បាតុភូតធម្មជាតិបឹង Kagami Numa ប្រែទៅជាភ្នែកនាគ
Kagami Numa គឺជាបឹងនៃរឿងព្រេងនិទានជប៉ុន បានក្លាយទៅជាភ្នែកយក្សពេលនិទាឃរដូវមកដល់បន្ទាប់ពីផ្ទាំងទឹកកករលាយ ហេតុដូច្នេះគេហៅកន្លែងនេះថា “បឹងភ្នែកនាគ Hachimantai” ។
រូបភាព https://www.nippon.com/
នេះជាបឹងមួយក្នុងចំណោមបឹងនៅលើកំពូលភ្នំ Hachimantai ដែលលាតសន្ធឹងតាមខេត្ត Iwate និងខេត្ត Akita មានកម្ពស់ ១៦១៣ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ បន្ទាប់ពីឈប់នៅភោជនីយដ្ឋានលើកំពូលភ្នំ Hachimantai អ្នករាល់គ្នាត្រូវដើររយៈពេល ២០ នាទីទើបទៅដល់បឹង។
ភ្នំ Hachimantai នៅភាគខាងជើងប្រទេសជប៉ុន ក្រោមម្លប់ព្រៃឈើក្រាស់ពេញមួយឆ្នាំ បឹង Kagami Numa គ្មានអ្វីប្លែកពីបឹងភ្នំភ្លើងដទៃទៀតក្នុងតំបន់នោះទេ រួមទាំងស្រះ Kagami នៅ Senboku ខេត្ត Akita ។
បឹង Kagami Numa មានន័យថា “វាលភក់កញ្ចក់” ពាក្យ Kagami មានន័យថាកញ្ចក់រីឯពាក្យ Numa មានន័យថាស្រះ។
តាំងពីចុងខែឧសភារហូតដល់ដើមខែមិថុនា នៅពេលផ្ទាំងព្រិលលើបឹងចាប់ផ្តើមរលាយ បឹងប្រែទៅជារាងដូចភ្នែកយក្សពណ៌ខៀវដែលគេហៅថាភ្នែកនាគ។
នៅពេលមានខ្យល់ ព្រិលត្រង់ចំណុចកណ្តាលបង្វិលជុំវិញ មានអារម្មណ៍ដូចជាភ្នែកកំពុងធ្វើចលនា។ បាតុភូតធម្មជាតិដ៏ចម្លែកនេះទាក់ទាញមនុស្សពីគ្រប់ទិសឡើងភ្នំ Hachimantai នៅចុងនិទាឃរដូវដើម្បីមើលដោយផ្ទាល់ភ្នែក។
ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះរូបថតបឹងភ្នែកនាគត្រូវបានគេចែករំលែកលើបណ្តាញសង្គមដែលធ្វើឱ្យបឹង Kagami Numa កាន់តែល្បី។
【融雪季節限定的「龍之眼」開眼 八幡平鏡沼美景現蹤(影片)】
八幡平山頂附近有座直徑約50公尺的鏡沼,而當地現已出現只有在融雪季節才能看見的「八幡平龍之眼」。
全文:https://t.co/33cUDHsn6l#旅遊 #岩手縣 #秋田縣 #龍之眼 #八幡平 #鏡沼
— 朝日新聞中文網(繁) (@asahi_fanti) June 14, 2020
យោងតាមរឿងព្រេងតំណាលថានាគរស់ក្នុងតំបន់នេះតាំងពីយូរយារមកហើយ យុវជនម្នាក់មានឈ្មោះថា Hachirōtarō បានក្លាយទៅជានាគទឹកបន្ទាប់ពីផឹកទឹកបឹងនៅក្នុងភ្នំអាថ៌កំបាំង។
Japo Cambodia