នៅជប៉ុនអ្នកមានអាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំពេលទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានឱកាសឈ្នះរង្វាន់រថយន្ត

ដោយបំណងអោយអ្នកដែលមានអាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ រដ្ឋាភិបាលខេត្ត Gunma បានប្រកាសកម្មវិធីចាប់រង្វាន់ធំឈ្នះរថយន្ត Subaru XV 1.6i EyeSight ក្នុងតម្លៃ ២,២ លានយ៉េន។

អភិបាលខេត្ត Gunma លោក Ichita Yamamoto បានប្រកាសការអនុវត្តទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រៅពីរង្វាន់ធំរថយន្ត មានរង្វាន់ជាសាច់ប្រាក់ ១០០ រង្វាន់ និងប័ណ្ណធ្វើដំណើរ ៣៥០ រង្វាន់ដែលមានតម្លៃពី ២ ម៉ឺនទៅ ៥ ម៉ឺនយ៉េន។ រង្វាន់ទាំងនេះផ្តល់ជូនដើម្បីលើកទឹកចិត្តអ្នកដែលមានអាយុពី ២០ ទៅ ៣០ ឆ្នាំទៅទទួលថ្នាំបង្ការ។

រូបភាព Sankei News

យោងតាមស្ថិតិខេត្ត ៤៦% នៃករណីឆ្លងថ្មី (ចំនួន ៨៩៥ នាក់) ក្នុងមួយសប្តាហ៍អាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំ។ ដោយសារតែមនុស្សចាស់មុននោះបានទទួលវ៉ាក់សាំង ដូច្នេះរដ្ឋាភិបាលក្នុងតំបន់ជាច្រើនគ្រោងនឹងចាក់វ៉ាក់សាំង​ដល់ក្រុមអាយុផ្សេងទៀត។ ត្រឹម​ ១៨,១% ប្រជាជនអាយុពី ២០ ឆ្នាំ និង ១៩,៦% ប្រជាជនអាយុពី ៣០ ឆ្នាំបានទទួល​វ៉ាក់សាំងលើកដំបូងប៉ុណ្ណោះ។

ការស្ទង់មតិដែលធ្វើឡើងនៅលើគេហទំព័រថ្នាំបង្ការបង្ហាញថាមនុស្សជាង ៥០% ចន្លោះអាយុពី ២០ ទៅ ៣០ ឆ្នាំមាន​ការប្រុងប្រយ័ត្នខ្ពស់ចំពោះវ៉ាក់សាំង។ មតិភាគច្រើនចង់សង្កេតមើលស្ថានភាពមុននឹងសម្រេចចិត្តចាក់ថ្នាំ។ ការិយាល័យ​ខេត្តចេញសេចក្តីណែនាំចាំបាច់ត្រូវជម្រុញការចាក់វ៉ាក់សាំងដល់ក្មេងជំនាន់ក្រោយ ដើម្បីគ្រប់គ្រងស្ថាន​ភាព​ឆ្លងក្នុងតំបន់។

ក្នុងគម្រោងនេះមនុស្សចំនួន ៣៥០ នាក់មានអាយុពី ២០ និង ៣០ ឆ្នាំដែលបានបញ្ចប់ការចាក់វ៉ាក់សាំងលើកទី ២ នឹងទទួលបានសំបុត្រទៅទស្សនាខេត្តក្នុងតម្លៃ ២ ម៉ឺនយ៉េនឬ ៥ ម៉ឺនយ៉េនតាមរយៈឆ្នោត។ រង្វាន់ធំរថយន្តត្រូវបាន​ផ្តល់ជូនដោយ Subaru ដែលមានរោងចក្រផលិតនៅខេត្ត Gunma ។

សមាជិកក្រុមប្រឹក្សាខេត្តមួយចំនួនចង្អុលបង្ហាញពីភាពអយុត្តិធម៌ចំពោះមនុស្សចាស់ដែលមិនបានទទួលការឧបត្ថម្ភ ហើយចោទជាសំណួរនឹងបង្កការរើសអើងចំពោះអ្នកដែលមិនទាន់ទទួលវ៉ាក់សាំង។ ទោះយ៉ាងណាអភិបាល Ichita Yamamoto បានសង្កត់ធ្ងន់ថាការបង្កើនអត្រាចាក់ថ្នាំបង្ការសម្រាប់ក្មេងជំនាន់ក្រោយមិនអាចខ្វះបានក្នុង​សន្និសីទសារព័ត៌មានថ្ងៃទី ៦ នោះទេ ហើយស្នើអោយសាកល្បងវិធីខុសៗគ្នា ធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅ​បានក្នុងពេលបច្ចុប្បន្ននេះ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: