អ្នកជំងឺកូវីដ ១៩ ដែលមានស្ថានភាពធ្ងន់ត្រូវមន្ទីរពេទ្យចំនួន ១២០ នៅតូក្យូបដិសេធ
គិតមកត្រឹមថ្ងៃទី ៩ ចំនួនអ្នកឆ្លងកូវីដ ១៩ ប្រភេទថ្មីដែលទទួលការព្យាបាលតាមផ្ទះកើនឡើងដល់ ១៧.៣៥៦ នាក់នៅទីក្រុងតូក្យូ ជាង ១១,៤ ដងប្រៀបទៅនឹងខែមុន។
បុរសអាយុប្រហែល ៥០ ឆ្នាំម្នាក់រស់នៅទីក្រុងតូក្យូដែលលទ្ធផលធ្វើតេស្តវិជ្ជមាននឹងកូវីដ ១៩ តែព្យាបាលនៅផ្ទះ ថ្មីៗនេះបានបង្ហាញរោគសញ្ញាកាន់តែធ្ងន់ឡើង។ បន្ទាប់ពីទាក់ទងទៅកាន់សេវាកម្មសង្គ្រោះបន្ទាន់ រថយន្តសង្គ្រោះបន្ទាន់ដែលដឹកអ្នកជំងឺត្រូវមន្ទីរពេទ្យចំនួន ១២០ បដិសេធមិនទទួល។
ក្រោយរយៈពេល ៥ ម៉ោងគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យវេជ្ជសាស្ត្រ Nippon សង្កាត់ Bunkyo ។
មន្ទីរពេទ្យនេះត្រូវបានកំណត់សម្រាប់ព្យាបាលអ្នកជំងឺធ្ងន់ដែលមានសភាពបន្ទាន់ ប៉ុន្តែជារឿយៗស្ថិតក្នុងស្ថានភាពអស់គ្រែ។ នេះមានន័យថាទោះបីជាទទួលបានសំណើពីនាយកដ្ឋានពន្លត់អគ្គីភ័យឬមន្ទីរពេទ្យផ្សេងទៀតក៏មន្ទីរពេទ្យនៅតែត្រូវបង្ខំចិត្តបដិសេធករណីខ្លះដែរ។
ជីវិតដែលអាចសង្គ្ត្រោះបែរជាមិនត្រូវបានសង្គ្រោះ។
វីដេអូឆ្លុះបញ្ចាំងស្ថានភាពលើសបន្ទុក អ្នកជំងឺដែលឆ្លងមេរោគមិនអាចចូលមន្ទីរពេទ្យត្រូវព្យាបាលនៅផ្ទះ។
នេះបើយោងតាមវេជ្ជបណ្ឌិត Shoji Yokobori ប្រធានមជ្ឈមណ្ឌលវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបានបញ្ជាក់ថា៖
“ខ្ញុំមិនដែលឃើញចំនួនសំណើរថែទាំពិសេសច្រើនខណៈដែលគ្រែពេទ្យជិតអស់ដូច្នេះនោះទេ។ យើងគួរពិចារណាចំពោះករណីជីវិតដែលអាចទទួលការសង្រ្គោះ បែរជាមិនអាចសង្រ្គោះបាន។ លុះត្រាតែចំនួនអ្នកឆ្លងថយចុះ បើមិនដូច្នេះស្ថានភាពនេះនឹងបន្ត” ។
កាលពីថ្ងៃទី ៩ ខែសីហារដ្ឋាភិបាលទីក្រុងតូក្យូកត់សម្គាល់ករណីឆ្លងកូវីដ ១៩ ចំនួន ២.៨៨៤ នាក់ក្នុងទីក្រុងដែលជាថ្ងៃទី ១៤ ជាប់ៗគ្នាតួលេខប្រចាំថ្ងៃលើសពី ២.០០០ នាក់។
Sacchan