បុរសម្នាក់លួចថតវីដេអូរួមភេទជាមួយស្រ្តីពេស្យាតាមកាមេរ៉ាភ្ជាប់លើដងវែនតា

កាលពីពេលថ្មីៗនេះបុរសម្នាក់នៅជប៉ុនត្រូវបានប៉ូលីសចាប់ខ្លួនដោយសង្ស័យថាលួចថតវីដេអូរួមភេទជាមួយស្រីពេស្យា លក់វីដេអូរកប្រាក់តាមបណ្តាញសង្គម។

សារព័ត៌មាន Asahi Shimbun បានរាយការណ៍ថាជនសង្ស័យជាបុរសអាយុ ៤២ ឆ្នាំ ត្រូវចោទប្រកាន់ពីបទរកប្រាក់តាមរយៈការលក់វីដេអូរួមភេទជាមួយស្រីពេស្យាលើបណ្តាញអុីនធឺណេតដោយខុសច្បាប់។

រូបភាព https://www.tokyoreporter.com/

តាំងពីខែមិថុនារហូតដល់ខែកក្កដា Yasuhiko Tobata ដែលជាបុគ្គលិកក្រុមហ៊ុនម្នាក់ឃោសនាលក់វីដេអូរួមភេទជាមួយស្រ្តីពេស្យាលើគេហទំព័រគិតថ្លៃ FC2 Contents Market ដែលមានមូលដ្ឋាននៅអាមេរិក។

នៅពេលត្រូវប៉ូលីសចាប់ខ្លួនដោយសង្ស័យថាប្រើមធ្យោបាយអេឡិចត្រូនិកដើម្បីចែកចាយវីដេអូអាសអាភាស Yasuhiko Tobata បានសារភាពចំពោះការចោទប្រកាន់នេះ។

ជនសង្ស័យសារភាពប្រាប់ប៉ូលីសថា “ខ្ញុំគិតថាប្រសិនបើរកបានប្រាក់ ខ្ញុំអាចទៅរកហាងរកសុីផ្លូវភេទច្រើនជាងនេះ” ។

ដើម្បីប្រព្រឹត្តអំពើនេះ Yasuhiko Tobata លួចថតវីដេអូដោយភ្ជាប់កាមេរ៉ាតូចលើដងវែនតានៅពេលមានទំនាកទំនងជាមួយស្រ្តីពេស្យា។

រូបភាព https://www.tokyoreporter.com/

កាលពីខែឧសភាស្ត្រីរកស៊ីផ្លូវភេទម្នាក់បានរាយការណ៍ទៅកាន់ប៉ូលីស ដោយសង្ស័យថាភ្ញៀវម្នាក់មានសកម្មភាព​លួច​ថត​វីដេអូ។ ស្រ្តីនោះនិយាយប្រាប់ប៉ូលីស “មានអ្វីមិនប្រក្រតីនៅលើកញ្ចក់វែនតាក្រាស់របស់បុរសរូបនោះ” ។

បន្ទាប់ពីវីដេអូរបស់ស្រ្តីពេស្យាត្រូវបានរកឃើញនៅលើ FC2 Contents Market ប៉ូលីសតូក្យូបានបើកការស៊ើបអង្កេតកាលពីខែមិថុនា។

លទ្ធផលស៊ើបអង្កេតបឋមបង្ហាញថា Yasuhiko Tobata រកប្រាក់បានប្រហែល ១ លានយ៉េនតាមរយៈការលក់វីដេអូអាសអាភាសរបស់ស្ត្រី ៣៣ នាក់ នៅចន្លោះពីខែមីនារហូតដល់កក្កដាឆ្នាំនេះ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: