ចម្លើយសារភាពដ៏រន្ធត់របស់ជនល្មើសដែលបានចាក់សម្លាប់មនុស្សលើរថភ្លើង Odakyu
យោងតាមនាយកដ្ឋានប៉ូលីសតូក្យូ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨ៈ៣០ នាទីថ្ងៃទី ៦ ខែសីហា នៅលើខ្សែរថភ្លើង Odakyu Odawa ខណៈដែលរថភ្លើងធ្វើដំណើរឆ្លងកាត់សង្កាត់ Setagaya តូក្យូ។ នៅលើរថភ្លើងមានបុរសម្នាក់ប្រើកាំបិតចាក់អ្នកដំណើរជាច្រើននាក់បណ្តាលអោយរងរបួសធ្ងន់។
នៅព្រឹកថ្ងៃទី ៧ ជនសង្ស័យត្រូវបានចាប់ខ្លួន។ ដោយដឹងថាបុរសម្នាក់នោះមានឈ្មោះថា Yusuke Tsushima អាយុ ៣៦ ឆ្នាំជាបុគ្គលិក Haken ។
បន្ទាប់ពីឡើងរថភ្លើងលេខ ៦ ចេញដំណើរពី Fujisawa ទៅដល់ Shinjuku នៅស្ថានីយ៍ Noborito ជននោះឆ្លងកាត់កន្លែងនីមួយៗ។
រូបភាព NHK
នៅលើរថភ្លើងលេខ ៧ Tsushima ចាក់នារីម្នាក់ចំនួន ៧ កាំបិតខាងក្រោយខ្នង និងផ្នែកផ្សេងទៀតលើរាងកាយ។ ដោយដឹងថានារីនោះអាយុ ២០ ឆ្នាំជានិស្សិតរស់នៅទីក្រុងតូក្យូ។
ក្រោយមកជននោះបន្តឆ្ពោះទៅរថភ្លើងលេខ ៨ បំណងប្រើប្រេងឆាបង្កអគ្គីភ័យតែមិនបានសម្រេច។ បន្ទាប់ពីធ្វើអោយមនុស្សជាច្រើនរងរបួស ជនល្មើសរត់ចេញពីរថភ្លើងដោយលើកដងកាប៊ីនរថភ្លើងដើម្បីបើកទ្វារក្នុងករណីមានអាសន្ន។ រថភ្លើងឈប់នៅលើផ្លូវដែករវាងស្ថានីយ៍ Seijogakuen-mae និងស្ថានីយ៍ Soshigaya-Okura ។ ជនល្មើសបន្សល់ទុកកាំបិតមានប្រវែងប្រហែល ២០ សង់ទីម៉ែត្រលើរថភ្លើងលេខ ៧ ។
បន្ទាប់ពីឃើញឃាតករកាន់កាំបិត អ្នកដំណើរម្នាក់បានប្រញាប់ប្រញាល់រត់ទៅរករថភ្លើងខាងមុខ គោះកញ្ចក់ទ្វារជាសញ្ញាអោយអ្នកបើកបរបញ្ឈប់រថភ្លើង។ វីដេអូបង្ហាញពីទិដ្ឋភាពអ្នកដំណើររត់ចេញពីរថភ្លើង ហើយប្រាប់អ្នកនៅជុំវិញ។
#小田急線 pic.twitter.com/xtbCghe4ug
— ごーるどさん (@300zx) August 6, 2021
ប្រហែលម៉ោង ១០ យប់នោះ ជនល្មើសចូលខ្លួនសារភាពនៅហាងលក់ទំនិញមួយក្នុងស្រុក Suginami តូក្យូ។ ជននោះនិយាយថាខ្លួនចង់លួចកង់រត់គេច ប៉ុន្តែអស់កម្លាំងខ្លាំងពេកទើបណ្ហើយ។ ក្រោយការស៊ើបអង្កេតប៉ូលីសបានអោយដឹងថាជនដៃដល់ធ្វើអោយមនុស្ស ១០ នាក់របួស សំណាងគ្មានអ្នកស្លាប់។
រូបភាព Yahoo News
Tsushima បានសារភាពចំពោះការចោទប្រកាន់ ជននោះក៏និយាយដែរថាខ្លួនមានបំណងសម្លាប់ស្រ្តីលើរថភ្លើង ព្រោះតាំងពី ៦ ឆ្នាំមុន ជននោះចាប់ផ្តើមមានអារម្មណ៍ចង់សម្លាប់ស្ត្រីដែលមានសុភមង្គល។ ក្រៅពីនេះជននោះជ្រើសយករថភ្លើងបង្កហេតុព្រោះគ្មានកន្លែងអាចរត់គេច ហើយអាចសម្លាប់មនុស្សបានច្រើន។
Japo Cambodia