រូបភាពដ៏គួរឱ្យស្រឡាញ់របស់អត្តពលិកដែលជាអ្នកគាំទ្រ Anime ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២១
ក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រៅពីប្រកួតប្រជែង កីឡាករមានឳកាសបង្ហាញពីចំណូលចិត្តរបស់ខ្លួនចំពោះវប្បធម៌ប្រទេសជប៉ុន ជាពិសេស Manga/Anime ។ តោះមកក្រឡេកមើលរូបភាពដ៏គួរឱ្យស្រឡាញ់របស់អត្តពលិកខាងក្រោមនេះ។
បន្ទាប់ពីទទួលបានមេដាយកីឡាប្រដាល់អូឡាំពិកឆ្នាំ ២០២១ អ្នកប្រដាល់ Ben Whittaker ត្រេកអរយ៉ាងខ្លាំងបង្ហាញសកម្មភាពជាពិសេស។ ប្រហែលជាអ្នកស្គាល់នេះជាក្បាច់ Kamehameha ក្នុង Anime Dragon Ball ។ ក្បាច់ Kamehameha មានលក្ខណៈពិសេស និងខ្លាំងបំផុតដែលបង្កើតឡើងដោយ Muten Roshi ។
ក្បាច់ Kagen bunshin no jutsu (ក្បាច់បំបែងភាគ) នៅក្នុងរឿង Anime Naruto ។
ក្នុងរូបភាពជាអត្តពលិក Isaiah Jewett រៀនអានដោយមើលសៀវភៅរឿងគំនូរជីវចល និងមើល Anime ធ្វើអោយគាត់មានភាពជឿជាក់លើខ្លួនឯងច្រើនឡើង។ ក្នុងកំឡុងពេលប្រលងនៅសហរដ្ឋអាមេរិកកាលពីខែមិថុនា អត្តពលិក Isaiah Jewett និយាយថាក្នុងរយៈចម្ងាយ ២៥០ ម៉ែត្រចុងក្រោយ គាត់ស្រមៃថាខ្លួនជាតួអង្គ Anime កំពុងអៀវមិត្តឆ្លងកាត់ផ្លូវរូងក្រោមដីទៅដល់កន្លែងសុវត្ថិភាព។
ថ្វីបើមានការលំបាកជាច្រើនក្នុងជីវិត និងបញ្ហាសុខភាពក៏ Anime បានផ្តល់កម្លាំចិត្តសម្រាប់ Isaiah Jewett ឱ្យបន្តព្យាយាម។
ស៊េរីរឿង Anime ដែល Isaiah Jewett Isaiah Jewett គឺ Naruto, Haikyu!!, Beyblade, My Hero Academia ។
គាត់និយាយថា “Anime លើកទឹកចិត្តអោយខ្ញុំបន្តទៅមុខ” ។
Isaiah មានបំណងចង់ទៅលេង Akihabara – ដែលជាឋានសួគ៌សម្រាប់អ្នកចូលចិត្ត Anime នៅជប៉ុន ប៉ុន្តែដោយសារតែជំងឺកូវីដ១៩ អត្តពលិកត្រឹមអនុញ្ញាអោយនៅក្នុងភូមិអូឡាំពិកប៉ុណ្ណោះ។
ហើយនេះគឺជាអត្តពលិកជនជាតិក្រិចឈ្មោះ Miltiadis Tentoglou ប្រកួតលោតចម្ងាយសម្រាប់បុរស។ គាត់សម្តែងសកម្មភាពស្វាគមន៍ដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងក្បាច់ Gear Second របស់ Luffy (One Piece) ។ អត្តពលិកប្រុសរូបនេះនិយាយថាក្រៅពី One Piece គាត់ក៏ជាអ្នកគាំទ្ររបស់ Dragon Ball និង Naruto ផងដែរ។
អត្តពលិករូបនេះយកឈ្នះមេដាយមាសលើវិញ្ញាសាលោតចម្ងាយសម្រាប់បុរសដោយលទ្ធផល ៨,៤១ ម៉ែត្រ។
Japo Cambodia