ចំណាត់ថ្នាក់ភាគបញ្ចប់រឿងគំនូរជីវចលទាំង ៥ ដែលអ្នកអានពេញចិត្តបំផុត

នៅពេលសម្រេចសរសេររឿង Manga ជាទូទៅអ្នកនិពន្ធតែងតែកំណត់ភាគបញ្ចប់រឿង។ ចំពោះអ្នក​អាន​ប្រហែល​ជាភាគបញ្ចប់រឿង Manga បន្សល់នូវអារម្មណ៍ជាច្រើន។ រឿង Manga មួយចំនួនធ្វើអោយអ្នកអានរំជួលចិត្តយ៉ាង​ខ្លាំង ប៉ុន្តែភាគបញ្ចប់បែរជាខកចិត្តទៅវិញ។

ដូច្នេះក្នុងចំណោមភាគបញ្ចប់ស៊េរីរឿង Shonen Manga តើភាគបញ្ចប់រឿងមួយណាដែលប្រិយមិត្តចូលចិត្ត? Goo ranking បានធ្វើការស្ទង់មតិលើប្រធានបទនេះហើយទទួលបានលទ្ធផលខាងក្រោម។

៥. Demon slayer: Kimetsu no Yaiba (200 សន្លឹកឆ្នោត)

ស្នាដៃរបស់អ្នកនិពន្ធ Koyoharu Gotouge ដែលបោះពុម្ភផ្សាយក្នុងឆ្នាំ ២០១៦ លើ Weekly Shonen Jump គឺជារឿង​ថ្មីស្ថិតក្នុងចំណាត់ថ្នាក់លេខ ៥ នៃការបោះឆ្នោត។ រឿងនិយាយពី Kamado Tanjiro ក្មេងប្រុសម្នាក់ក្លាយជាអ្នក​ប្រមាញ់បិសាចបន្ទាប់ពីក្រុមគ្រួសារត្រូវសម្លាប់ និងប្អូនស្រីក៏ក្លាយជាបិសាច។ ដើម្បីសង្គ្រោះប្អូនស្រីអោយត្រឡប់​ទៅជាមនុស្ស ហើយសងសឹកពួកបិសាចឃោរ​ឃៅ Tanjirou ចូលរួមជាមួយក្រុមកម្ចាត់បិសាច ហើយក្លាយជាអ្នក​សម្លាប់បិសាច។ ភាគបញ្ចប់រឿងនេះធ្វើឱ្យអ្នកអានស្រក់ទឹកភ្នែកដោយក្តីពេញចិត្ត និងសុភមង្គល។

រូបភាព https://www.japantimes.co.jp/culture/2020/10/23/films/demon-slayer-box-office-record/

៤. Haikyu!! (២២១ សន្លឹកឆ្នោត)

ស៊េរីរឿងបាល់ទះដ៏ពេញនិយម Haikyu!! ជាប់ចំណាត់ថ្នាក់លេខ ៤ ។ សៀវភៅរឿងរបស់អ្នកនិពន្ធ Haruichi Furudate ដែលបានបោះពុម្ពផ្សាយលើ Weekly Shonen Jump ក្នុងឆ្នាំ ២០១២ ។ រឿងនេះនិយាយពី Hinata Shōyō ជាសិស្សវិទ្យាល័យម្នាក់មានក្តីស្រមៃចង់ក្លាយជាអ្នកលេងបាល់ទះ បន្ទាប់ពីមើលទូរទស្សន៍ព័ត៌មានក្លឹបបាល់​ទះ​វិទ្យា​ល័យ Karasuno ឈ្នះការប្រកួតឈានទៅរករង្វាន់បាល់ទះយុវជនជាតិ។ រឿងបានបំផុសគំនិតជាច្រើន និងភាគបញ្ចប់​គួរ​ជា​ទីពេញ​ចិត្ត។

រូបភាព https://www.imdb.com/title/tt3398540/

៣. Touch (៣៥៥ សន្លឹកឆ្នោត)

ជាប់ចំណាត់លេខ ៣ រឿង Manga/Anime Touch របស់អ្នកនិពន្ធ Mitsuru Adachi ចេញផ្សាយពីឆ្នាំ ១៩៨១ ដល់ ១៩៨៦ លើ Weekly Shonen Jump ។ ស៊េរីរឿងនិយាយពីបងប្អូនភ្លោះ Kazuya និង Tatsuya Uesugi ក្នុងដំណើរ​យក​ឈ្នះរង្វាន់ Koshien – កីឡាបេស្បលវិទ្យាល័យខ្ពស់បំផុតប្រចាំឆ្នាំ។ ទោះបីជាចេញផ្សាយកាលពី ៣០ ឆ្នាំមុនក៏​ភាគ​បញ្ចប់រឿងនៅតែល្អមើលរហូតដល់សព្វថ្ងៃនេះ។

រូបភាព dtv-ebook

២. Fullmetal Alchemist (៤១០ សន្លឹកឆ្នោត) 

ចំណាត់ថ្នាក់លេខ ២ គឺរឿង Fullmetal Alchemist របស់អ្នកនិពន្ធ Hiromu Arakawa ចេញផ្សាយលើ Weekly Shonen Gangan ឆ្នាំ ២០០១ ដល់ ២០១០ ។ រឿងនិយាយពីបងប្អូន Edward និង Alphonse Elric នៅក្នុងទឹកដី Amestris ពេលពួកគេស្វែងរកថ្មទស្សនវិទូទេវកថា។

រូបភាព https://fma.fandom.com/wiki/Fullmetal_Alchemist:_Brotherhood

១. Inuyasha (៤៧២ សន្លឹកឆ្នោត)

ចំណាត់ថ្នាក់លេខ ១ គឺ Inuyasha របស់អ្នកនិពន្ធ Rumiko Takahashi ដោយទទួលបានសន្លឹកឆ្នោត ២០% ។ រឿង Manga នេះចេញផ្សាយពីឆ្នាំ ១៩៩៦ ដល់ ២០០៨ ។ ភាគបញ្ចប់រឿង Manga ត្រូវគេចាត់ទុកថាមានភាពរ៉ូមែនទិក និង​ល្អ​ឥតខ្ចោះ។

រូបភាព inuyasha.fandom.com

តើអ្នកពេញចិត្តចំពោះភាគគបញ្ចប់រឿង Manga/Anime មួយណាជាងគេ?

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: