ឧស្សាហកម្មរថយន្តអគ្គិសនីជប៉ុនបង្កើតឡើងតាំងពី ៧០ ឆ្នាំ​មុនមក​ម្ល៉េះ

នៅទូទាំងពិភពលោកចំនួនយានយន្តកំពុងថយចុះដោយសារតែអស់ប្រេង និងបញ្ហាបរិស្ថានដទៃទៀត។

រថយន្តអគ្គិសនីកាន់តែពេញនិយមដូចជារថយន្ត Telsa របស់អាមេរិក និងរថយន្តរបស់អាជីវកម្មចិន។ ទន្ទឹមនឹងនោះ តើអ្នកក្រុមហ៊ុនផលិតរថយន្តជប៉ុននៅស្ងៀមដែរឬទេ?

ថ្វីត្បិតតែរថយន្ត hybrid ត្រូវបានគេប្រើច្រើនក៏ដោយ ប៉ុន្តែទោះយ៉ាងណាវាក៏ជាប្រភេទយានយន្ត។ ជប៉ុនផលិតរថ​យន្ត​ប្រើថាមពល hydro ប៉ុន្តែដោយសារតែបញ្ហាកន្លែងបញ្ចូលថាមពល ដូច្នេះនៅទីបំផុតមិនអាចពង្រីកខ្លួន។

ប៉ុន្តែមិនមានន័យថាជនជាតិជប៉ុនតាមមិនទាន់នោះទេ។ តាមពិតទៅរថយន្តអគ្គិសនីត្រូវបានបង្កើតឡើងនៅប្រទេសជប៉ុនតាំងពីយូរ​យារ​ណាស់​មក​ហើយ។

នៅក្នុងអត្ថបទនេះ JAPO នឹងណែនាំក្រុមហ៊ុនជប៉ុនមួយដែលឈានមុខគេក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មរថយន្តជប៉ុន។

នេះជា Logo កម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន ប៉ុន្តែប្រហែលជាមានមនុស្សមិនច្រើនស្គាល់ក្រុមហ៊ុននេះទេ។

រូបភាព https://www.automesseweb.jp/2021/07/28/725371

នេះជារូបភាពរថយន្តអគ្គិសនីដែលត្រូវបានដាក់លក់នៅចន្លោះឆ្នាំ ១៩៤៧ ដល់ ១៩៥០ មានឈ្មោះថា “រថយន្តអគ្គិសនី Tama” ។

កាលពី ៧០ ឆ្នាំមុន តើពិតជាមានរថយន្តអគ្គិសនីមែនឬ? ការរចនារបស់រថយន្តមើលទៅក៏គួរអោយស្រលាញ់ណាស់​ដែរ។

ដើមឡើយក្រុមហ៊ុនផលិតរថយន្តមានឈ្មោះថា Tokyo Electric Vehicle ដែលជំនាញខាងយានយន្តអគ្គិសនីដូចក្រុម​ហ៊ុន Tesla សព្វ​ថ្ងៃនេះដែរ។

មុននោះអាជីវកម្មនេះធ្លាប់ផលិតយន្តហោះដែលគេហៅថា Tachikawa Aircraft ។ ក្រោយមកឧស្សាហកម្មផលិតយន្ត​ហោះមិនអាចបន្តដំណើរការបន្ទាប់ពីសង្គ្រាម ពួកគេបានងាកទៅរកការផលិតរថយន្ត។ ក្រុមហ៊ុនដែលមានប្រវត្តិប្រហាក់ប្រហែលគ្នាគឺ SUBARU ក៏ធ្លាប់ផលិតយន្តហោះផងដែរ។

ក្រោយសង្គ្រាមនៅជប៉ុនមិនអាចទិញសាំងដោយសារតែប្រព័ន្ធឧបត្ថម្ភធន។ នៅពេលនោះការវាយឆ្មក់តាមអា​កាស​របស់​យោធាអាមេរិកមកលើដីគោកបានសម្លាប់មនុស្ស ៥០ ម៉ឺននាក់រួមទាំប្រជាជនសាមញ្ញ ដុតបំផ្លាញទីក្រុង​ជាច្រើន និងឧស្សាហកម្មទាំងអស់។

ទោះជាយ៉ាងណាដោយសារថាមពលវារីអគ្គិសនី ពួកគេបានសម្រេចចិត្តផលិតរថយន្តអគ្គិសនី។

រថយន្តអគ្គិសនីមានល្បឿនអតិបរមា ៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបន្ទាប់ពីសាកពេញអាចជិះបានតែ ៦៥ គីឡូម៉ែត្រប៉ុណ្ណោះ។

កិច្ចខិតខំប្រឹងប្រែងរបស់អ្នកផលិតក្នុងការកែសម្រួលយានយន្តអគ្គិសនី ជាប្រភេទយានជំនិះជាក់ស្តែងបំផុតដែល​ស្ថិតក្រោមបច្ចេកវិជ្ជាមានកំណត់ ពិតជាគួរឱ្យកោតសរសើរ។

បន្ទាប់មកការផ្គត់ផ្គង់សាំងមានស្ថិរភាពបន្តិចម្តងៗ តម្រូវការយានយន្តអគ្គិសនីកាន់តែធ្លាក់ចុះ។

ស្ថានភាពកង្វះប្រេងសាំងសម័យនោះ និងអំឡុងពេលសង្គ្រាមហាក់ដូចជាការបារម្ភចំពោះប្រទេសជប៉ុន។ ដូច្នេះបច្ចុប្បន្ន​ប្រទេសជប៉ុនមានឃ្លាំងស្តុកឥន្ធនៈដ៏ធំមួយ។

ក្រុមហ៊ុន Tama Electric Vehicle បន្ទាប់មកបានក្លាយជាក្រុមហ៊ុនភាគហ៊ុន Prince Motor ហើយក្រោយមកបង្កើត​ជា​មួយ NISSAN ។

បច្ចុប្បន្ននេះជារថយន្តអគ្គិសនី NISSAN មនុស្សមិនច្រើនទេដែលដឹងថារថយន្តអគ្គិសនីបង្កើតឡើងនៅប្រទេសជប៉ុនតាំងពី ៧០ ឆ្នាំមុន។

ប្រហែលនេះជាមូហេតុ​ដែល NISSAN ក្លាយជាក្រុមហ៊ុនដំបូងគេធ្វើពាណិជ្ជកម្មរថយន្តអគ្គិសនី ខណៈដែលក្រុមហ៊ុន​ផលិតរថយន្តដទៃទៀតមានភាពយឺតយ៉ាវក្នុងការបំពេញតម្រូវការរថយន្តអគ្គិសនី។

បច្ចុប្បន្នជប៉ុននៅតែមានអាជីវកម្មជាច្រើននាំមុខក្នុងវិស័យឧស្សាហកម្មរថយន្តពិភពលោក តើ  NISSAN អាច​យក​ឈ្នះពិភពរថយន្តអគ្គិសនី រីឯ TOYOTA អាចបង្កការភ្ញាក់ផ្អើលដោយរថយន្តប្រើថាមពល Hydro ដែរទេ? មាន​ការ​រំពឹងទុករាប់មិនអស់មកលើឧស្សាហ​កម្មរថយន្តជប៉ុន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: