អ្នកជំនួញជប៉ុនបង្កើតក្រុមហ៊ុនគ្រឿងសំអាងទទួលបានប្រាក់ចំណូលរាប់រយលានដុល្លារ

ការគិតមមៃដល់សម្រស់ក្មេងជាងវ័យធ្វើអោយលោក Kiyoshi Matsuura សម្រេចបង្កើត Premier Anti-Aging នៅ​ទីក្រុង​តូក្យូក្នុងឆ្នាំ ២០០៩ ។

លោក Kiyoshi Matsuura តែងគិតមមៃនឹងសម្រស់ដែលចាស់ដោយសារអាយុកាន់តែច្រើន។ គាត់ចាប់ផ្តើម​ប្រើ​វិធីសាស្រ្តព្យាបាល​សក់​ជ្រុះ​ទំពែកតាំងពីវ័យជំទង់។

រូបភាព Japan Times

ការគិតមមៃនេះបានលើកទឹកចិត្តលោក Kiyoshi Matsuura ឱ្យបន្តពិសោធន៍ជាមួយអាហារបំប៉ន និងផលិតផលផ្សេងៗ បន្ទាប់មកបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនប្រហែល ១២ ឆ្នាំមុន។

លោក Kiyoshi Matsuura – ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Premier Anti-Aging Co, បានប្រកាស​ទីផ្សារហ៊ុនកាល​ពី​ខែតុលាឆ្នាំមុន។ ភាគហ៊ុនក្រុមហ៊ុនបានក្លាយជាភាគហ៊ុនមួយក្នុងចំណោមភាគហ៊ុនដែល​ដំណើរការល្អបំផុតជប៉ុន។ តម្លៃភាគហ៊ុនកើនឡើងបីដងចាប់ពីពេលចុះបញ្ជី តម្លើងតម្លៃភាគហ៊ុនរបស់លោក Kiyoshi Matsuura កើនឡើងដល់ ៨១៧ លានដុល្លារនៅចុងថ្ងៃទី ២ ខែសីហា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះវិស័យថែសម្ផស្សពិភពលោកកំពុងប្រកួតប្រជែងយ៉ាងខ្លាំងលើផ្នែកព្យាបាលស្នាមជ្រួញ។ Premier ជោគ​ជ័យ​ដោយផ្តោតលើទីផ្សារក្នុងស្រុកតាមរយៈការលក់ផ្ទាល់ និងអនឡាញ។ ផលិតផលក្រុមហ៊ុន​គឺ​ប្រេង​បំប៉នមាន ៥ ប្រភេទផ្សេង​ៗ​គ្នា។

ការលក់ផលិតផលអនឡាញមានប្រមាណ ៧០% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន។

លោក Kiyoshi Matsuura បានអោយដឹងថា៖ “ប្រហែលជាការផ្ទុះជំងឺរាតត្បាតកូវីដ១៩ បានជម្រុញពន្លឿនការផ្លាស់​ប្តូរ​នេះ ប៉ុន្តែការប្តូរទៅរកអាជីវកម្មអនឡាញពេញនិយមពីមុនមកទៅហើយ” ។

រូបភាព Japan Times

ផលិតផលលេចធ្លោរបស់ក្រុមហ៊ុនមានឈ្មោះថា Duo ជាប្រភេទប្រេងបំប៉នសម្អាតដែលស្ត្រីជប៉ុនអាយុពី ៣០ ដល់ ៤០ ពេញចិត្ត។

លោក Kiyoshi Matsuura និយាយថាការលក់ប្រេងបំប៉ននេះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ រួមនឹងជំនួយបន្ថែម​ពី​យុទ្ធនាការទូរទស្សន៍ក្រោមវត្តមានតារាចម្រៀងប្រុស Kinki Kids ។

ក្រៅពីបើកសម្ភោធផលិតផលថ្មី Premier កំពុងពិចារណាពង្រីកអាជីវកម្មរបស់ខ្លួននៅបរទេស ក្នុងនោះមានគម្រោង​សហប្រតិបត្តិការជាមួយក្រុមហ៊ុន Tencent Holdings របស់ចិនផងដែរ។

ឥឡូវនេះទំហំរបស់យើងឈានដល់កម្រិតដែលខ្ញុំស្រមៃពេលបង្កើតក្រុមហ៊ុនដំបូង។ លោក Kiyoshi Matsuura ចែក​រំលែក​បន្ថែម​ថា “ចាប់ពីពេលនេះជាដំណាក់កាលថ្មី” ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: