ល្បិចបោកប្រាស់ដែលអ្នកគួរតែប្រយ័ត្នចំពោះកម្មវិធីណាត់​ជួប

នៅប្រទេសជប៉ុនយុវជនកាន់តែច្រើនឡើងៗបាត់បង់អារម្មណ៍ចំពោះរឿងស្នេហា ហើយគិតថាការណាត់ជួបពិតជាស្មុគស្មាញ។ ទោះជាយ៉ាងណាក៏ដោយមិនមែនទាំងអស់សុទ្ធតែដូចគ្នានោះទេ។

យុវជនជាច្រើននៅតែចង់ស្វែងរកគូស្នេហ៍ដែលសាកសមនឹងខ្លួន ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ការចេញទៅក្រៅថយចុះ លើសពីនេះដោយសារមិនអាចណាត់ជួបទទួលទាន ដូច្នេះការជួបគ្នាក៏កាន់តែតិចទៅៗ។

“មិនដឹងថាពេលណាជំងឺកូវីដនឹងបញ្ចប់នោះឡើយ ខ្ញុំមិនអាចរង់ចាំទៀតទេ” ។

ដោយមូលហេតុនោះកម្មវិធីណាត់ជួបគ្នាកាន់តែមានប្រជាប្រិយភាព។ កម្មវិធីណាត់ជួបគ្នាជួយឱ្យអ្នកទាំងពីរស្វែង​រក​ការណាត់ជួប និងដៃគូដែលសាកសមសម្រាប់ខ្លួន។ ហើយក៏ជាកម្មវិធីល្អសម្រាប់មនុស្សប្រុសស្រីដែលចង់ស្វែង​រក​​ដៃ​គូអាពាហ៍ពិពាហ៍ផងដែរ។

ទោះយ៉ាងណាក៏ដោយត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់។ មានមនុស្សជាច្រើនជួបគ្រោះថ្នាក់ដោយសារប្រើកម្ម​វិធីនេះ ទាំងបុរស និងស្ត្រី។

នៅពេលនិយាយពីគ្រោះថ្នាក់យើងតែងស្រមៃគិតទិដ្ឋភាពមនុស្សស្រីរងការរំលោភបំពានពីបុរសៗ ប៉ុន្តែជាក់ស្តែងមនុស្ស​ប្រុសក៏រងគ្រោះ​ដែរ។

សូមក្រឡេកមកមើលអន្ទាក់គ្រោះថ្នាក់លើកម្មវិធីណាត់ជួប ករណីទាំងនោះអាចត្រូវចោទប្រកាន់ពីបទព្រហ្មទណ្ឌ។

គំរាមកំហែងរំលោភសេពសន្ថវៈ

បន្ទាប់ពីបុរសម្នាក់ស្គាល់នារីដែលសាកសមនឹងខ្លួនលើកម្មវិធីណាត់ជួប គាត់សម្រេចចិត្តទៅផ្ទះរបស់នាង។ ក្នុងបរិយាកាសរីករាយនារីនោះចាប់ផ្តើមបង្ហាញសញ្ញាចង់ដេកជាមួយបុរសនោះ ដូច្នេះពួកគេរួមភេទនឹងគ្នា។

បុរសនោះគិតថារឿងទៅផ្ទះភាគី ផឹកស្រា ជជែកគ្នា ហើយបន្ទាប់មកគេងជាមួយគ្នាគឺជាការយល់ស្របរវាងភាគីទាំង​ពីរ ប៉ុន្តែតាមពិតនោះជាអន្ទាក់។

បន្ទាប់ពីរួមភេទនារីនោះស្រាប់តែផ្លាស់ប្តូរអាកប្បកិរិយា និយាយថាបុរសនោះចាប់រំលោភនាងគោលបំណងចង់បានប្រាក់។ ជាការពិតប្រសិនបើបុរសនោះមិនអោយប្រាក់នាងនឹងរាយការណ៍ទៅប៉ូលីស។

សងសឹកបន្ទាប់ពីរួមភេទ

ករណីខ្លះភាគីខាងស្រីគំរាមថានឹងបញ្ចេញរូបថតពេលពួកគេទាំងពីររួមភេទ។

រឿងនេះធ្វើអោយទាំងបុរស​ និងស្រី្តសុទ្ធតែខាតបង់។ ចំពោះបុរសវិញពួកគេខ្លាចបាត់បង់ឱកាសស្វែងរកដៃគូរៀបអាពាហ៍ពិពាហ៍ ដូច្នេះពួកគេនឹងចំណាយប្រាក់ដើម្បីស្ងប់។

ដោយសារគ្មានស្ថិតិ ដូច្នេះ JAPO មិនទាន់យល់ច្បាស់ពីស្ថានភាពជាក់ស្តែងនោះទេ ប៉ុន្តែហាក់ដូចជាករណីទាំងនេះកើតឡើងច្រើន។

បបួលទៅបារដែលថ្លៃ

ជាទូទៅបន្ទាប់ពីទទួលទានអាហារពេលល្ងាចរួច អ្នកទាំងពីរនឹងនាំគ្នាចូលបារ។ ភាគីម្ខាងនឹងបបួលឱ្យទៅរង្គសាល​របស់​ខ្លួន ជា​ទូទៅ​គឺ​ហាង​បារដែលមានតម្លៃថ្លៃ។ គ្រាន់តែផឹកភេសជ្ជៈពីរបីកែវត្រូវចំណាយរហូតដល់ ៥០ ម៉ឺន​យ៉េន។

ក្រៅពីករណីខាងលើ អ្នកខ្លះបោកប្រាស់អាពាហ៍ពិពាហ៍ក៏ដូចជាអ្នកដែលមានគំនិត “មិនធម្មតា” ជាច្រើននៅលើ​កម្មវិធីណាត់ជួប។

ពិតជាល្អណាស់ដែលយើងអាចស្គាល់មនុស្សផ្សេងគ្នាជាច្រើនតាមអុីនធឺណេត ប៉ុន្តែប្រសិនបើអ្នកគ្មានការប្រុងប្រយ័ត្ន​នឹងជួបបញ្ហាច្រើន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: