្រើនដូចជាបណ្ណាល័យសិល្បៈ Musashino, Mikimoto Ginza, អគារ Omotesando, សាលតាំង Sendai Mediatheque ។ល។

បង្គន់នេះត្រូវបានតំឡើងដោយទីក្រុង Ichihara ក្នុងឆ្នាំ ២០១៣ ។

ការរចនានេះបង្ហាញអំពីទស្សនៈបរិវេណសាធារណៈ និងឯកជន រវាងទស្សនៈតូច និងធំ។ បង្គន់តូចមួយនេះអាចគយគនទេសភាពជុំវិញ ២០០ គីឡូម៉ែត្រដែលគេហៅក្រៅថា “បង្គន់សាធារណៈធំបំផុតលើពិភព​លោក” ។

តើអ្នកចង់មកកាន់កន្លែងនេះម្តងដែរទេ?

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: